ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរស​ប្រើប្រាស់​ថ្នាំ​ប៉ា​រ៉ា​សេ​តា​ម៉ុ​ល​ច្រើន អាច​ធ្វើ​ឱ្យ​ថយ​ចុះ​អត្រា​បង្ក​កំណើត​35%

7 ឆ្នាំ មុន

ក្រុម​អ្នកជំនាញ​បាន​ព្រមាន​ថា ថ្នាំ​ប៉ា​រ៉ា​សេ​តា​ម៉ុ​ល ដែល​ត្រូវ​បាន​គេ​ស្គាល់​ផង​ដែរ​ថា​ជា​ថ្នាំ Acetaminophen និង​បាន​ដាក់​លក់​ជា​ឈ្មោះ​យីហោ​ថ្នាំ Tylenol នៅ​អា​មេ​រិ​ក និង Panadol នៅ​ក្នុង​ប្រទេស​អង់គ្លេស

ក្រុម​អ្នកជំនាញ​បាន​ព្រមាន​ថា ថ្នាំ​ប៉ា​រ៉ា​សេ​តា​ម៉ុ​ល ដែល​ត្រូវ​បាន​គេ​ស្គាល់​ផង​ដែរ​ថា​ជា​ថ្នាំ Acetaminophen និង​បាន​ដាក់​លក់​ជា​ឈ្មោះ​យីហោ​ថ្នាំ Tylenol នៅ​អា​មេ​រិ​ក និង Panadol នៅ​ក្នុង​ប្រទេស​អង់គ្លេស មាន​ទំនាក់ទំនង​នឹង​បញ្ហា​នៃ​ការ​គ្មាន​កូន ។

ប៉ា​រ៉ា​សេ​តា​ម៉ុ​ល​ជា​ថ្នាំ ដែល​មិន​ត្រូវការ​វេជ្ជបញ្ជា ហើយ​ត្រូវ​បាន​គេ​ប្រើ​យ៉ាង​ទូលំទូលាយ​ក្នុង​ការ​បំបាត់​ការ​ឈឺចាប់ និង​បន្ថយ​កំ​ដៅ ។ វា​ក៏​ជា​សមាសធាតុ​មួយ​ដែល​បាន​ផលិត​ឡើង​នៅ​ពេល​ដែល​ខ្លួន​យើង​បំបែក aniline ដែល​ជា​សារធាតុ​គីមី​សម្រាប់​ធ្វើ​ជា​កៅស៊ូ​ថ្នាំ​សម្លាប់​សត្វល្អិត ពណ៌​ប្រើ​ក្នុង​អាហារ សម្លៀក​បំពាក់ និង​គ្រឿងសម្អាង ។

លោក​បណ្ឌិត Melissa Smarr  អ្នកនិពន្ធ​ដំបូង​នៃ​ការ​ស្រាវជ្រាវ​ពី​វិទ្យាស្ថាន​ជាតិ NIH’s Eunice Kennedy Shriver សុខភាព​កុមារ និង​កា​រវិ​វត្ត​របស់​មនុស្ស បានឱ្យ​ដឹង​ថា លទ្ធផល​ដែល​បាន​មក​ពី​ទឹកនោម​បុរស មាន​ផ្ទុក​កម្រិត​ប៉ា​រ៉ា​សេ​តា​ម៉ុ​ល​ខ្ពស់ ទំនងជា​មិនមែន​ដោយសារ​ការ​ប្រើប្រាស់​ថ្នាំ​នេះ​តែឯង​ទេ ប៉ុន្តែ​ការ​រក​ឃើញ​នេះ​បាន​បង្ហាញ​ថា អាច​មក​ពី​ពួក​គាត់​ប៉ះពាល់​នឹង​សារធាតុ aniline ឬ​ប៉ា​រ៉ា​សេ​តា​ម៉ុ​ល ឬ​ក៏​ទាំង​ពីរ​មុខ​បញ្ចូល​គ្នា ។

