ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រជាពលរដ្ឋ​៥៩​នាក់ ដាក់​ញត្តិ​សុំ​រក​យុត្តិធម៌

7 ឆ្នាំ មុន

ខេត្តស្វាយរៀង ៖ ប្រជាពលរដ្ឋ​រង​គ្រោះ​៥៩​នាក់​តំណាង​ឲ្យ​ប្រជាពលរដ្ឋ​១៣២​គ្រួសារ មក​ពី​ភូមិ​ចំនួន​០៩ គឺ​ភូមិ​ព្រៃ​ពោធិ ភូមិ​ក្រសាំង ភូមិ​ពង្រ ក្នុង​ឃុំ​ធ្មា ភូមិ​ហែក​សំណាញ់ ភូមិ​ភូមិ​តា​រោង

ខេត្តស្វាយរៀង ៖ ប្រជាពលរដ្ឋ​រង​គ្រោះ​៥៩​នាក់​តំណាង​ឲ្យ​ប្រជាពលរដ្ឋ​១៣២​គ្រួសារ មក​ពី​ភូមិ​ចំនួន​០៩ គឺ​ភូមិ​ព្រៃ​ពោធិ ភូមិ​ក្រសាំង ភូមិ​ពង្រ ក្នុង​ឃុំ​ធ្មា ភូមិ​ហែក​សំណាញ់ ភូមិ​ភូមិ​តា​រោង ភូមិ​ត្រពាំង​កណ្តាល ភូមិ​អង្គ​ពក ភូមិ​ម៉ឺន​ជ​យ័ ភូមិ​វាល ឃុំ​ម៉ឺន​ជ​យ័ ស្រុក​រំដួល បាន​នាំ​គ្នា​មក​សាលា​ខេត្តស្វាយរៀង​ដើម្បី​ដាក់​ញត្តិ​ជូន​លោក​អភិបាលខេត្ត​សុំ​បទ​អន្តរាគមន៍ រក​យុត្តិធម៌​ទាមទារ​ប្រាក់​សំណង​ស្តី​ពី ផល​ប៉ះពាល់​ដីធ្លី ផ្ទះសម្បែង ផលដំណាំ ដើមឈើ​ហូប​ផ្លែ ដោយ​ការ​អភិវឌ្ឍន៍​ស្តារ និង​សាងសង់​ប្រឡាយ​មេ​កី​ចក ធ្វើ​ឲ្យ​ពួក​គាត់​រង​គ្រោះ​គ្មាន​ផ្ទះ​ស្នាក់​នៅ​៤៩​គ្រួសារ និង​៩​គ្រួសារ​កំពុង​ប្រឈម​ការ​រុះរើ​ដោយ​បង្ខំ​ពី​ក្រុមហ៊ុន អ៊ឹ​ង​ស៊ី​ម​ស៊ា​គ្រុប សាងសង់​ប្រឡាយ​កី​ចក​នេះ​។

ប្រជាពលរដ្ឋ​មក​ដាក់​ញត្តិ​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​២​និង​០០​រសៀល ថ្ងៃ​ទី​២៣ ខែសីហា ២០១៦ នៅ​មុខ​សាលា​ខេត្តស្វាយរៀង​។ បើ​តាម​ស្ត្រី​ឈ្មោះ ម៉ែ​ន​ថា​វី អាយុ​៤៤​ឆ្នាំ មុខរបរ​ជា​គ្រូបង្រៀន មាន​ទីលំនៅ​ភូមិ​ហែក​សំណាញ់ ឃុំ​ម៉ឺន​ជ​យ័ បាន​ឲ្យ​ដឹង​ថា ប្រជាពលរដ្ឋ​រង​ផល​ប៉ះពាល់​ពី​ការ​សាងសង់​ប្រឡាយ​កី​ចក​នេះ​ប៉ះពាល់​១៣២​គ្រួសារ ប៉ះពាល់​ធ្ងន់ធ្ងរ​៥៩​គ្រួសារ (៤៩​គ្រួសារ​ត្រូវ​រុះរើ​ផ្ទះ​ដោយ​បង្ខំ និង​៩​គ្រួសារ​ទៀត​កំពុង​ប្រឈម​ការ​ដេញ​ឲ្យ​រុះរើ​បង្ខំ​)​។ ហើយ​ការ​ទទួល​រង​ផល់​ប៉ះពាល់​នេះ​គឺ បាត់បង់​ផ្ទះសម្បែង ដី​លំនៅ​ឋាន ដីស្រែ អណ្តូងទឹក ខឿន​ដាក់​ធាតុ ថ្នូរ​ខ្មោច និង​ដំណាំ ដើមឈើ​ហូប​ផ្លែ បណ្តាល​មក​ពី​ក្រុមហ៊ុន​អ៊ឹ​ង​ស៊ី​ម​ស៊ា គ្រុប ដេញ​ឲ្យ​រុះរើ​ដោយ​បង្ខំ និង​ឲ្យ​ចាកចេញ​ដោយ​គ្មាន​សំណង​។

