ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពលរដ្ឋ​២​គ្រួសារ​ដែល​ត្រូវ​ខ្យល់​កន្ត្រាក់​បំផ្លាញ​ផ្ទះ ទទួល​បាន​ផ្ទះ​ថ្មី

7 ឆ្នាំ មុន

ខេត្តកំពត ៖ ពលរដ្ឋ​២​គ្រួសារ​នៅ​ជិត​ព្រំដែន​ប្រទេស​វៀតណាម ដែល​ត្រូវ​បាន​ខ្យល់​កន្ត្រាក់​បំផ្លាញ​ផ្ទះ​អស់​កាលពី​ពេល​ថ្មី​កន្លង​ទៅ​នេះ បានទទួលអំណោយជាផ្ទះថ្មីវិញហើយ ។

ខេត្តកំពត ៖ ពលរដ្ឋ​២​គ្រួសារ​នៅ​ជិត​ព្រំដែន​ប្រទេស​វៀតណាម ដែល​ត្រូវ​បាន​ខ្យល់​កន្ត្រាក់​បំផ្លាញ​ផ្ទះ​អស់​កាលពី​ពេល​ថ្មី​កន្លង​ទៅ​នេះ បានទទួលអំណោយជាផ្ទះថ្មីវិញហើយ ។

លោក យង់ សា​មឿ​ន ប្រធាន​ឃុំ​ឫស្សីស្រុក​ខាងកើត ស្រុក​កំពង់ត្រាច បាន​ប្រាប់​ឲ្យ​ដឹង​ថា ពលរដ្ឋ​២​គ្រួសារ​ដែល​រង​គ្រោះ​ដោយសារ​ខ្យល់​បំផ្លាញ​នេះ​មាន​មួយ​គ្រួសារ​ប្តី​ឈ្មោះ ជឹ​ង ឌឿ​ន និង​ប្រពន្ធ​ឈ្មោះ សឹង ថា​រឿង មានកូន​៣​នាក់ នៅ​ភូមិ​អន្លង់​ថ្លាន់ ឃុំ​ឫស្សីស្រុក​ខាងកើត រីឯ​មួយ​គ្រួសារ​ទៀត​ជា​បុរស​ពោះម៉ាយ​ប្រពន្ធ​ស្លាប់​ឈ្មោះ គិ​ន សុ​ន មានកូន​៧​នាក់ នៅ​ភូមិ​ឫស្សីស្រុក ឃុំ​ឫស្សីស្រុក​ខាងកើត ។

លោក​ប្រធាន​ឃុំ ឲ្យ​ដឹង​ទៀត​ថា បន្ទាប់​ពី​កើត​មាន​ខ្យល់ព្យុះ​បំផ្លាញ​ផ្ទះ​អស់ ខាង​អាជ្ញាធរ​ក៏​បាន​យក​អំណោយ​ទៅ​ជូន​គ្រួសារ​រង​គ្រោះ​ដែរ តែ​ពួក​គាត់​មិន​អាច​មាន​លទ្ធភាព​សង់ផ្ទះ​បាន​វិញ អាជ្ញាធរ​ក៏​បាន​ពឹង​ទៅ​ខាង​មណ្ឌល​កំសាន្ត ហា​ទៀង វេ​ហ្គា​ស ឲ្យ​ជួយ​តាម​លទ្ធភាព ។ ឆ្លើយ​តប​ការ​ពឹងពាក់​របស់​អាជ្ញាធរ​ខាង​មណ្ឌល​កំសាន្ត​បាន​យល់ព្រម​សង់ផ្ទះ​ជូន​ពលរដ្ឋ​ទាំង​២​គ្រួសារ​នេះ ៕