ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កង​អាវុធហត្ថ​រាជធានី​បញ្ជូន ក្រុម​ចោរឆក់​ដៃ​មួយ​ពាន់​ទៅ​តុលាការ

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ក្រុម​ចោរ​ជំនាញ​ខាង​ឆក់​ទ្រព្យ សម្បត្តិ​លុយកាក់​របស់​អ្នកដំណើរ​ដែល​គេ​ដាក់​រហ​ស័​នាម​ថា​ជា​ចោរឆក់​ដៃ​មួយ​ពាន់​ចំនួន​៤​នាក់​ត្រូវ​កម្លាំង​កងរាជអាវុធហត្ថ​រាជធានី​កសាង​សំណុំរឿង

រាជធានី​ភ្នំពេញ ៖ ក្រុម​ចោរ​ជំនាញ​ខាង​ឆក់​ទ្រព្យ សម្បត្តិ​លុយកាក់​របស់​អ្នកដំណើរ​ដែល​គេ​ដាក់​រហ​ស័​នាម​ថា​ជា​ចោរឆក់​ដៃ​មួយ​ពាន់​ចំនួន​៤​នាក់​ត្រូវ​កម្លាំង​កងរាជអាវុធហត្ថ​រាជធានី​កសាង​សំណុំរឿង​បញ្ជូន​ខ្លួន​ទៅ​តុលាការ​នៅ​ព្រឹក​ថ្ងៃ​ទី​២៣​សីហា​ឆ្នាំ​២០ ១៦​បន្ទាប់​ពី​កម្លាំង​កង​អាវុធហត្ថ​ខណ្ឌដូនពេញ បាន​រាយ​អន្ទាក់ បង្ក្រាប​និង​ឃាត់ខ្លួន​ក្រុម​ពួក​គេ​បាន​ភ្លាម​ៗ ។

ពាក់​ពន្ធ​ករណី ឆក់​កាបូប​អ្នកដំណើរ​តាម​ដងផ្លូវ​ជា​ញឹកញាប់​រួច​មក​មន្ត្រី​កងរាជអាវុធហត្ថ​រាជធានី​បាន​ឲ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃ​ទី​២៣ ខែសីហា​ថា ក្រុម​ជនសង្ស័យ​ទាំង​៤​នាក់​ដែល​កម្លាំង​អាវុធហត្ថ​បង្ក្រាប​បាន​នោះ​ត្រូវ​បាន​ស្គាល់ឈ្មោះ​ទី​១. ចេ​ង សា​ឡាំង ភេទ​ប្រុស អាយុ​១៦​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ស្នាក់​នៅផ្ទះ​លេខ​២២ ផ្លូវ​កម្ពុជា​ក្រោម ខណ្ឌ​៧​មក​រា (​ជាក​អ្នក​ឆក់​ផ្ទាល់ ធ្លាប់​ឆក់​បាន​ចំនួន​០៨​លើក​) ទី​២.​ឈ្មោះ ពាន ភា​រុណ ភេទ​ប្រុស អាយុ​១៤​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ស្នាក់​នៅផ្ទះ​បុរី​កីឡា ជាន់​ទី​៥ អាគារ​ទី​៨ ក្រុម​១២ សង្កាត់​វាលវង់ ខណ្ឌ​៧​មក​រា​(​ជា​អ្នក​បើក​ម៉ូតូ ធ្លាប់​ឆក់​បាន​ចំនួន​០៤​លើក​)​ទី​៣.​ឈ្មោះ លាភ ប៊ុ​ន​ហេង ភេទ​ប្រុស អាយុ​១៨​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ស្នាក់​នៅ​ប្លុក​ផ្សារ​អូ​ឡាំ​ពិ​ក ខណ្ឌចំការមន​(​ជា​អ្នក​បើក​ម៉ូតូ​បិទគូថ​)​ទី​៤.​ឈ្មោះ ស្រ៊ា​ន គី​ម​ឡា​ង ភេទ​ស្រី អាយុ​១៦​ឆ្នាំ មុខរបរ​សិស្សសាលា​លិ​ប​ឃុន ថ្នាក់​ទី​៨ ស្នាក់​នៅផ្ទះ​ជួល​ម្តុំ​សាលា​សន្ធរ​មុខ​(​ជា​អ្នកចូលរួម​បិទគូថ​)​។

ប្រភព​បន្ត​ថា រយៈកាល​កន្លង​មក កម្លាំង​អាវុធហត្ថ​រាជធានី​ភ្នំពេញ​បាន​ធ្វើការ​បង្ក្រាប ករណី​ឆក់​កាបូប និង​ទូរស័ព្ទ​ជា​បន្តបន្ទាប់​ជា​ច្រើន ប៉ុន្តែ​នៅ​តែ​មាន​សកម្មភាព​ឆក់​មួយ​ចំនួន​កើតឡើង​នៅ​កន្លែង​ស្ងាត់ ទើប​កម្លាំង​អាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​ចាត់វិធានការ រាយ​អន្ទាក់​ពួនស្ទាក់​ទាំង​យប់​ទាំង​ថ្ងៃ​។

ជាក់ស្តែង​នៅ​វេលា​ម៉ោង​០១​និង​០៥​នាទី យប់​ថ្ងៃ​ទី​២១ ឈាន​ចូល​ថ្ងៃ​ទី​២២ ខែសីហា ឆ្នាំ​២០១៦ ចំណុច​ផ្លូវ​១០៦​កែង​មុនី​វង្ស សង្កាត់​វត្ត​ភ្នំ កម្លាំង​អាវុធហត្ថ​ខណ្ឌដូនពេញ មាន​ចោរ​មួយ​ក្រុម បាន​ធ្វើ​សកម្មភាព​ឆក់​កាបូប​ពី​ជន​រង​គ្រោះ​ម្នាក់​ឈ្មោះ ហឹ​ម រ៉​ទី​យ៉ា​ស់ ជនជាតិ​ខ្មែរឥស្លាម ភេទ​ស្រី អាយុ​២៧​ឆ្នាំ មុខរបរ​បុគ្គលិក​ផ្នែក​អនាម័យ​នៅ​ផ្សារ​សុរិយា​ម៉​ល ខណៈ​នាង​ជិះ​ម៉ូតូ​ម្នាក់ឯង បណ្តាល​ឲ្យ​ដួល​ម៉ូតូ​ហើម​មុខ និង​ប៉ោង​ភ្នែក​ខាងឆ្វេង ហើយ​ភ្លាម​ៗ​ក៏​ត្រូវ​បាន​កម្លាំង​អាវុធហត្ថ ស្ទាក់​ចាប់​បានជា​បន្តបន្ទាប់​ផង​ដែរ​៕