ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នារី​ម្នាក់​ចាក់​មនុស្ស​របួស​3​នាក់​នៅ​ក្រុង​ព្រុ​ច​សែ​ល

7 ឆ្នាំ មុន

មនុស្ស​៣​នាក់​រង​របួស​ដោយសារ​កាំបិត​កាលពី​ថ្ងៃ​ទី​២២ សីហា វេលា​ម៉ោង​១៦​និង​៣០​នាទី​ម៉ោង​ក្នុងស្រុក​នៅ​ទីក្រុង​ព្រុ​ច​សែ​ល ប្រទេស​បែ​ល​ហ្ស៊ិ​ក ដោយសារ​ការ​វាយប្រហារ​របស់​នារី​ម្នាក់​នៅ​សង្កាត់ UCCLE

មនុស្ស​៣​នាក់​រង​របួស​ដោយសារ​កាំបិត​កាលពី​ថ្ងៃ​ទី​២២ សីហា វេលា​ម៉ោង​១៦​និង​៣០​នាទី​ម៉ោង​ក្នុងស្រុក​នៅ​ទីក្រុង​ព្រុ​ច​សែ​ល ប្រទេស​បែ​ល​ហ្ស៊ិ​ក ដោយសារ​ការ​វាយប្រហារ​របស់​នារី​ម្នាក់​នៅ​សង្កាត់ UCCLE ។ អ្នក​របួស​ទាំង​៣​នាក់ ដែល​មិន​ធ្ងន់ធ្ងរ​ត្រូវ​បាន​បញ្ជូន​ទៅ​មន្ទីរពេទ្យ ។

ស្ត្រី​ជា​អ្នក​វាយប្រហារ​មាន​អាយុប្រមាណ​ជា​៥០​ឆ្នាំ ត្រូវ​ចាប់ខ្លួន ក្រោយ​រង​របួស​ដោយសារ​គ្រាប់កាំភ្លើង​របស់​ប៉ូលិស ។ នារី​រូប​នេះ​អាច​ជា​អ្នកមាន​ជំងឺសរសៃប្រសាទ ។ អាជ្ញាធរ​បែ​ល​ហ្ស៊ិ​ក​បដិសេធ​ពី​ហេតុផល​ភេរវកម្ម ។

ក្រោយ​ពី​ចាក់​មនុស្ស​ច្រើន​នាក់​ឱ្យ​រង​របួស​ជាមួយ​កាំបិត​មួយ នារី​រូប​នេះ​បដិសេធ​ពុំ​ព្រម​បោះ​កាំបិត​ចោល ទើប​ប៉ូលិស​បាញ់ប្រហារ​ឱ្យ​របួស រួច​បញ្ជូន​ទៅ​មន្ទីរពេទ្យ ៕