ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វ៉ាន់ នី​ឡា នៅ​តែ​មាន​អារម្មណ៍​មួហ្មង ព្រោះ​រឿង​ក្តី​ធ្លាយ​រូប​អាក្រាត​មិន​ទាន់​បញ្ចប់

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ រហូត​មក​ដល់​ពេល​នេះ​កញ្ញា​វ៉ា​ន់ នី​ឡា នៅ​តែ​មាន​អារម្មណ៍​មួហ្មង និង​អៀនខ្មាស​នៅឡើយ បន្ទាប់​ពី​រឿង​ក្តី​នាង​ប្តឹង​ជនអនាមិក​ដែល​បញ្ចេញ​រូប​អាក្រាត​របស់​នាង​តាម​ហ្វេ​ស​ប៊ុ​ក​នៅ

រាជធានី​ភ្នំពេញ ៖ រហូត​មក​ដល់​ពេល​នេះ​កញ្ញា​វ៉ា​ន់ នី​ឡា នៅ​តែ​មាន​អារម្មណ៍​មួហ្មង និង​អៀនខ្មាស​នៅឡើយ បន្ទាប់​ពី​រឿង​ក្តី​នាង​ប្តឹង​ជនអនាមិក​ដែល​បញ្ចេញ​រូប​អាក្រាត​របស់​នាង​តាម​ហ្វេ​ស​ប៊ុ​ក​នៅ​មិន​ទាន់​បាន​បញ្ចប់​នៅឡើយ​។

វ៉ា​ន់ នី​ឡា តែងតែ​ព្យាយាម​ប្រកាន់​ភាពរឹងមាំ​ឆ្លើយ​តប​តាម​ការ​ចង់បាន​ពី​ប្រិ​យ​មិត្ត​អ្នកគាំទ្រ ហើយ​ជា​បន្តបន្ទាប់​នាង​បាន​បង្ហាញខ្លួន​ជាមួយ​អ្នកសិល្បៈ​ដូច​គ្នា​ក្នុង​សកម្មភាព​ជួយ​ដល់​ការងារ​សង្គម​ផង​ដែរ ខណៈ​ពេល​ដែល​នាង​ទើបតែ​វិល​ត្រឡប់​មក​ពី​ការ​សម្តែង​នៅ​ឯ​ក្រៅប្រទេស ក្រោយ​ជួប​រឿងអាស្រូវ​នោះ ។

ការ​ចេញ​មុខ​ចេញ​មាត់​ជា​បន្តបន្ទាប់​របស់​វ៉ា​ន់ នី​ឡា ទំនងជា​នាង​ចង់​ជម្នះ​ភាព​សោកសៅ និង​ខ្មាស​អៀន​របស់​ខ្លួន ប៉ុន្តែ​ផ្ទុយ​ទៅ​វិញ​ក្នុង​ចិត្ត​របស់​នាង​នៅ​មិន​ទាន់​បាន​ជ្រះស្រឡះ​ជុំវិញ​បញ្ហា​ដ៏​អាក្រក់​មួយ​នោះ​នៅឡើយ​ទេ ។

អារម្មណ៍​ដ៏​សោកសៅ​ដែល​បាន​ក្លាយជា​ស្រមោល​ខ្មៅ​តាម​បន្លាច​រហូត​មក​ដល់​ពេល​នេះ​ត្រូវ​បាន​វ៉ា​ន់ នី​ឡា បង្ហាញ​តាម​ហ្វេ​ស​ប៊ុ​ក​ប្រាប់​ដល់​ទស្សនិកជន​ឲ្យ​បានដឹង ក្នុង​ពេល​ដែល​រឿង​ក្តី​របស់​នាង​កំពុង​តែ​ដំណើរការ និង​មិន​ទាន់​បាន​បញ្ចប់ ។

វ៉ា​ន់ នី​ឡា សរសេរ​ថា «​ខ្ញុំ​សង្ឃឹមថា​បញ្ហា​របស់ខ្ញុំ​នឹង​ត្រូវ​បញ្ចប់​ក្នុង​ពេល​ឆាប់​ឆាប់​! អ្នក​ទាំងអស់​គ្នា​ដឹង​អត់ថា ខ្ញុំ​មិន​ដែល​ដកដង្ហើម​បាន​ស្រួល​ទេ​រាល់ថ្ងៃ​ហ្នឹង​! ពិបាក​ណាស់ ធុញថប់​ណាស់ !​ខ្ញុំ​ក៏​ចង់​ដូច​មនុស្ស​ដទៃ​ដែល​បើកភ្នែក​មក​មាន​តែ​អារម្មណ៍​ស្រស់ស្រាយ ហើយ​អាច​ទៅ​បំពេញការងារ​បាន​ដូច​ធម្មតា​ដោយ​ស្នាមញញឹម​ដោយ​មិន​មាន​ភាព​ខ្មាស​អៀន ។ បងប្អូន​ជា​ច្រើន​តែងតែ​និយាយ​ប្រាប់​ខ្ញុំ ឱ្យធ្វើ​ដូច​ធម្មតា គ្មាន​អ្នក​ណា​ទៅ​ខ្វល់​រឿង​ហ្នឹង​ទៀត​ទេ ។ ខ្ញុំ​ក៏​ព្យាយាម​ធ្វើ​ធម្មតា ប៉ុន្តែ​អារម្មណ៍​ខ្ញុំ​មិនមែន​ធម្មតា​ឡើយ ! តើ​មាន​អ្នក​ណា​ដែល​យល់​ពី​អារម្មណ៍​មនុស្ស​រស់​បៀមទុក្ខ ដូច​ពាក្យចាស់​ពោល​ថា រស់​ពិបាក​ជាង​ស្លាប់ តែ​ខ្ញុំ​សុខចិត្ត​រស់ ខ្ញុំ​មិន​ស្លាប់​ទេ មួយ​ថ្ងៃ​ៗ​ខ្ញុំ​ទន្ទឹង​ថ្ងៃ​នោះ​មក​ដល់​… ចង់​ដូច​ខ្ញុំ​កាលពីមុន ប៉ុន្តែ​មិន​ចង់​ល្ងង់​ដូច​មុន » ។

សារ​របស់​វ៉ា​ន់ នី​ឡា ធ្វើ​ឡើង បន្ទាប់​ពី​នាង​ទើបតែ​បាន​ចូល​បំភ្លឺ​នៅ​តុលាការ​ជាមួយ​មេធាវី​កាលពី​ពេល ថ្មី​ៗ​កន្លង​មក បន្ទាប់​ពី​នាង​ត្រឡប់​មក​ពី​សម្តែង​នៅ​ក្រៅប្រទេស​វិញ ។
បន្ទាប់​ពី​ចេញពី​តុលាការ​វ៉ា​ន់ នី​ឡា មិន​បាន​បញ្ជាក់​អ្វី​ច្រើន​ទេ ក្រៅ​អំពី​បញ្ជាក់​ដោយ​ខ្លី​ថា នាង​បាន​ដាក់​ពាក្យ​ប្តឹង​ចំ​ឈ្មោះ​អ្នក​បញ្ចេញ​រូប​អាក្រាត​របស់​នាង និង​ទាមទារ​សំណង​ផងដែរ ៕