ប្រទេសសិង្ហបុរី ៖ ក្រុមហ៊ុននាំចេញរបស់សិង្ហបុរីបានចាប់ផ្តើមជួបការលំបាកនៅក្នុងត្រីមាសទី៣ ប៉ុន្តែសញ្ញាមួយទៀតបញ្ជាក់ថា ការនាំចេញរបស់អាស៊ីនៅតែធ្លាក់ចុះ ស្របពេលដែលតម្រូវការជាសកលមានភាពទន់ខ្សោយ ។
យោងតាមទិន្នន័យដែលចេញផ្សាយកាលពីថ្ងៃពុធបង្ហាញថា ការនាំចេញទំនិញក្នុងស្រុកមិនមែនប្រេងពីប្រទេសសិង្ហបុរី ដែលជាតំបន់មួយក្នុងចំណោមតំបន់សូចនាករនៃការធ្វើពាណិជ្ជកម្ម បានធ្លាក់ចុះ១០,៦%ក្នុងខែកក្កដា ធៀបនឹងឆ្នាំមុន ។ វាបានធ្លាក់ចុះ២,៥% ឆ្ងាយជាងការរំពឹងទុករបស់អ្នកសេដ្ឋកិច្ច ។
ការធ្លាក់ចុះនេះភាគច្រើនបណ្តាលមកពីការនាំចេញគ្រឿងអេឡិកត្រូនិក និងប្រេងឥន្ធនៈគីមីធ្លាក់ចុះ ។ ការនាំចេញទៅកាន់ទីផ្សារកំពូលទាំង១០បានធ្លាក់ចុះ និងរក្សាទុកសម្រាប់សហភាពអឺរ៉ុប ។
ចំណែកការនាំចេញរបស់កូរ៉េខាងត្បូងក៏បានធ្លាក់ចុះ១០,២%ក្នុងខែកក្កដាផងដែរ ធៀបនឹងឆ្នាំមុន វាបានធ្លាក់ចុះ១៩ខែជាប់ៗគ្នា ។ តួលេខនេះ គឺអាក្រក់ជាងការព្យាករជាមធ្យមរបស់ទីផ្សារចំនួន៧% ។
ទន្ទឹមនឹងនេះដែរ ការនាំចេញ និងការនាំចូលរបស់ចិនបានធ្លាក់ចុះច្រើនជាងការរំពឹងទុកកាលពីខែមុន ដែលនេះបង្ហាញពីភាពទន់ខ្សោយទាំងតម្រូវការខាងក្រៅ និងក្នុង ស្រុក។
ការនាំចេញជាសសរស្តម្ភសេដ្ឋកិច្ចសំខាន់ណាស់នៅទូទាំងតំបន់ ដែលវាត្រូវបានរងផលប៉ះពាល់ដោយសារការធ្លាក់ចុះនៃពាណិជ្ជកម្មពិភពលោក ចាប់តាំងពីមានវិបត្តិហិរញ្ញ វត្ថុ ។
មុនពេលមានវិបត្តិហិរញ្ញវត្ថុនៅឆ្នាំ២០០៩ គោលការណ៍អនុវត្តបានបង្ហាញថា ពាណិជ្ជកម្មពិភពលោកបានកើនឡើង២ដងនៃអត្រាសេដ្ឋកិច្ចពិភពលោក ។ ទោះជាយ៉ាងណា ចាប់តាំងពីឆ្នាំ២០១២ ពាណិជ្ជកម្មបានកើនឡើងយឺតជាងសេដ្ឋកិច្ចសកល ។
បណ្តាប្រទេសធំៗដូចជា សហរដ្ឋអាមេរិក ចិន ជប៉ុន និងតំបន់ចាយប្រាក់អឺរ៉ូ បានព្យាយាមដោះស្រាយធ្វើកំណែទម្រង់នឹងការងើបឡើងវិញនៃការធ្លាក់ចុះសេដ្ឋកិច្ច ខណៈតម្រូវការសកលបានជះឥទ្ធិពលដែលបង្កឲ្យមានការធ្លាក់ចុះផ្នែកពាណិជ្ជកម្ម ។
ប៉ុន្តែអ្នកសេដ្ឋកិច្ចមួយចំនួនបានចង្អុលបង្ហាញផងដែរទៅលើកត្តារចនាសម្ព័ន្ធរយៈពេលវែងដែលវាស់វែងលើវិស័យពាណិជ្ជកម្មពិភពលោក។ ឧទាហរណ៍ ប្រទេសចិនមានទំនាក់ទំនងតិចទៅនឹងពាណិជ្ជកម្មសកល ពីព្រោះប្រទេសនេះបានផ្លាស់ប្តូរពីសេដ្ឋកិច្ចគំរូដឹកនាំបែបកំណើនឧស្សាហកម្ម ទៅជារកការប្រើប្រាស់ទំនិញ និងសេវាកម្ម ។
ចំពោះប្រទេសតូចដូចជាសិង្ហបុរី ដែលបានពឹងផ្អែកលើពាណិជ្ជកម្ម ការផ្លាស់ប្តូរទាំងនេះមានន័យថា ក្រុមហ៊ុននាំចេញនៃប្រទេសនេះ ត្រូវពិនិត្យមើលយ៉ាងជិតស្និទ្ធលើប្រទេសកំណើតខ្លួននៅក្នុងតំបន់អាស៊ាន សម្រាប់ទស្សនវិស័យកំណើនសេដ្ឋកិច្ចរយៈពេលវែង ។
ទន្ទឹមនឹងនេះដែរ ការនាំចេញទំនិញជាច្រើនរបស់អាស៊ី ទំនងជាមិនសាបសូន្យក្នុងពេលឆាប់ៗនោះទេ ៕
ចែករំលែកព័តមាននេះ