ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពីរ​នាក់​បងប្អូន​ត្រូវ​ក្រុម​ចោរ​ស្ទាវ កា.ប់​ប្លន់​​យក​ម៉ូតូ​បាន​សម្រេច

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ បុរស​ពីរ​នាក់​បងប្អូន​ត្រូវ​បាន​ក្រុម​ចោរប្លន់​មួយ​ក្រុម​ដេញ​កា.ប់​ហើយ​ប្លន់​យក​ម៉ូតូ​បាន​សម្រេច ខណៈ​គេ​កំពុង​ជិះ​ម៉ូតូ​ត្រឡប់​ទៅ​ផ្ទះ​កាលពី​ម៉ោង​០៧​និង​៣០​នាទី​យប់

រាជធានី​ភ្នំពេញ ៖ បុរស​ពីរ​នាក់​បងប្អូន​ត្រូវ​បាន​ក្រុម​ចោរប្លន់​មួយ​ក្រុម​ដេញ​កាប់​ហើយ​ប្លន់​យក​ម៉ូតូ​បាន​សម្រេច ខណៈ​គេ​កំពុង​ជិះ​ម៉ូតូ​ត្រឡប់​ទៅ​ផ្ទះ​កាលពី​ម៉ោង​០៧​និង​៣០​នាទី​យប់ ថ្ងៃ​ទី២៣ ខែសីហា ឆ្នាំ​២០១៦ ត្រង់​ចំណុច​ភូមិ​ទំនប់ ផ្លួ​វ​បេតុង សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ​។ តាម​ប្រភព​ពី​ជន​រង​គ្រោះ​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​រូប​គាត់​ជា​ម្ចាស់​ម៉ូតូ​បាន​ជិះ​ម៉ូតូ​ទៅ​យក​ប្អូនប្រុស​ចេញពី​កន្លែង​ធ្វើ​គ្រឿង​សង្ហា​រឹម​មួយ​កន្លែង​តាម​ផ្លូវ​ម៉ុង​ឫ​ទ្ធី ហើយ​បំណង​ជិះ​ម៉ូតូ​ត្រឡប់​មក​ផ្ទះ​វិញ​នៅផ្ទះ​ជួល ផ្លូវ​រ៉ា​ដា ភូមិ​ទំនប់ សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ​។

ពេល​ជិះ​មក​ដល់​ចំណុច​កើតហេតុ​ខាងលើ ស្រាប់តែ​មាន​ជនសង្ស័យ​ចំនួន​៤​នាក់​ជិះ​ម៉ូតូ​ពីរ​គ្រឿង មាន​ម៉ា​កណិច ពណ៌​ស​មិន​ចាំ​ស្លាក​លេខ និង​មួយ​គ្រឿង​ទៀត​មិន​ស្គាល់​ម៉ាក ជិះ​ដេញ​ពីក្រោយ​ហើយ​កៀរ​ផ្ដួល​ពួក​គាត់ រួច​បាន​ដក​ដាវ​ចំនួន​ពីរ​ដើម​កាប់​ជន​រង​គ្រោះ​ពីរ​នាក់​បងប្អូន​បណ្ដាល​ឲ្យ​រង​បួស​រយះ​ខ្នង​ខាងឆ្វេង​។ ដូច្នេះ​ហើយ​ភ្លាម​ៗ​នោះ​ជន​រង​គ្រោះ​បាន​រត់​ចោល​ម៉ូតូ​ដើម្បី​គេចខ្លួន​ទើប​ធ្វើ​ឲ្យ​ជនសង្ស័យ​ជា​ចោរប្លន់​ម្នាក់ បាន​រត់​មក​លើក​ម៉ូតូ​ហើយ​ជិះ​ចេញ​ទៅ​បាត់​ទៅ​ដោយ​សុវត្ថិភាព​។

ក្រោយ​ពេល​កើតហេតុ​ជន​រង​គ្រោះ​បាន​ទាក់ទង​ទៅ​កាន់​សមត្ថកិច្ច​មូលដ្ឋាន​ចុះ​មក​អន្តរាគមន៍​ហើយ​បើ​តាម​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា ជន​រង​គ្រោះ​ខាងលើ​ពីរ​នាក់​បងប្អូន​មានឈ្មោះ ឌឿ​ន ចាប ភេទ​ប្រុស អាយុ​២០​ឆ្នាំ មុខរបរ​ជាងឈើ ស្នាក់​នៅផ្ទះ​ជួល ផ្លូវ​រ៉ា​ដា ភូមិ​ទំនប់ សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ មាន​មានស្រុក​កំណើត​ភូមិ​ដំណាក់​វែក ឃុំ​ឫស្សី​ខាងលិច ស្រុក​កំពង់ត្រាច ខេត្តកំពត​។ ចំណែក​ម្នាក់​ទៀត​ជា​ប្អូនប្រុស​ជន​រង​គ្រោះ​ខាងលើ ដែល​អង្គុយ​ខាងក្រោយ​មានឈ្មោះ ឌឿ​ន ទ្រី អាយុ​១៧​ឆ្នាំ មុខរបរ​ដូច​គ្នា ស្នាក់​នៅ​ជាមួយ​គ្នា។

ហើយ​ម៉ូតូ​ដែល​ត្រូវ​បាន​ចោរ​កាប់​ប្លន់​យក​ទៅ​បាន​សម្រេច​នោះ គឺ​ម៉ាក​ស្មាស​វី​ពណ៌​ទឹកប៊ិច ពាក់​ស្លាក​លេខ​ភ្នំពេញ 1BB-8945 ក្រោយ​ពេល​កើតហេតុ​ជន​រង​គ្រោះ បាន​ត្រូវ​សាច់ញាតិ​ឌុ​ប​តាម​ម៉ូតូ​យក​ទៅ​ដេរ​របួស​នៅ​មន្ទីរពេទ្យ​ព្រះ​កុស​មៈ​ម្នាក់ និង​ម្នាក់​ទៀត​កំពុង​សម្រាក​នៅ​មន្ទីរពេទ្យ​ឯកជន​ទើបបាន​ទៅ​ដាក់​ពាក្យបណ្ដឹង​នៅ​ពេល​ក្រោយ​នៅ​ប៉ុស្ដិ៍​នគរបាលរ​ដ្ឋា​បាល​ភ្នំពេញ​ថ្មី​៕