ក្រុម​អ្នក​ស្រាវជ្រាវ​ដែល​ដឹកនាំ​ដោយ​វេជ្ជបណ្ឌិត Smarr បាន​វិភាគ​ទិន្នន័យ​ពី​ការ​សិក្សា the Longditudinal Investigation of Fertility and the Environment ( LIFE) បាន​បង្កើត​ឡើង​ដើម្បី​ពិនិត្យ​មើល​ពី​របៀប​រស់នៅ និង​ការ​ប៉ះ​ផ្ទាល់​ទៅ​នឹង​បរិស្ថាន​គីមី​អាច​ជះ​ឥទ្ធិពល​ដល់​ការ​មានកូន ។

ស្ត្រី​ដែល​បាន​ចូលរួម​មាន​អាយុ​ពី​១៨​ទៅ ៤៤​ឆ្នាំ និង​បុរស​មាន​អាយុ​ច្រើន​ជាង​១៨​ឆ្នាំ ។ ការ​សិក្សារ​នេះ​បង្ហាញ​ថា ស្ត្រី​មាន​កម្រិត​ថ្នាំ​ក្នុង​ទឹកនោម​ជា​មធ្យម​ខ្ពស់​ជាង​បុរស ។ ប៉ុន្តែ​ក្រុម​អ្នក​ស្រាវជ្រាវ​បាន​កត់សម្គាល់​ឃើញ​ថា កម្រិត​ខ្ពស់​នៃ​ថ្នាំ​ប៉ា​រ៉ា​សេ​តា​ម៉ុ​ល​ក្នុង​ទឹកនោម​របស់​ស្ត្រី​មិន​ផ្សារ​ភ្ជាប់​ទៅ​នឹង​ការ​ថយ​ចុះ​ឱកាស​ក្នុង​ការ​មាន​ផ្ទៃពោះ​ណាមួយ​ឡើយ ។

ទោះជា​យ៉ាងណា បុរស​ដែល​មាន​កម្រិត​ប៉ា​រ៉ា​សេ​តា​ម៉ុ​ល​ច្រើន​ជាង​៧៣,៥​មី​លី្ល​ក្រាម​/​មី​លី្ល​លី​ត្រ​នៃ​ទឹកនោម​មាន​ចំនួន​៣៥​នាក់ ទំនងជា​មាន​បញ្ហា​នឹង​ការ​មានកូន​បើ​ធៀប​ទៅ​នឹង គូ​ស្វាមីភរិយា​ដែល​បុរស​មាន​កម្រិត​ប៉ា​រ៉ា​សេ​តា​ម៉ុ​ល តិច​ជាង​៥,៤​មី​លី្ល​ក្រាម / មី​លី្ល​លី​ត្រ ។

អ្នក​ស្រាវជ្រាវ​បាន​សង្កត់ធ្ងន់​ថា ការ​ស្រាវជ្រាវ​របស់​ពួក​គេ​ត្រូវការ​សិក្សា​ដែល​មាន​ទំហំ​ធំ​ជាង​នេះ ដើម្បី​អាច​កំណត់​អត្តសញ្ញាណ បាន​ល្អ​ប្រសើរ​ពី​ប្រភព​នៃ​ប៉ា​រ៉ា​សេ​តា​ម៉ុ​ល រយៈពេល​ដែល​អ្នកចូលរួម​ប្រើប្រាស់​ថ្នាំ​នេះ និង​ចំនួន​នៃ​សារធាតុ​ដែល​ពួក​គេ​បាន​ប្រើប្រាស់ ។ ការ​ស្រាវជ្រាវ​នេះ​ត្រូវ​បាន​គេ​ចេញផ្សាយ​តាម​អន​ឡាញ​នៅ​ក្នុង​អត្ថបទ​ការ​បន្ត​ពូជ​របស់​មនុស្ស ៕