ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សា​រ៉ា​យ ស​ក្ខ​ណា រស់នៅ​អា​មេ​រិ​កមក​បើកហាង​កែ​សម្រស់់​នៅ​ភ្នំពេញ

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ តារា​សម្តែង​សា​រ៉ា​យ ស​ក្ខ​ណា បាន​បើក​សម្ពោធ​ហាង​កែ​សម្រស់​ថ្មី​មួយ​នៅ​ម្តុំ​រង្វង់​មូល​ទួល​គោក រាជធានី​ភ្នំពេញ​។ ស​ក្ខ​ណា​បើក​ពង្រីក​អាជីព​ថ្មី​នេះ​បន្ទាប់​ពី​ជោគជ័យ​លើ​មុខរបរ​ហាង

រាជធានី​ភ្នំពេញ ៖ តារា​សម្តែង​សា​រ៉ា​យ ស​ក្ខ​ណា បាន​បើក​សម្ពោធ​ហាង​កែ​សម្រស់​ថ្មី​មួយ​នៅ​ម្តុំ​រង្វង់​មូល​ទួល​គោក រាជធានី​ភ្នំពេញ​។  ស​ក្ខ​ណា​បើក​ពង្រីក​អាជីព​ថ្មី​នេះ​បន្ទាប់​ពី​ជោគជ័យ​លើ​មុខរបរ​ហាង​ស៊ុប​ជា​ច្រើន​ឆ្នាំ​កន្លង​មក ។

ក្រុម​គ្រួសារ​សា​រ៉ា​យ ស​ក្ខ​ណា បាន​សម្រេច​បើក​សម្ពោធ​ហាង​កែ​សម្រស់​នោះ​កាលពី​ព្រឹក​ថ្ងៃ​ទី​១៤ សីហា ឆ្នាំ​២០១៦ ដោយ​មាន​ភ្ញៀវ​ជា​ច្រើន​ចូលរួម​ទាំង​តារា​ល្បី​ទាំង​ផលិតករ និង​អ្នកដឹកនាំ​រឿង ។ ហាង​ថ្មី​របស់​សា​រ៉ា​យ ស​ក្ខ​ណា​មានឈ្មោះ​ថា «​ហ្សុ​ី​ណូ​» ។ ហាង «​ហ្ស៊ី​ណូ​»​នេះ​ដំណើរការ​នៅ​អា​មេ​រិ​ក​ជា​ច្រើន​ឆ្នាំ ហើយ​បាន​បើក​សាខា​ថ្មី​មួយទៀត​នៅ​ប្រទេស​កម្ពុជា ។

បញ្ជាក់​ប្រាប់​អ្នក​យក​ព័ត៌មាន​ប្រកបដោយ​ទឹកមុខ​រីករាយ សា​រ៉ា​យ ស​ក្ខ​ណា ឱ្យ​ដឹង​ថា ហាង​ថ្មី​របស់​នាង​ទទួល​ថែរក្សា​សម្រស់​តាំងពី​ក្បាល​ដល់​ចុងជើង ពិសេស​ផ្នែក​ដាំ​សក់​ឡើង វិញ ។ វេជ្ជបណ្ឌិត​មក​ពី​អា​មេ​រិ​ក​មានបទពិសោធន៍​រាប់​ឆ្នាំ​ដែល​មាន​ជំនាញ​លើ​ការ​រក្សា​ស្បែក​មុខ និង​ផ្នែក ផ្សេង​ៗ​ទៀត ។

