ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ត្រី​អនាថា​ម្នាក់​សម្រាលកូន​តាម​ផ្លូវ ត្រូវ​ពលរដ្ឋ​ជួយ​សង្គ្រោះ

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ស្ដ្រី​មាន​ផ្ទៃពោះ​ដែល​ជា​ជនអនាថា​ម្នាក់ ដែល​កន្លង​មករ​ស់បាន​ដោយសារ​ការ​សុំទាន និង​រើស​អេ​ត​ចាយ ហើយ​ស្នាក់​នៅ​តាម​ចិញ្ចើម​ផ្លូវ និង​សំ​យ៉ាប​ផ្ទះ​ប្រជាពលរដ្ឋ និង​ក្បែរ​របង​រោងចក្រ

រាជធានី​ភ្នំពេញ ៖ ស្ដ្រី​មាន​ផ្ទៃពោះ​ដែល​ជា​ជនអនាថា​ម្នាក់ ដែល​កន្លង​មករ​ស់បាន​ដោយសារ​ការ​សុំទាន និង​រើស​អេ​ត​ចាយ ហើយ​ស្នាក់​នៅ​តាម​ចិញ្ចើម​ផ្លូវ និង​សំ​យ៉ាប​ផ្ទះ​ប្រជាពលរដ្ឋ និង​ក្បែរ​របង​រោងចក្រ ហើយ​ក៏​តែងតែ​ដើរ​ចុះឡើង​ៗ​តាម​ផ្លូវ​នោះ​។ ពេល​នេះ​បាន​គ្រប់​ខែ​ហើយ​បាន​សម្រាលកូន​តាម​ផ្លូវ​ដែល​ជា​កន្លែង​ទីប្រជុំជន មាន​មនុស្ស​ម្នា​ធ្វើ​ដំណើរ​ឆ្លងកាត់​ច្រើន ដែល​ជា​ហេតុ​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ទាំង​ល្ងាច ហើយ​មាន​មនុស្ស​ចោមរោម​មើល​ច្រើន​កុះករ ទើប​គេ​បាន​ហៅ​រថយន្ត​ពេទ្យ​របស់​អង្គភាព​៧១១ ដឹក​យក​ទៅ​កាន់​មន្ទីរពេទ្យ​បង្អែក​ពោធិ៍​ចិន​តុង​ដើម្បី​សង្គ្រោះ​បន្ទាន់​ភ្លាម​ៗ ហើយ​ទាំង​ម្ដាយ និង​កូន​បាន​រួច​ផុត​ពី​គ្រោះ​ផង​ដែរ​។

ហេតុការណ៍​ភ្ញាក់ផ្អើល​ខាងលើ​នេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៥​និង​៥០​នាទី​ល្ងាច ថ្ងៃ​ទី​២៣ ខែសីហា ឆ្នាំ​២០១៦ នៅ​តាម​បណ្ដោយ​ផ្លូវ​វេ​ង​ស្រេង ត្រង់​ចំណុច​មុខ​រោងចក្រ​៦​ជាន់ ស្ថិត​ក្នុងភូមិ​ត្រពាំង​ថ្លឹង សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​។ ស្ត្រី​ម្នាក់​នោះ ឈ្មោះ កែវ ទុំ អាយុ​២៤​ឆ្នាំ មានស្រុក​កំណើត​នៅ​ក្នុងភូមិ​ពោធិ៍​រៀង ឃុំ​ព្រែក​រន្ទះ ស្រុក​កំពង់លាវ ខេត្តព្រៃវែង នាង​មាន​ប្តី​ដែរ ប៉ុន្តែ​ក្រោយ​ពេល​ដឹង​ថា​នាង​មាន​ផ្ទៃពោះ ហើយ​លោក​ប្ដី​ជើងល្អ​រូប​នោះ​ក៏​បាន​ចុះ​ចោល​នាង​ដោយ​គ្មាន​អាល័យ​បន្តិច​សោះ ទុក​ឲ្យ​នាង​ពពោះ​ម្នាក់ឯង​រហូត​ដល់​ពេល​សម្រាល​បានកូន​ស្រី​ម្នាក់​បែប​នេះ​តែ​ម្ដង​។

តាម​ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ​គេ​បានឃើញ​ស្ត្រី​ម្នាក់​នោះ​ដើរ​ចុះ​ដើរ​ឡើង តាម​ផ្លូវ​ខាងលើ​បន្ទាប់​មក​ក៏​បាន​ឈឺពោះ​សម្រាលកូន ខណៈនោះ​បងប្អូន​ប្រជាពលរដ្ឋ ដែល​កំពុង​ស្ថិត​នៅ​ក្បែរ​នោះ​បាន​នាំ​គ្នា​ជួយ​សែង ដាក់​លើ​រទេះ​លក់​អីវ៉ាន់​ជួយ​សង្គ្រោះ​បឋម បន្ទាប់​មក​បាន​ហៅ​ក្រុម​សង្គ្រោះ​បន្ទាន់​របស់​អង្គភាព​៧១១ ទៅ​ជួយ​សង្គ្រោះ​។ ប៉ុន្តែ​ពេល​ទៅ​ដល់ បម្រុង​ដឹក​យក​ទៅ​កាន់​មន្ទីរពេទ្យ ដើម្បី​ឲ្យ​នាង​សម្រាលកូន​នៅ​ក្នុង​មន្ទីរពេទ្យ ស្រាប់តែ​នាង​បាន​សម្រាល​បានកូន​ស្រី​ម្នាក់​បាន​សម្រេច នៅ​នឹង​កន្លែង​នោះ​តែ​ម្ដង​។

បន្ទាប់​មក​ទើប​ក្រុម​សង្គ្រោះ លើក​នាង​ដាក់​ប្រង់​ការ​សែង​ដាក់​រថយន្ត ដឹក​ទៅ​កាន់​មន្ទីរពេទ្យ​បង្អែក​ពោធិ៍​ចិន​តុង ដើម្បី​សង្គ្រោះ​បន្ទាន់​។ គ្រូពេទ្យ​នៃ​មន្ទី​ពេទ្យ​បង្អែក​ពោធិ៍​ចិន​តុង បាន​និយាយ​ថា ស្ដ្រី​ជា​ជនអនាថា​នោះ ត្រូវ​បាន​ប្រជាពលរដ្ឋ និង​ក្រុម​សង្គ្រោះ​បន្ទាន់ របស់​អង្គភាព​៧១១​ជួយ​សង្គ្រោះ​ទាន់​ពេលវេលា ហើយ​នាង និង​កូន​មាន​សុវត្ថិភាព​ទាំង​២​នាក់ ប៉ុន្តែ​កូន​នោះ​មាន​ទម្ងន់​ត្រឹមតែ​១,១​គីឡូក្រាម​តែ​ប៉ុណ្ណោះ មិន​គ្រប់​គីឡូ​ឡើយ ដូច្នេះ​ពួក​គេ និង​ត្រូវ​បញ្ជូន​បន្ត​ទៅ​កាន់​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​សូ​វៀត ដើម្បី​សង្គ្រោះ​បន្ត​ទៀត​៕