ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មី​យ៉ា​ន់​ម៉ា​កំពុង​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ឱ្យ​បាន​5,5​លាន​នាក់​ក្នុងឆ្នាំនេះ

7 ឆ្នាំ មុន

ប្រទេស​មី​យ៉ា​ន់​ម៉ា ៖ អាជ្ញាធរ​ទេសចរណ៍​មី​យ៉ា​ន់​ម៉ា​កំពុង​កែតម្រូវ​លើ​គោលនយោបាយ​ថ្មី​ៗ​មួយ​ចំនួន ដែល​នឹង​ជួយ​ឱ្យ​ប្រទេស​នេះ​អាច​ទាក់ទាញ​ភ្ញៀវ​ទេសចរ​បាន​ចំនួន​៥,៥​លាន​នាក់​ក្នុងឆ្នាំនេះ

ប្រទេស​មី​យ៉ា​ន់​ម៉ា ៖ អាជ្ញាធរ​ទេសចរណ៍​មី​យ៉ា​ន់​ម៉ា​កំពុង​កែតម្រូវ​លើ​គោលនយោបាយ​ថ្មី​ៗ​មួយ​ចំនួន ដែល​នឹង​ជួយ​ឱ្យ​ប្រទេស​នេះ​អាច​ទាក់ទាញ​ភ្ញៀវ​ទេសចរ​បាន​ចំនួន​៥,៥​លាន​នាក់​ក្នុងឆ្នាំនេះ និង​ជាង​៧,៨​លាន​នាក់​ក្នុង​រយៈពេល​៣​ឆ្នាំទៅ​មុខ​ទៀត ។

រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ និង​សណ្ឋាគារ លោក Tint Thwin មាន​ប្រសាសន៍​ថា ៖ «​យើង​កំពុង​ធ្វើ​កំណែទម្រង់​វិស័យ​ទេសចរណ៍ ដោយ​ធ្វើការ​លើ​គោលនយោបាយ​ថ្មី​មួយ​ឱ្យ​សម​ស្រប​នឹង​គោលនយោបាយ​សេដ្ឋកិច្ចជាតិ ដែល​បាន​ចេញផ្សាយ​នា​ពេល​ថ្មី​ៗ​កន្លង​មកនេះ ។ យើង​ផ្តោត​សំខាន់​ទៅ​លើ​ការ​បង្កើត​ឱកាស​ការងារ​ឱ្យ​កាន់តែ​ច្រើន និង​បង្កើន​ប្រាក់​ចំណូល​សម្រាប់​ជាតិ ក៏​ដូច​ជា​យកចិត្តទុកដាក់​ការ​ការពារ​បរិស្ថាន​»​។

ចំពោះ​កត្តា​អាទិភាព​មួយ​ចំនួន ក្រសួង​នឹង​អនុវត្ត​ដើម្បី​លើកកម្ពស់​វិស័យ​អេកូ​ទេសចរណ៍ និង​ទេសចរណ៍​សហគមន៍ (CBT), ស្វែងរក​ម្ចាស់​ជំនួយ​ថ្មី​, បង្កើន​ទំនាក់ទំនង​បន្ថែម​ទៀត​ជាមួយ​ក្រសួង​ផ្សេង​ៗ និង​អង្គការ​ទេសចរណ៍​ឯកជន​ក្នុង​ការ​បង្កើន​នូវ​តុល្យភាព​ឱ្យ​កាន់តែ​ប្រសើរ​ឡើង និង​បង្កើត​ទិស​ដៅ​ទេសចរណ៍​ថ្មី​ៗ ។

លោក​បន្ថែម​ថា ក្រសួង​នឹង​កែ​លម្អ​តំបន់​អេកូ​ទេសចរណ៍​ចំនួន​២២​កន្លែង និង​តំបន់​ទេសចរណ៍​សហគមន៍​ចំនួន​៦​កន្លែង​ឱ្យ​កាន់តែ​ទាក់ទាញ​បន្ថែម​ទៀត​ក្នុងឆ្នាំនេះ ។ ម្យ៉ាងទៀត ឧទ្យាន​ជាតិ ក៏​នឹង​ត្រូវ​បង្កើត​ឡើង​ផង​ដែរ ។

