ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តាម​ការ​សិក្សា​បង្ហាញ​ថា ធាត់​ដុះពោះ​កំប៉ោងប្រឈម​នឹង​ការ​ថយ​អាយុ​ពី​1​ទៅ​10​ឆ្នាំ

7 ឆ្នាំ មុន

យោង​តាម​ការ​សិក្សា​បាន​បង្ហាញ​ថា ការ​ធាត់​លើស​ទម្ងន់​អាច​កាត់​បន្ថយ​អាយុ​ប្រហែល​មួយ​ឆ្នាំ តែបើ​ការ​ធាត់​នោះ​ខ្លាំង​ពេក​អាច​ប្រឈម​នឹង​ការ​កាត់​បន្ថយ​អាយុ​ដល់​ទៅ​១០​ឆ្នាំ។

យោង​តាម​ការ​សិក្សា​បាន​បង្ហាញ​ថា ការ​ធាត់​លើស​ទម្ងន់​អាច​កាត់​បន្ថយ​អាយុ​ប្រហែល​មួយ​ឆ្នាំ តែបើ​ការ​ធាត់​នោះ​ខ្លាំង​ពេក​អាច​ប្រឈម​នឹង​ការ​កាត់​បន្ថយ​អាយុ​ដល់​ទៅ​១០​ឆ្នាំ។

តាម​ការ​សិក្សា​ទ្រង់ទ្រាយ​ធំ​មួយ បាន​រាយការណ៍​កាលពី​ពេល​កន្លង​ទៅ​ថ្មី​ៗ​នេះ ដោយ​ប្រើប្រាស់​ទិន្នន័យ​ពី​វ័យ​ជំទង់​ជិត​បួន​លាន​នាក់ មក​ពី​ទ្វីប​ទាំង​បួន ។ ការ​សិក្សា ដែល​បាន​ចុះ​ផ្សាយ​ក្នុង​ទស្សនាវដ្តី​វេជ្ជសាស្ត្រ Lancet បាន​រក​ឃើញ​ថា មនុស្ស​ធាត់​លើស​ទម្ងន់​តិចតួច​អាច​បាត់បង់​អាយុ​មួយ​ឆ្នាំ និង​អ្នក​ដែល​ធាត់​មធ្យម​កាត់​បន្ថយ​អាយុ​ប្រហែល​បី​ឆ្នាំ ។

អ្នកនិពន្ធ​នាំមុខ លោក Emanuele Di ngelantonio ពី​សាកលវិទ្យាល័យ​ខេ​ម​ប្រ៊ី​ដ បាន​ប្រាប់ AFP ថា​៖ «​ការ​សិក្សា​នេះ​ពិតជា​បង្ហាញ​ថា ការ​ធាត់​លើស​ទម្ងន់​មាន​ទំនាក់​ទំនង​​ជាមួយនឹង​ហានិភ័យ​នៃ​ការ​ស្លាប់​មុន​អាយុ​» ។ លោក​បាន​ថ្លែង​ថា ហានិភ័យ​នៃ​ជំងឺ​សរសៃឈាម​បេះដូង ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល ជំងឺ​ផ្លូវដង្ហើម និង​ជំងឺមហារីក ត្រូវ​បាន​កើនឡើង​គ្រប់មុខ​សញ្ញា ។ លោក Di Angelantonio បាន​បន្ថែម​ថា មនុស្ស​ធាត់​ពេក អាច​បាត់បង់​អាយុ​ប្រហែល​១០​ឆ្នាំ​នៃ​អាយុ​ពិត​របស់​គាត់  ប្រឈម​នឹង​ការ​ស្លាប់​មុន​អាយុ​៧០ ។

ក្រុម​អ្នក​ស្រាវជ្រាវ​អន្ដរជាតិ​ដ៏​ធំ​មួយ បាន​ពិនិត្យ​យ៉ាង​ម៉ត់ចត់​លើ​ទិន្នន័យ​ដែល​ប្រមូល​បាន​ជាង​១០,៦​លាន​នាក់​នៅ​ក្នុង​ការ​សិក្សា​ចំនួន ២៣៩ ដែល​បាន​ធ្វើ​ឡើង​នៅ​ក្នុង​ឆ្នាំ​១៩៧០ និង​ឆ្នាំ​២០១៥​ក្នុង​នោះ ប្រទេស​ចំនួន​៣២ ក្នុង​អា​មេ​រិ​ក​ខាងជើង អឺរ៉ុប អូស្ត្រាលី នូ​វែ​ល​សេ​ឡង់ និង ភាគ​ខាងកើត រួម​នឹង​ភាគ​ខាងត្បូង​អាស៊ី ត្រូវ បាន​ចូលរួម​ប្រមូល​ទិន្នន័យ​នេះ ។ កិច្ច​ខិតខំ​ប្រឹងប្រែង​នៃ​ការ​ប្រមូល​ទិន្នន័យ​ទាំងនេះ​ជា ការ​ប្រមូល​សំណុំ​ទិន្នន័យ​ធំ​បំផុត ដែល​មិន​ធ្លាប់​មាន ដែល​សិក្សា​ទៅ​លើ​ការ​លើស​ទម្ងន់ និង​ការ​ស្លាប់​នៃ​បុគ្គល​ធាត់ ។

អ្នក​ស្រាវជ្រាវ​បាន​រក​ឃើញ​ថា ហានិភ័យ​នៃ​ការ​ស្លាប់​មុន​អាយុ​៧០ បាន​កើនឡើង​ពី​១៩ ភាគរយ​ចំពោះ​បុរស​ដែល​មាន​ទម្ងន់​ធម្មតា ទៅ ២៩,៥ ភាគរយ​នៅ​ក្នុង​ក្រុម​ដែល​ធាត់​មធ្យម និង​ពី​១១​ភាគរយ​ដល់​១៤,៦​ភាគរយ​សម្រាប់​ស្ត្រី​។

សេចក្តីថ្លែងការណ៍​ពី​ទស្សនាវដ្តី Lancet បាន​បង្ហាញ​ថា​៖ «​ការ​កើនឡើង​ដាច់ខាត​សម្រាប់​បុរស​គឺ​មាន​ចំនួន​១០,៥​ភាគរយ​គឺ​ច្រើន​ជាង​ស្ត្រី​បី​ដង​ដែល​ស្ត្រី​មាន​ត្រឹម​៣,៦​ភាគរយ​»​។

ការ​រក​ឃើញ​នេះ ផ្ទុយ​នឹង​ការ​ស្រាវជ្រាវ​ពី​លើក​មុន​ដែល​បង្ហាញ​ថា ការ​ធាត់​លើស​ទម្ងន់ អាច​នឹង​មិន​មាន​ហានិភ័យ​នៃ​ការ​ស្លាប់​ទេ តែ​អាច​ជា​អត្ថប្រយោជន៍​នៃ​ការ​រស់នៅ​សម្រាប់​មនុស្ស​ចាស់​ទៅ​វិញ ៕