ចំពោះ​ខ្ទង់ចំណាយ​ទុន សា​រ៉ា​យ ស​ក្ខ​ណា សុំ​លាក់​សិន តែ​អាច​ក្នុង​កម្រិត​មួយ​ខ្ពស់​ដោយ​ឧបករណ៍ ផ្សេង​ៗ​នាំ​មក​ពី​អា​មេ​រិ​ក ។ អាជីព​នេះ​ស្វាមី​របស់​សា​រ៉ា​យ ស​ក្ខ​ណា ជា​អ្នក​គិតគូរ និង​មាន​មិត្តភក្តិ​នៅ​អា​មេ​រិ​ករប​ស់លោក​ជា​វេជ្ជបណ្ឌិត​ជួយ ។ ប្រសិនបើ​ដំណើរការ​ល្អ​ស​ក្ខ​ណា​មាន​គម្រោង​បើក​សាខា​ថ្មី​ទៀត ។ ស​ក្ខ​ណា​រំពឹង​លើ​វេជ្ជបណ្ឌិត​អា​មេ​រិ​ក ព្រោះ​ធ្វើ​អ្វី​ច្បាស់លាស់​និង​មានបទពិសោធន៍​រាប់​ឆ្នាំ ។ ហាង​នោះ​មាន​គម្រោង​វះកាត់​លើ​ផ្នែក​សម្រស់​ដែរ ប្រសិនបើ​ទៅ​ថ្ងៃ​មុខ​ដំណើរការ​ល្អ ។

សា​រ៉ា​យ ស​ក្ខ​ណា និង​ស្វាមី​នឹង​មក​កម្ពុជា​ញឹកញាប់ ព្រោះ​ជា​មុខរបរ​ថ្មី​ដែល​មិន​អាច​ចោល​ឆ្ងាយ​បាន ទោះបី​បច្ចុប្បន្ន​នាង និង​ស្វាមី​នៅ​អា​មេ​រិ​ក​ក្តី ។ ស​ក្ខ​ណា​មក​លេង​ស្រុក​ផង បាន​មើល​មុខរបរ​ជំនួញ​ផង អាច​ឆ្លៀតពេល​សម្តែង​ភាពយន្ត​ផង ។

សា​រ៉ា​យ ស​ក្ខ​ណា និយាយ​ថា «​តាំងពី​ដើម​មក​នាង​ខ្ញុំ​មិន​ដែល​ភ្លេចគុណ​សិល្បៈ​ទេ នាង​ខ្ញុំ​ទទួលស្គាល់​ថា​សិល្បៈ​ពិតជា​ធ្វើ​ឱ្យ​នាង​ខ្ញុំ​បាន​ជួប អ្វី​ៗ​គ្រប់យ៉ាង ទាំង​កិត្តិយស​ក៏​ដូច​បាន​ជួប​ស្វាមី​សាង​អនាគត​ថ្មី ទើប​មិន​ចោល​ឡើយ ។ ដូចនេះ​នាង​ខ្ញុំ​ហាក់​អន់ចិត្ត​ដែរ​ព្រោះ​កន្លង​មក​មាន​ពាក្យ​មិនល្អ​ទៅ​លើ​ម្តាយ​នាង​ខ្ញុំ​ថា​ជា​អ្នក​ដឹក​ញី​ប្រ​ស៊ី​ឈ្មោល នាំ​ឱ្យ​ខូច​ឈ្មោះ​របស់​ក្រុម​គ្រួសារ​នាង​ខ្ញុំ ។ អ្នក​ណា​ៗ​ក៏​ដឹង​ថា​ម្តាយ​ខ្ញុំ​គាត់​ធ្វើ​អ្វី​នោះ​មិន​ចង់​មាន​ភាព​វែង​ឆ្ងាយ​ឡើយ យើង​ចេះ​តែ​ខំ​រកស៊ី​ទាំងអស់​គ្នា អ្នក​ណា​ថា​អ្វី​ជា​ការ​មើលឃើញ មិន​អាច​ផ្គាប់​ចិត្តបាន​ត្រូវ​គ្រប់​គ្នា​ឡើយ » ។

សា​រ៉ា​យ ស​ក្ខ​ណា បន្ទាប់​ពី​ទៅ​រស់នៅ​អា​មេ​រិ​កបាន​ចូលរួម​សម្តែង​ភាពយន្ត​ចំនួន​២​រឿង ហើយ​ត្រៀម​ចាក់​បញ្ចាំង​នា​ពេល ឆាប់​ៗ​ខាង​មុខ​។ ទោះជា​យ៉ាងណា​ក្តី ស​ក្ខ​ណា​ច្រាន​ចោលការ​សម្តែង​រឿង​ភាគ​ព្រោះ​ចំណាយពេល​ច្រើន ៕