ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា អង្គរ អ៊ែ​រ ផ្តល់​ជូន​កម្មវិធី​ធំ​ប្រចាំឆ្នាំ «ANGKOR PROMOTION»

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ កាលពី​ថ្ងៃ​ទី​10 សីហា 2016 ក្រុមហ៊ុន​អាកាសចរណ៍​ជាតិ កម្ពុជា អង្គរ អ៊ែ​រ បាន​ចាប់ផ្តើម​ផ្តល់​ជូន​អតិថិជន​នូវ​កម្មវិធី​ធំ​ប្រចាំឆ្នាំ​ដែល​ឈ្មោះ​ថា «Angkor Promotion» បញ្ចុះតម្លៃ​ពិសេស

រាជធានី​ភ្នំពេញ ៖ កាលពី​ថ្ងៃ​ទី​10 សីហា 2016 ក្រុមហ៊ុន​អាកាសចរណ៍​ជាតិ កម្ពុជា អង្គរ អ៊ែ​រ បាន​ចាប់ផ្តើម​ផ្តល់​ជូន​អតិថិជន​នូវ​កម្មវិធី​ធំ​ប្រចាំឆ្នាំ​ដែល​ឈ្មោះ​ថា  «Angkor Promotion» បញ្ចុះតម្លៃ​ពិសេស​ចាប់ពី​9​ដុល្លារ​ឡើង​ទៅ​សម្រាប់​រាល់​ជើងហោះហើរ​ក្នុងស្រុក​ទាំងអស់ និង​រាល់​ជើងហោះហើរ​ក្រៅ​ស្រុក​ចំនួន​ពីរ​គោលដៅ គឺ​ពី​ក្រុង​ព្រះ​សីហនុ​​ទៅ​ក្រុង​ហូ​ជី​មិ​ញ និង​ពី​ខេត្តសៀមរាប​ទៅ​កាន់​ទីក្រុង​បាងកក​។ ចំពោះ​ជើងហោះហើរ​អន្តរជាតិ​ផ្សេង​ទៀត តម្លៃ​សំបុត្រ​ចាប់ពី​19​ដុល្លារ​។

សូម​បញ្ជាក់​ថា តម្លៃ​សំបុត្រ​ខាងលើ​មិន​ទាន់​បូក​បញ្ចូល​ពន្ធ និង​ថ្លៃ​សេវា​ផ្សេង​ទៀត​។

កម្មវិធី «Angkor Promotion» នេះ​ផ្តល់​ជូន​ចាប់ពី​ថ្ងៃ​ទី​15 ដល់​ថ្ងៃ​ទី​28 សីហា 2016 ។ សម្រាប់​ការ​ធ្វើ​ដំណើរ​ចាប់ផ្តើម​ពី​ថ្ងៃ​ទី​16 សីហា ដល់​ថ្ងៃ​ទី​9 វិច្ឆិកា 2016 និង​ពី​ថ្ងៃ​ទី​1 មេ​សា ដល់​ថ្ងៃ​ទី​30 តុលា 2017​។ អតិថិជន​អាច​ទិញ​សំបុត្រ​តាម​រយៈ​ភ្នាក់ងារ​លក់​សំបុត្រ ឬ​ការិយាល័យ​របស់​យើងខ្ញុំ​នៅផ្ទះ​លេខ 206A  មហាវិថី​ព្រះ នរោត្តម សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន រាជធានី​ភ្នំពេញ ។