ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អតីត​ប្រធានាធិបតី​សិង្ហ​បុរី​លោក S.R NATHAN ទទួលមរណភាព

7 ឆ្នាំ មុន

អតីត​ប្រធានាធិបតី​សិង្ហ​បុរី លោក S.R NATHAN បាន​ទទួលមរណភាព​ហើយ កាលពី​យប់​ថ្ងៃ​ទី​២២ សីហា ក្នុង​ជន្មាយុ​៩២​ឆ្នាំ ។

ខុទ្ទកាល័យ​នាយក​រដ្ឋមន្ត្រី​សិង្ហ​បុរី​ថ្លែង​ថា នាយក​រដ្ឋមន្ត្រី និង​បណ្តា​សមាជិក

អតីត​ប្រធានាធិបតី​សិង្ហ​បុរី លោក S.R NATHAN បាន​ទទួលមរណភាព​ហើយ កាលពី​យប់​ថ្ងៃ​ទី​២២ សីហា ក្នុង​ជន្មាយុ​៩២​ឆ្នាំ ។

ខុទ្ទកាល័យ​នាយក​រដ្ឋមន្ត្រី​សិង្ហ​បុរី​ថ្លែង​ថា នាយក​រដ្ឋមន្ត្រី និង​បណ្តា​សមាជិក​គណៈរដ្ឋមន្ត្រី​របស់​លោក​មាន​ក្តី​ក្រៀមក្រំ​ពេល​ទទួល​ព័ត៌មាន​ពី​មរណភាព​របស់​លោក NATHAN ហើយ​សូម​សម្តែង​ការ​ចូលរួម​រំលែក​មរណទុក្ខ​ជាមួយ​គ្រួសារ​លោក ។ លោក​បាន​ទទួលមរណភាព​នៅ​ឯ​មន្ទីរពេទ្យ​សិង្ហ​បុរី​នា​វេលា​ម៉ោង​២១​និង​៤៨​នាទី​ម៉ោង​ក្នុងស្រុក ។

លោក NATHAN ជួប​ប្រទះ​គ្រោះថ្នាក់​ដាច់​សរសៃឈាម​ក្នុង​ខួរក្បាល​កាលពី​ថ្ងៃ​ទី​៣១ កក្កដា កន្លង​មកនេះ ។ ចាប់តាំងពី​ពេល​នោះ​មក លោក​ស្ថិត​នៅ​កន្លែង​សង្គ្រោះ​បន្ទាន់​នៃ​មន្ទីរពេទ្យ​ជំងឺ​ទូទៅ​សិង្ហ​បុរី​ក្នុង​ស្ថានភាព​ធ្ងន់ធ្ងរ ។

ជា​ប្រធានាធិបតី​ទី​៦​របស់​សិង្ហ​បុរី លោក NATHAN កាន់​តំណែង​ប្រមុខរដ្ឋ​រយៈពេល​យូរ ដោយ​បំពេញ​អាណត្តិ​២​រវាង​ឆ្នាំ​១៩៩៩ ទៅ​២០១១ ៕