លោក Tint Thwin បាន​គូសបញ្ជាក់​ពីសារ​សំខាន់​នៃ​ការ​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​។ លោក​ថ្លែង​ថា ក្រសួង​បាន​ជំរុញ​ឱ្យ​ក្រុមហ៊ុន​អាកាសចរណ៍​អន្តរជាតិ​បង្កើត​ទិស​ដៅ​ទេសចរណ៍​ថ្មី​ៗ​ដើម្បី​ជា​ទិស​ដៅ​សំខាន់​ដូច​ជា នៅ​ទីក្រុង​យ៉ាំ​ង​ហ្គោ​ន​, Mandalay និង Bagan ជាដើម ។

បច្ចុប្បន្ន​នេះ ក្រុមហ៊ុន​អាកាសចរណ៍​ចំនួន​២៤ បាន​ចុះ​ចត​នៅ​អាកាសយានដ្ឋាន​អន្តរជាតិ​យ៉ាំ​ង​ហ្គោ​ន និង​នៅ​អាកាសយានដ្ឋាន​អន្តរជាតិ Mandalay មាន​ចំនួន​៥​ក្រុមហ៊ុន ។ វត្តមាន​ស្ថានីយ​ថ្មី​នៅ​អាកាសយានដ្ឋាន​យ៉ាំ​ង​ហ្គោ​ន គឺ​ក្នុង​គោលបំណង​ទាក់ទាញ​ក្រុមហ៊ុន​អាកាសចរណ៍​ទាំងនោះ​ឱ្យ​ពង្រីក​ជើងហោះហើរ​របស់​ខ្លួន​មក​កាន់​ទីក្រុង​យ៉ាំ​ង​ហ្គោ​ន​បន្ថែម​ទៀត ។ គម្រោង​កែ​លម្អ​ហេដ្ឋារចនាសម្ព័ន្ធ​នៅ​អាកាសយានដ្ឋាន​ក្នុងស្រុក​ទាំងនេះ​កំពុង​ស្ថិត​ក្រោម​កិច្ច​ដំណើរការ​។

លោក Tint Thwin លើក​ឡើង​ដូច្នេះ​ថា ៖ « យើង​មិន​ទាន់​មាន​គម្រោង​បង្កើន​ចំនួន​បុគ្គលិក និង​មន្ត្រី​បន្ថែម​នៅ​តាម​តំបន់​សំខាន់​ៗ​នៅឡើយ​ទេ ដោយសារ​តែ​បញ្ហា​ថវិកា ។ ប៉ុន្តែ​យើង​កំពុង​ព្យាយាម​យ៉ាង​យកចិត្តទុកដាក់​បំផុត​ដើម្បី​ប្រាកដ​ថា ភ្ញៀវ​ទេសចរ​ទាំងអស់​ពេញចិត្ត និង​អាច​ទាក់ទាញ​ពួក​គេ​ឱ្យ​ចូល​មក​កម្សាន្ត​ក្នុង​ប្រទេស​មី​យ៉ា​ន់​ម៉ា​លើក​ក្រោយ​ៗ​ទៀត » ។

យោង​តាម​របាយការណ៍​ក្រសួងទេសចរណ៍​បង្ហាញ​ថា ប្រាក់​ចំណូល​ពី​វិស័យ​ទេសចរណ៍​បាន​កើន​ឡើងជា​រៀង​រាល់​ឆ្នាំ ដូច​ជា នៅ​ឆ្នាំ​២០១០ (២៥៤​លាន​ដុល្លារ​), ឆ្នាំ​២០១១ (៣១៩​លាន​ដុល្លារ​), ឆ្នាំ​២០១២ (៥៣៤​លាន​ដុល្លារ​), ឆ្នាំ​២០១៣ (៩២៦​លាន​ដុល្លារ​) និង​ឆ្នាំ​២០១៤ (១,៨​ប៊ី​លាន​ដុល្លារ​) ៕