ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បំបាត់​អង្គែ​លើ​ស្បែក​ក្បាល​ធ្វើ​តាម​លក្ខខណ្ឌ​ចំនួន​6​ចំណុច

7 ឆ្នាំ មុន

អង្គែ​លើ​ស្បែក​ក្បាល​គឺជា​កត្តា​ដែល​មិនជា​ទូទៅ​នៃ​បរិវេណ​ស្បែក​សម្បូរ​ដោយ​ក្រពេញ​ប្រេង​(​មុខ ស្បែក​ក្បាល និង​ដងខ្លួន​ផ្នែក​ខាងលើ​) ។ វា​ត្រូវ​បាន​សម្គាល់​ដោយ​ដុំ​កម្ទេច​ពណ៌​ស​ល្អិត​ៗ

អង្គែ​លើ​ស្បែក​ក្បាល​គឺជា​កត្តា​ដែល​មិនជា​ទូទៅ​នៃ​បរិវេណ​ស្បែក​សម្បូរ​ដោយ​ក្រពេញ​ប្រេង​(​មុខ ស្បែក​ក្បាល និង​ដងខ្លួន​ផ្នែក​ខាងលើ​) ។ វា​ត្រូវ​បាន​សម្គាល់​ដោយ​ដុំ​កម្ទេច​ពណ៌​ស​ល្អិត​ៗ ហើយ​ជួនកាល​មាន​ពណ៌​ក្រហម និង​រមាស់​លើ​ស្បែក​ក្បាល​ផង​ដែរ ។ តាម​លោកស្រី​វេជ្ជបណ្ឌិត Manjiri Patankar Puranik មាន​វិធីសាស្ត្រ​ធម្មជាតិ​មួយ​ចំនួន​ដែល​អាច​កម្ចាត់​អង្គែ​លើ​ស្បែក​ក្បាល​ដោយ​ប្រសិទ្ធភាព ។ វិធីសាស្ត្រ​ទាំងនោះ​មាន ៖

១-​ប្រើ​ប្រេង​អូ​លីវ ៖ ចូរ​យក​ប្រេង​នេះ​ក្នុង​ចំនួន​តិច​ល្មមទៅ​កំ​ដៅ​ហើយ​ម៉ាស្សា​លើ​ស្បែក​ក្បាល ។ លាង​ចេញ​ដោយ​ប្រើ​ទឹក​ក្តៅ​ឧណ្ហ​ៗ​ក្រោយ​ពេល​ទុក​ចោល​១​ម៉ោង ។ បន្ទាប់​មក​កក់សក់​របស់​អ្នក​នឹង​សាប៊ូ ។ អំឡុង​ពេល​នេះ អ្នក​គួរ​បញ្ឈប់​ការ​ប្រើ​ផលិតផល​ថែរក្សា​សក់​ផ្សេង​ៗ ។

២-​ប្រើ​ទឹកក្រូច​ឆ្មារ​ស្រស់ ៖ ច្របាច់​ទឹកក្រូច​ឆ្មារ​ស្រោច​ក្បាល​ឱ្យ​ជោក​រួច​ម៉ាស្សា​ឱ្យ​សព្វ​ស្បែក​ក្បាល ។ ទុក​ចោល​ប្រហែលជា​១៥​នាទី បន្ទាប់​មក​លាង​ជម្រះ​ដោយ​ទឹក​ធម្មតា ។ តាម​ធម្មតា ការ​ព្យាបាល​បែប​នេះ​ត្រូវ​ចំណាយពេល​មិន​លើស​ពី​២​ទៅ​៣​ដងនោះ​ទេ ការ​រមាស់​ស្បែក​ក្បាល​ដោយ​អង្គែ​នឹង​បាត់​ជា​មិន​ខាន ។

៣-​ប្រេង​អាល់​ម៉ុ​ន​លាយ​ជាមួយ​ប្រេង​អូ​លីវ ៖ លាយ​ប្រេង​ទាំង​ពីរ​បញ្ចូល​គ្នា ហើយ​ម៉ាស្សា​ឱ្យ​សព្វ​ស្បែក​ក្បាល​ទុក​ចោល​រយៈពេល​៥​នាទី​។ នៅ​ពេល​ដែល​ស្បែក​ក្បាល​ចាប់​ផ្តើម​ស្កៀប ចូរ​លាង​ជម្រះ​ចេញ​បន្ទាប់​មក​កក់សក់​នឹង​សាប៊ូ​ឱ្យ​បាន​ស្អាត ។

៤-​បង្កើន​ការ​ទទួលទាន​ផ្លែ​ឈើ​ស្រស់​ឱ្យ​បាន​ច្រើន​តាម​ដែល​អាច​ធ្វើ​ទៅ​បាន ៖ ចូរ​ព្យាយាម​ដាក់​បញ្ចូល​សារធាតុ​ស័ង្កសី អាស៊ីត​ខ្លាញ់​អូ​មេ​ហ្គា​-៣ វីតាមីន B Complex ទៅ​ក្នុង​របប​អាហារ​របស់​អ្នក ។ កាត់​បន្ថយ​ការ ទទួលទាន​អាហារ​ដែល​មាន​ស្ករ​ច្រើន ។ កាត់​បន្ថយ​ជា​អតិបរិមា​នូវ​ភេសជ្ជៈ​និង​អាហារ​ដែល​មាន​ជាតិ​កាហ្វេ​អុ​ី​ន ។

៥-​ការ​ព្យាបាល​ដោយ​ទឹកខ្មេះ ៖ រៀបចំ​ល្បាយ​ក្នុង​បរិមាណ​ស្មើគ្នា​រវាង​ទឹកខ្មេះ​និង​ទឹក​ធម្មតា ។ យក​ល្បាយ​នេះ​ទៅ​កក់សក់ ហើយ ទុក​ចោល​មួយ​យប់ ។ លាង​សម្អាត​សក់​របស់​អ្នក​នៅ​ព្រឹក​បន្ទាប់​ជាមួយ​សាប៊ូ​កក់សក់​ទារក ។

៦-​ប្រើ​ស៊ុត ៖ វាយ​បំបែក​ស៊ុត​២​គ្រាប់​ហើយ​លាប​លើ​ស្បែក​ក្បាល ។ ទុក​ចោល​ប្រហែលជា​១​ម៉ោង​មុន​លាង​ជម្រះ ។ ការ​ព្យាបាល​បែប​នេះ មិន​ត្រឹមតែ​អាច​បំបាត់​អង្គែ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែម​ទាំង​ជួយ​ទប់ស្កាត់​ការ​ជ្រុះ​សក់​ផង​ដែរ ៕