អ្នកស្រី សូ សា​រ៉​ន អាយុ​៥៥​ឆ្នាំ នៅ​ភូមិ​ហែក​សំណាញ់ ឃុំ​ម៉ឺន​ជ​យ័ បាន​ឲ្យ​ដឹង​ទៀត​ថា ពួក​គាត់​រស់នៅ​លើ​ទីតាំង​មាន​ទំនាស់​នេះ​តាំងពី​ដូនតា​មក​ហើយ នៅ​ក្នុង​របប​ប៉ុ​ល​ពត​ក៏​រស់នៅ​ទី​នេះ​ដែរ​រហូត​បច្ចុប្បន្ន​។ ស្រាប់តែ​នៅ​ខែវិច្ឆិកា ឆ្នាំ​២០១៣ រដ្ឋមន្ត្រីក្រសួង​ធនធានទឹក និង​ឧតុនិយម បាន​ចេញ​លិខិត​លេខ​២៥៩០ ធ​ទ​ឧ ចុះ​ថ្ងៃ​ទី​០១ វិច្ឆិកា ២០១៣ ជម្រាប​មក​លោក​ប្រធាន​មន្ទីរ​ធនធានទឹក និង​ឧតុនិយម​ខេត្ត និង​លិខិត​លេខ​២៥៩១​ធ​ទ​ឧ ចុះ​ថ្ងៃ​ទី​០១ វិច្ឆិកា ២០១៣ ជម្រាប​ជូន​លោក​អភិបាល​ខេត្តស្វាយរៀង ស្តី​ពី​ការ​ជួសជុល និង​ស្តារ​ឡើង​វិញ​នូវ​ប្រឡាយ​មេ​កី​ចក​។

ប្រជាពលរដ្ឋ​យល់​ថា គ្រាន់តែ​ជា​ការ​ជួសជុល និង​ស្តារ​ឡើង​វិញ​លើ​ប្រឡាយ​ចាស់​សម័យ​ប៉ុ​ល​ពត ដែល​មាន​ទំហំ​ទទឹង​ប្រមាណ​២៦​ម៉ែត្រ​ប៉ុណ្ណោះ​ក៏​យល់ព្រម ដោយ​អាជ្ញាធរ​ប្រកាស គោលនយោបាយ​របស់​រាជរដ្ឋាភិបាល​អភិវឌ្ឍន៍​ប្រ​ព​ន្ធ័​ធារាសាស្ត្រ ដោយ​ស្តារ​ប្រឡាយ​មេ​មួយ​ខ្សែ​នេះ លាតសន្ធឹង​ចាប់ពីរ​ភូមិ​កី​ចក ស្រុក​រមាស​ហែក កាត់​តាម​ឃុំ​ម៉ឺន​ជ័យ ឃុំ​ធ្មា ស្រុក​រំដួល កាត់​ស្រុក​ស្វាយ​ទាប ស្រុក​កំពង់​រោ​ទិ៍ ដល់​ស្រុក​ច​ន្ទ្រា​។

បច្ចុប្បន្ន​ប្រឡាយ​មេ​កី​ចក​នេះ​បាន​សាងសង់​ពី​ភូមិ​កី​ចក​មក​ដល់​ឃុំ​ធ្មា​ស្រុក​រំដួល​ប្រឡាយ​ចាស់​ទទឹង​២៦​ម៉ែត្រ ការ​អនុវត្តន៍​ជាក់ស្តែង​ក្រុមហ៊ុន​ជីក​ប្រឡាយ និង​លើ​ថ្នល់​អម​ប្រឡាយ ទទឹង​ទំហំ​ដល់​ទៅ​៧០​ម៉ែត្រ ធំ​ជាង​ប្រឡាយ​ចាស់ ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​បះ​ពាល់​ដល់​ដីស្រែ​ចំនួន​២៧៥,២៨០​ហិ​កតា ដី​លំនៅ​ឋាន​៦, ៨៤២៦​ម៉ែត្រការ៉េ ផ្ទះសម្បែង ចំនួន​៤៩​ខ្នង ត្រូវ​រុះរើ​ដោយ​បង្ខំ​និង​ឲ្យ​ចាក​ចេញពី​លំនៅ​ឋាន​និង​ផ្ទះ​ចំនួន​០៩​ខ្នង​ទៀត កំពុង​ប្រឈម​ដេញ​ឲ្យ​រុះរើ​ដោយ​បង្ខំ ប៉ះពាល់​អណ្តូងទឹក បង្គន់ ខឿន ផ្នូរខ្មោច និង​ដើមឈើ​ជា​ច្រើន​ទៀត​។

ប្រជាពលរដ្ឋ​សំណូមពរ​ដល់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុន​សែន មេត្តា​ជួយ​អនតរាគមន៍​ដោះស្រាយ​រក​យុត្តិធម៌​ឲ្យ​ប្រជាពលរដ្ឋ បាន​ទទួល​សំណង​ដោយ​អនុគ្រោះ​។ ទាក់ទិន​ករណី​នេះ​ដែរ មន្ត្រី​នគ​បាល​បាន​ឲ្យ​តំណាង​ប្រជាពលរដ្ឋ​រង​គ្រោះ​២​នាក់​យក​ញត្តិ​ចូល​ជូ​បលោក ពេជ្រ សាវ៉ា​ន់ អភិបាលរង​ខេត្ត ក៏​ប៉ុន្តែ​មិន​ទាន់​ទទួល​ចម្លើយ​ថា​តើ​ដោះស្រាយ​បែប​ណា​ទេ គ្រាន់តែ​ទទួល​ញត្តិ​ទុក​ហើយ​ប្រាប់​ថា លោក​នឹង​ចុះ​ពិនិត្យ​ដោះស្រាយ​៕