ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ធ្វើ​តាម​វិធីសាស្ត្រ​ធម្មជាតិ​4​យ៉ាង​ទទួល​បាន​ធ្មេញ​ស

7 ឆ្នាំ មុន

ជា​ធម្មតា មនុស្ស​មួយ​ចំនួន​ធំ​តែងតែ​ចង់បាន​ស្នាមញញឹម​ដែល​បង្កប់​ទៅ​ដោយ​មន្ត​ស្នេហ៍ ។ ដោយឡែក​ធ្មេញ​ស​លោង​ស្អាត គឺជា​ផ្នែក​មួយ​ដែល​បង្កប់​ក្នុង​ស្នាមញញឹម​ប្រកប​ទៅ​ដោយ​ភាព​ទាក់ទាញ

ជា​ធម្មតា មនុស្ស​មួយ​ចំនួន​ធំ​តែងតែ​ចង់បាន​ស្នាមញញឹម​ដែល​បង្កប់​ទៅ​ដោយ​មន្ត​ស្នេហ៍ ។ ដោយឡែក​ធ្មេញ​ស​លោង​ស្អាត គឺជា​ផ្នែក​មួយ​ដែល​បង្កប់​ក្នុង​ស្នាមញញឹម​ប្រកប​ទៅ​ដោយ​ភាព​ទាក់ទាញ ។ ធ្វើ​ឱ្យ​ធ្មេញ​ស​ចាំង​មិនមែន​ជា​កិច្ចការ​មួយ​លំបាក​ហើយ​មិន​ចាំបាច់​ចំណាយ​អស់​ថវិកា​ច្រើន​នោះ​ឡើយ ។ ខាងក្រោម​នេះ​ជា​វិធីសាស្ត្រ​ធម្មជាតិ​មួយ​ចំនួន​ដើម្បី​ធ្វើ​ឱ្យ​ធ្មេញ​របស់​អ្នក​ស​ភ្លឺ ៖

១-​ប្រើ​ម្សៅ​ធ្វើ​នំ Baking Soda ៖ នេះ​គឺជា​វិធីសាស្ត្រ​ធ្វើ​ឱ្យ​ធ្មេញ​មាន​ពណ៌​ស​ចាំង​ដោយ​អស់​ថវិកា​ថោក​បំផុត​តែ​មាន​ប្រសិទ្ធភាព​ខ្ពស់ ។ ជា​ទូទៅ​ម្សៅ​ធ្វើ​នំ Baking Soda ងាយ​នឹង​រកបាន​នៅ​តាម​ហាង​លក់ទំនិញ​នានា​។ ចូរ​ច្របាច់​ថ្នាំដុសធ្មេញ​បន្តិច​ដាក់​ក្នុង​កូនចាន​តូច​មួយ​រួច​ចាក់​ម្សៅ Baking Soda មួយ​កូន​ស្លាបព្រា​កាហ្វេ​ចូល ។ កូរ​វា​ឱ្យ​សព្វ​ហើយ​យក​មក​ដុស​សម្អាត​ធ្មេញ ។ ចូរ​អនុវត្ត​មុន​ពេល​ចូល​សម្រាន្ត ប៉ុន្តែ​ត្រូវ​ខ្ពុរមាត់​ឱ្យ​បាន​ស្អាត​ក្រោយ​ពី​ដុស​រួច​ដ្បិត​ម្សៅ Baking Soda មិន​មាន​រសជាតិ​ឆ្ងាញ់​ទេ ប្រសិនជា​វា​សល់​នៅ​ក្នុង​មាត់ ។

២-​ទទួលទាន​ផ្លែ​ស្ត្រ​បឺ​រី ៖ ស្ត្រ​បឺ​រី​ជា​ផ្លែ​ឈើ​ដែល​មាន​រសជាតិ​ឆ្ងាញ់ ហើយ​វា​អាច​ដុសលាង​ធ្មេញ​បាន​ល្អ​នៅ​ពេល​ទទួលទាន​វា ។ គ្រាប់​ដ៏​តូច​របស់​វា​បាន​ជួយ​ដុស​សម្អាត​ក្អែល ឬ​កំបោរ​ពណ៌​លឿង​ចេញពី​ធ្មេញ​របស់​អ្នក ។ អ្នក​អាច​ធ្វើ​អនាម័យ​មាត់​ធ្មេញ​តាម​រយៈ​ការ​ទទួលទាន​ផ្លែ​ស្ត្រ​បឺ​រី​ញឹកញាប់​ពេញ​មួយ​ថ្ងៃ ។

៣-​ប្រើ​ទុ​យ​យ៉ូ​បឺត ៖ មនុស្ស​ស្ទើរ​ទាំងអស់​ចូល​ចិត្ត​ផឹក​កាហ្វេ​ឬ​តែ ។ ទោះជា​យ៉ាងណា នេះ​គឺជា​ទម្លាប់​ដែល​អាច​បំផ្លាញ​ធ្មេញ ។ ការ​ផឹក​តែ និង​កាហ្វេ​នឹង​ធ្វើ​ឱ្យ​ធ្មេញ​មាន​ពណ៌​ស្រអាប់ ។ ដើម្បី​ចៀសវាង​បញ្ហា​នេះ គេ​គួរ​បោះបង់​ទម្លាប់​នេះ​ចោល ឬ​យ៉ាង​ហោច​ណាស់​ប្រើ​ទុយោ​បឺត​ជា​ជាង​ការ​ប៉ះ​ផ្ទាល់ ។

៤-​ប្រើ​ខ្សែ​កួត​សម្អាត ៖ មនុស្ស​ភាគច្រើន​មិន​បាន​គិតដល់​ខ្សែ​សម្អាត​ធ្មេញ​ប្រភេទ​នេះ​ទេ​។ ទោះជា​យ៉ាងណា ការ​កួត​សម្អាត​ដោយ​ប្រើ​ខ្សែ​គឺជា​ទម្លាប់​មួយ​ដែល​អ្នក​ត្រូវ​តែ​ចាប់​យក ។ វា​គឺជា​វិធី​មួយ​ក្នុង​ចំណោម​វិធី​ដ៏​ល្អ​បំផុត​មួយ​ចំនួន​ក្នុង​ការ​សម្អាត​កាក​សំណល់​អាហារ​ដែល​បាន​បរិភោគ​អស់​ពេញ​មួយ​ថ្ងៃ ។ ទោះបីជា​អ្នក​លាង​ជម្រះ​យ៉ាង​ម៉ត់ចត់​ក៏​ដោយ ប៉ុន្តែ​កម្ទេចកម្ទី​ម្ហូបអាហារ​ដែល​ទទួល​បាន​នៅ​តែ​ជាប់​ស្អិត​នៅ​ចន្លោះ​ធ្មេញ​ជា​ដដែល ។ ចូរ​អនុវត្ត​ការ​ដុស​សម្អាត​ដោយ​ខ្សែ​បែប​នេះ​រៀង​រាល់​ល្ងាច​ក្រោយ​ទទួលទាន​បាយ​រួច ៕