ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជ្រលង​ភ្នំ​ធម្មជាតិ​ដ៏​ប្រណីត​ចំនួន 9​នៅ​លើ​ពិភពលោក

7 ឆ្នាំ មុន

កោះសន្តិភាព​សូម​បង្ហាញ​ជូន​ជ្រលង​ភ្នំ​ស្រស់​ស្អាត​ប្រណីត​ចំនួន​១០​ក្នុង​ពិភពលោក​យោង​តាម​គេហទំព័រ​បរទេស List25 ៖

១-​ជ្រលង​ភ្នំ Lauterbrunnen
Lauterbrunnen គឺជា​ជ្រលង​ភ្នំ​ពណ៌​ខៀវស្រងាត់​

កោះសន្តិភាព​សូម​បង្ហាញ​ជូន​ជ្រលង​ភ្នំ​ស្រស់​ស្អាត​ប្រណីត​ចំនួន​១០​ក្នុង​ពិភពលោក​យោង​តាម​គេហទំព័រ​បរទេស List25 ៖

១-​ជ្រលង​ភ្នំ Lauterbrunnen
Lauterbrunnen គឺជា​ជ្រលង​ភ្នំ​ពណ៌​ខៀវស្រងាត់​ស្ថិត​នៅ​ប្រទេស​ស្វ៊ី​ស ។ វា​ជាទី​តាំង​អ្នកស្រុក​១​ក្រុម​រស់នៅ​បែប​សាមញ្ញ​ប្លែក​ពី​ទីក្រុង ពោល​គឺជា​ការ​រស់នៅ​សម្រប​ជាមួយ​ធម្មជាតិ​ដែល​ធ្វើ​ឱ្យ​អ្នកទេសចរ​រីករាយ​នឹង​ទេសភាព​ព្រមទាំង​ខ្យល់អាកាស​ត្រជាក់​បរិសុទ្ធ​អម​ដោយ​សំឡេង​សត្វ​ស្រែកច្រៀង​ឆ្លើយឆ្លង​គ្នា​ជា​ចង្វាក់​យ៉ាង​ពីរោះ​រងំ ។

២-​ជ្រលង​ភ្នំ Romsdalen
ជ្រលង​ភ្នំ Romsdalen មាន​ប្រវែង​បណ្តោយ​៦០​គីឡូម៉ែត្រ​ស្ថិត​នៅ​ប្រទេស​ន័​រ​វែ​ស​លាតសន្ធឹង​តាម​តំបន់​ទីប្រជុំជន Rauma ។ Romsdalen គឺជា​ជ្រលង​ភ្នំ​នៃ​ទន្លេ Rauma ។
៣-​ជ្រលង​ភ្នំ Valley of the Ten Peaks Valley of the Ten Peaks គឺជា​ជ្រលង​ភ្នំ​ក្នុង​ឧទ្យាន​ជាតិ Banff ក្នុង​ខេត្ត Alberta ប្រទេស​កា​ណា​ដា គ្របដណ្តប់​ដោយ​កំពូលភ្នំ ខ្ពស់​ៗ​ចំនួន​១០ និង​រួម​មាន​បឹង Moraine ។

៤-​ជ្រលង​ភ្នំ Lötschental
Lötschental  គឺជា​ជ្រលង​ភ្នំ​ធំ​ជាងគេ​លើ​ផ្នែក​ខាងជើង​នៃ​ជ្រលង​ភ្នំ Rhone ក្នុង​តំបន់ Valais ប្រទេស​ស្វ៊ី​ស ។ ជ្រលង​ភ្នំ​នេះ​លាតសន្ធឹង​ក្នុង​ភ្នំ Bernese Alps ដែល​ជា​ជួរ​ភ្នំ Alps ហើយ​ទំនងជា​ត្រូវ​បាន​បោះទីតាំង​រស់នៅ​ដំបូង​គេ​អំឡុង​ជំនាន់​រ៉ូ​ម៉ាំង ។

ជ្រលង​ភ្នំ  Lötschental នៅ​តែ​លាក់ខ្លួន​ពួន​សម្ងំ​ពី​ពិ​ព​ភ​លោក​ខាងក្រៅ​រហូត​ដល់​សតវត្សរ៍​ទី​២០ ទើប​មាន​វត្តមាន​មនុស្ស​ចូល​ទៅ​រស់នៅ​ជា​បន្តបន្ទាប់ ។ 

៥-​ជ្រលង​ភ្នំ Barun
Barun Valley គឺជា​ជ្រលង​ភ្នំ​ហិ​ម៉ា​ល័យ​ស្ថិត​នៅ​ចង្កេះភ្នំ​ម៉ា​កា​ឡូ (Mount Makalu) ក្នុង​សង្កាត់ Sankhuwasabha ប្រទេស នេ​ប៉ា​ល់​។ ជ្រលង​ភ្នំ​នេះ​លាតសន្ធឹង​ក្នុង​ឧទ្យាន Makalu Barun National Park ទាំងស្រុង ។

៦-​ជ្រលង​ភ្នំ Nubra
Nubra គឺជា​ជ្រលង​ភ្នំ​ស្ថិត​នៅ​ភាគ​ឦសាន​នៃ​ជ្រលង​ភ្នំ Ladakh ប្រទេស​ឥណ្ឌា ។ ជ្រលង​ភ្នំ​នេះ​ត្រូវ​បាន​ហ៊ុម​ព័ទ្ធ​ដោយ​ភ្នំ ខ្ពស់​ៗ ។

៧-​ជ្រលង​ភ្នំ Simplon
Simplon Valley គឺជា​ជ្រលង​ភ្នំ​នៃ​ភាគ​ខាងត្បូង​ភ្នំ Alps ស្ថិត​នៅ​រវាង​ជួរ​ភ្នំ Pennine  និង Lepontine​។ ជ្រលង​ភ្នំ​នេះ​ដែរ​ត្រូវ​បាន​បែងចែក​រវាង​ប្រទេស​អុ​ី​តា​លី និង​ប្រទេស​ស្វ៊ី​ស ។

៨-​ជ្រលង​ភ្នំ Harau
ជ្រលង​ភ្នំ Harau ស្ថិត​នៅ​ភាគ​ខាងត្បូង​កោះ​សូ​៊​ម៉ា​ត្រា​ប្រទេស​ឥណ្ឌូ​ណេ​ស៊ី ។ វា​គឺជា​ទីតាំង​ធម្មជាតិ​នៅ​ចន្លោះ​ពាក់​កណ្តាលផ្លូវ​រវាង​ទីក្រុង Pekanbaru និង​ទីក្រុង Bukittinggi ។

៩-​ជ្រលង​ភ្នំ Kalalau
ជ្រលង​ភ្នំ Kalalau ស្ថិត​នៅ​ភាគ​ពាយ័ព្យ​លើ​កោះ Kaua រដ្ឋ​ហា​វ៉ៃ​សហរដ្ឋអាមេរិក​ក្នុង​ឧទ្យាន Nā Pali Coast State Park ៕