ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ពាន​យោល​កញ្ចក់​របស់​ចិន​បើក​ឱ្យ​អ្នកទេសចរ​កម្សាន្ត

7 ឆ្នាំ មុន

មន្ត្រី​ឧទ្យាន Zhangjiajie ខេត្ត​ហ៊ូ​ណា​ន ភាគ​កណ្តាល​ប្រទេស​ចិន ប្រាប់​ទីភ្នាក់ងារសារព័ត៌មាន​ស៊ី​ន​ហួ​ថា ស្ពាន​យោល​កញ្ចក់​វែង និង​ខ្ពស់​បំផុត​នៅ​លើ​ពិភពលោក បាន​បើក​ឱ្យ​អ្នកទេសចរ​ចូល​ទស្សនា

មន្ត្រី​ឧទ្យាន Zhangjiajie ខេត្ត​ហ៊ូ​ណា​ន ភាគ​កណ្តាល​ប្រទេស​ចិន ប្រាប់​ទីភ្នាក់ងារសារព័ត៌មាន​ស៊ី​ន​ហួ​ថា ស្ពាន​យោល​កញ្ចក់​វែង និង​ខ្ពស់​បំផុត​នៅ​លើ​ពិភពលោក បាន​បើក​ឱ្យ​អ្នកទេសចរ​ចូល​ទស្សនា​ហើយ​កាលពី​ថ្ងៃ​ទី​១៩ សីហា ២០១៦ ។ ឧទ្យាន​នោះ​គឺជា​ប្រភព​ទេ​ចរណ៍​ដ៏​សំខាន់​របស់​ខេត្ត​ហ៊ូ​ណា​ន​ប្រទេស​ចិន ។

ស្ពាន​យោល​កញ្ចក់​នោះ​ប្រវែង​៤៣០​ម៉ែត្រ និង​កម្ពស់​៣០០​ម៉ែត្រ សន្ធឹង​ខ្លួន​នៅ​ចន្លោះ​ជ្រលង​ភ្នំ​មាន​ទទឹង​៦​ម៉ែត្រ និង​ផ្នែក​ផ្ទៃ​ជា​កញ្ចក់​ចំនួន​៩៩​ផ្ទាំង អាច​ទ្រ​ទម្ងន់​មនុស្ស​បាន​៨០០​នាក់ ក្នុង​ពេល​តែ​មួយ ។ អ្នកទេសចរ​អាច​ដើរ​ឆ្លងស្ពាន​ដែល​រចនា​ម៉ូ​ដ​ដោយ​លោក​ស្ថាបនិក  Haim Dotan នោះ​ដោយ​សប្បាយ​រីករាយ ។

ស៊ី​ន​ហួរ​បស់​ចិន​បញ្ជាក់​ថា ក្នុង​មួយ​ថ្ងៃ​អនុញ្ញាត​ឱ្យ​អ្នកទេសចរ​ដើរ​ឆ្លងកាត់​ស្ពាន​យោល​កញ្ចក់​ចំនួន​៨០.០០០​នាក់ ប៉ុន្តែ​ត្រូវ​មាន​សំបុត្រ​កក់​ទុកជា​មុន​រយៈពេល​១​ថ្ងៃ ដោយ​មួយ​សន្លឹក​ថ្លៃ​១៣៨​យាន់ ឬ​២០​ដុល្លារ និង​មិន​អនុញ្ញាត​ឱ្យ​ពាក់​ស្បែកជើងកែង​ចោត​ដើរ​ឆ្លង​ជា​ដាច់ខាត​៕