ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ល្បែងស៊ីសង “​បទ​កាកគតិ​”

13 ឆ្នាំ មុន

– មនុស្ស​គ្រប់​អាត្មា ធ្វើ​គ្រប់​កិច្ចការ ចិញ្ចឹម​ជិ​វិត
តែ​មួយ​ចំនួន ភ្លេចខ្លួន​មិន​គិត បែរជា​ប្រព្រឹត្ដ តែ​ល្បែងស៊ីសង ។

– មនុស្ស​គ្រប់​អាត្មា           ធ្វើ​គ្រប់​កិច្ចការ              ចិញ្ចឹម​ជិ​វិត
   តែ​មួយ​ចំនួន               ភ្លេចខ្លួន​មិន​គិត             បែរជា​ប្រព្រឹត្ដ          តែ​ល្បែងស៊ីសង ។
– ឈ្នះ​សើច​ក្អាកក្អាយ       ចាញ់​ខឹង​ជេរ​ម្រ៉ា​យ         ឮ​សូរ​គឹកកង
   ជួន​តឹង​មាត់ក              ឈ្លោះ​គ្នា​ម្ដង​ៗ             ព្រោះ​ខុស​ទំនង        លេង​បួន​សន្លឹក ។
– បើក​ល្បែង​យក​តុង         អ្នកលេង​ជាប់ផុង           យ៉ុងចិត្ដ​សន្ធឹក
   តាម​ស្រង់​ដើម​វិញ         មួយ​យប់​ទល់​ព្រឹក          មុខមាត់​ឡើង​ស្ពឹក     បាយ​ទឹក​លែង​ឃ្លាន​។
– តាំងពី​ដូនតា                មិន​ដែល​នរណា           លេងល្បែង​ធ្វើ​មាន
   ធ្លាក់ខ្លួន​រហាម             នៅ​តែ​ញ៉ាម​ញៀន         ខ្មោច​ល្បែង​បំពាន      ឱ្យ​ឆ្កួត​លីលា ។
– បើ​តាម​ចំណាំ               កុងស៊ីបញ្ចាំ                 មាន​គ្រប់​វង់​បៀ
   ចាញ់​ខ្មុក​ចុកចាប់            យ៉ាប់​ក​ដូច​ទា             តើ​ទៅ​ណា​វា            មិន​ដោះ​បញ្ចាំ?
– រលាយ​ទ្រព្យធន            ឈ្លោះ​ប្ដី​ប្រពន្ធ            គ្រួសារ​ប្រេះស្រាំ
   ពែនភ្នែន​រាល់ថ្ងៃ            ដូច​ត្រូវ​ទណ្ឌកម្ម          ប្រុស​ចោល ស្រី​ចាំ      ភ្នែក​ដៀង​រកគ្នា ។
– គងជើង​ទៅ​មក             ស្នេហ៍​ដុះ​ពន្លក             ក្លាយជា​សង្ឃរា
   តែ​ស្នេហ៍​បែប​នេះ           ពិត​មិន​ធានា              ស្នេហ៍​តាម​វង់​បៀ      ស្នេហ៍​ឆក់កណ្ដៀត​។
– នាងរ​ត់រក​អ្នក               ប្រុស​ស្រី​ខាតលក្ខណ៍     ជាក់​ខ្វះ​មាយា​ទ
   ចាញ់ល្បែង​ចាញ់​ស្នេហ៍     ហូរហែរ​ព្រោងព្រាត     សណ្ដាន​ផៅ​ញាតិ       គេ​លែង​រាប់រក​។

                   ដោយ   ព្រុំ   គឹ​ម  ជឿន             <!– /* Font Definitions */ @font-face {font-family:”Cambria Math”; panose-1:2 4 5 3 5 4 6 3 2 4; mso-font-charset:1; mso-generic-font-family:roman; mso-font-format:other; mso-font-pitch:variable; mso-font-signature:0 0 0 0 0 0;} /* Style Definitions */ p.MsoNormal, li.MsoNormal, div.MsoNormal {mso-style-unhide:no; mso-style-qformat:yes; mso-style-parent:””; margin:0in; margin-bottom:.0001pt; mso-pagination:widow-orphan; font-size:14.0pt; font-family:”Times New Roman”,”serif”; mso-fareast-font-family:”Times New Roman”; mso-bidi-language:HE;} .MsoChpDefault {mso-style-type:export-only; mso-default-props:yes; font-size:10.0pt; mso-ansi-font-size:10.0pt; mso-bidi-font-size:10.0pt;} @page Section1 {size:8.5in 11.0in; margin:1.0in 1.0in 1.0in 1.0in; mso-header-margin:.5in; mso-footer-margin:.5in; mso-paper-source:0;} div.Section1 {page:Section1;} –> prumkimchoeun@hotmail.com