ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រទេស​ថៃ​នឹង​ចូលរួម​ការ​ដេញថ្លៃ​លក់​អង្ករ​ឱ្យ​ប្រទេស​ហ្វ៊ី​លី​ពី​ន

7 ឆ្នាំ មុន

ប្រទេស​ថៃ ៖ ថៃ​កំពុង​តែ​ចូលរួម​ជាមួយ​ប្រទេស​វៀតណាម និង​កម្ពុជា ក្នុង​ការ​ដេញថ្លៃ​ដើម្បី​លក់​អង្ករ​ទៅ​ឱ្យ​ប្រទេស​ហ្វ៊ី​លី​ពី​ន ដែល​មាន​គម្រោង​ទិញ​អង្ករ​ចំនួន​២៥​ម៉ឺន​តោន នា​ថ្ងៃ​ទី​៣១ សីហា

ប្រទេស​ថៃ ៖ ថៃ​កំពុង​តែ​ចូលរួម​ជាមួយ​ប្រទេស​វៀតណាម និង​កម្ពុជា ក្នុង​ការ​ដេញថ្លៃ​ដើម្បី​លក់​អង្ករ​ទៅ​ឱ្យ​ប្រទេស​ហ្វ៊ី​លី​ពី​ន ដែល​មាន​គម្រោង​ទិញ​អង្ករ​ចំនួន​២៥​ម៉ឺន​តោន នា​ថ្ងៃ​ទី​៣១ សីហា ខាង​មុខ​នេះ ។

លោកស្រី Duangporn Rodphaya អគ្គ​នាយិកា​នៃ​នាយកដ្ឋាន​ពាណិជ្ជកម្ម​បរទេស បាន​និយាយ​ថា ការ​ដេញថ្លៃ​អង្ករ​នា​ពេល​ខាង​មុខ​នេះ នឹង​ធ្វើ​ឡើង​តាម​រយៈ​រដ្ឋាភិបាល និង​រដ្ឋាភិបាល ។

នេះ​ជា​ផ្នែក​មួយ​នៃ​គម្រោង​ទិញ​អង្ករ​របស់​ប្រទេស​ហ្វ៊ី​លី​ពី​ន ដែល​ជា​អតិថិជន​មួយ​ក្នុង​ចំណោម​អតិថិជន​ទិញ​អង្ករ​ដ៏​ធំ​ជាងគេ​នៅ​លើ​ពិភពលោក ។ គម្រោង​នេះ​មាន​គោលដៅ​នាំ​ចូល​អង្ករ​ចំនួន​១​លាន​តោន​ដើម្បី​ផ្គត់ផ្គង់​ស្បៀង​សម្រាប់​ឆ្នាំ​ក្រោយ ក្នុង​ពេល​ដែល​តម្លៃ​អង្ករ​ចុះថោក ។ ក្នុង​នោះ​៧៥​ម៉ឺន​តោន​នឹង​ត្រូវ​បាន​ទិញ​តាម​រយៈ​រដ្ឋាភិបាល​និង​រដ្ឋា ភិបាល ចំណែក​២៥​ម៉ឺន​តោន​ទៀត គឺ​នាំ​ចូល​តាម​រយៈ​ក្រុមហ៊ុន​ឯកជន ។

នៅ​ក្រោម​កិច្ចការជំនួញ​រវាង​រដ្ឋាភិបាល និង​រដ្ឋាភិបាល ប្រទេស​ហ្វ៊ី​លី​ពី​ន​តែងតែ​ទិញ​អង្ករ​ពី​ប្រទេស​មួយ​ក្នុង​ចំណោម​ប្រទេស​៣ រួម​មាន វៀតណាម ថៃ និង​កម្ពុជា ។
គម្រោង​នេះ​អាច​ទ្រទ្រង់​តម្លៃ​អង្ករ​ជាស​កល​ដែល​បាន​ធ្លាក់​ចុះ ដោយសារ​មូលហេតុ​ការ​ផ្លាស់​ប្តូរ​តម្រូវការ​នៅ​តំបន់​អាស៊ី និង​អាហ្វ្រិក ធ្វើ​ឲ្យ​មានការ​សម្រេច​នូវ​តម្លៃ​យ៉ាង​ទាប​ក្នុង​ប្រទេស​ដែល​ផ្គត់ផ្គង់​ធំ​ៗ​ដូច​ជា ប្រទេស​វៀតណាម និង​ថៃ ។

ទោះជា​យ៉ាងណា ការ​គ្រោងទុក​នៃ​ការ​ទិញ​នេះ គឺ​នៅ​តែ​តិច​ជាង​ការ​នាំ​ចូល​កាលពី​ឆ្នាំ ២០១៥​របស់​ហ្វ៊ី​លី​ពី​ន ដែល​មាន​រហូត​ដល់​១,៨​លាន​តោន ។

លោក​ប្រធានាធិបតី Rodrigo Duterte ដែល​បាន​ឡើង​កាន់​តំណែង​នៅ​ថ្ងៃ​ទី​៣០ មិថុនា សន្យា​ថា នឹង​ធ្វើ​ឲ្យ​ប្រទេស​ហ្វ៊ី​លី​ពី​ន​មាន​អង្ករ​គ្រប់គ្រាន់​ក្នុងអំឡុងពេល​៦​ឆ្នាំ ដែល​លោក​កាន់​តំណែង ។

ហ្វ៊ី​លី​ពី​ន​បាន​ប៉ាន់​ប្រមាណ​ពី​ផលិតកម្ម​ស្រូវ​ក្នុង​ប្រទេស គឺ​អាច​ស្មើនឹង​១៨,២​លាន​តោន​នៅ​ឆ្នាំ​នេះ ខណៈ​បាន​បាត់បង់​កសិផល​ជា​ច្រើន​ក្នុង​ឆមាស​ទី​១ ដោយសារ​មាន​គ្រោះ​រាំង​ស្ងួត ។

លោកស្រី Duangporn បាន​ទទួលស្គាល់​ថា អង្ករ​របស់​ថៃ​ក្នុង​ពេល​បច្ចុប្បន្ន​នេះ គឺ​មាន​តម្លៃ​ខ្ពស់​ជាង​ប្រទេស​ផ្សេង​ៗ​ទៀត​ដែល​កំពុង​ប្រកួតប្រជែង ។ ជាក់ស្តែង តម្លៃ​អង្ករ​នាំ​ចេញ​របស់​ថៃ​២៥% គឺ​ស្មើនឹង​៣៨៨​ដុល្លារ​ក្នុង​១​តោន ខណៈ​អង្ករ​វៀតណាម​មាន​តម្លៃ​ត្រឹមតែ​៣៣៥​ដុល្លារ​ប៉ុណ្ណោះ​ក្នុង​១​តោន ៕