រាជធានីភ្នំពេញ ៖ រាល់ការជាវថេបប្លេតរបស់ក្រុមហ៊ុនសាមសុងគ្រប់ម៉ូដែលទាំងអស់ ដែលមានលក់តាមហាងទូរស័ព្ទនៅទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី០៨ សីហា ដល់ថ្ងៃទី០៧ វិច្ឆិកា ឆ្នាំ ២០១៦ លោកអ្នកនឹងទទួលបានការបន្ថែមជូននូវស៊ីមឥតគិតថ្លៃ និងកញ្ចប់រង្វាន់ដ៏ពិសេសពីក្រុមហ៊ុនសែលកាត ដែលមានទឹកប្រាក់ចំនួន៧២០ដុល្លារ សម្រាប់ការផ្ញើសារ តេក្នុងប្រព័ន្ធ និងប្រើប្រាស់អីុនធើរណេត ។
មិនតែប៉ុណ្ណោះលោកអ្នកអាចរីករាយកម្សាន្តជាមួយនឹងបណ្តាញសង្គម Facebook, Line, WhatsApp, Viber និងទស្សនាវីដេអូតាម YouTube ឥតដែនកំណត់ តាមរយៈទឹកប្រាក់បន្ថែមជូនដ៏អស្ចារ្យនេះ ។
គួររំលឹកផងដែរថា ថេបប្លេតសាមសុងស៊េរីទំនើបដូចជា Galaxy Tab S2 ទទួលបានការគាំទ្រយ៉ាងខ្លាំងក្លាពីអ្នកប្រើប្រាស់ជាច្រើន ដោយសារលក្ខណៈពិសេសជាច្រើនដូចជា រូបរាងស្តើងស្អាត អេក្រង់ភ្លឺច្បាស់ប្រភេទ Super AMOLED ដែលផ្តល់នូវពណ៌ធម្មជាតិ មុខងារស្គែនម្រាមដៃ ប្រព័ន្ធត្រួតពិនិត្យសុវត្ថិភាពកម្រិតខ្ពស់ និងមុខងារគ្រប់គ្រងវៃឆ្លាតដែលបង្ហាញអំពីការកំណត់មុខងារដោយស្វ័យប្រវត្តិយ៉ាងមានប្រសិទ្ធភាព ។
ថេបប្លេតសាមសុងក៏បានភ្ជាប់មកជាមួយនូវដំណោះស្រាយនៃកម្មវិធី Microsoft Office សម្រាប់លទ្ធភាពធ្វើការបង្កើត និងកែសម្រួលឯកសារ នៅពេលអ្នកនៅខាងក្រៅ ព្រមជាមួយ នឹងលទ្ធភាពផ្ទុកឯកសារដ៏គួរឲ្យទុកចិត្ត នៅលើកម្មវិធី OneDrive រហូតដល់ 100GB ដោយឥតគិតថ្លៃសម្រាប់រយៈពេល២ឆ្នាំ ។
នេះជាឳកាសដ៏ពិសេសសំរាប់ការជាវសាមសុងថេបប្លេតគ្រប់ម៉ូដែលណាមួយ ដែលមានលក់នៅតាមហាងលក់ទូរស័ព្ទទូទាំងប្រទេសកម្ពុជា លោកអ្នកនឹងទទួលបានការផ្តល់ជូននេះភ្លាមៗ ៕
ចែករំលែកព័តមាននេះ