ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្ទុះ​ភ្នំ​ភ្លើង​នៅកោះ​ស៊ូម៉ាត្រា​ឥណ្ឌូណេស៊ី​ពលរដ្ឋ​ជា​ង1ម៉ឺន​នាក់​ត្រូវ​បាន​ជំលៀ​ស

13 ឆ្នាំ មុន

ពលរដ្ឋ​ឥណ្ឌូណេស៊ី​ជា​ងមួយ​ម៉ឺន​នាក់​បាន​បង្ខំ​ចិត្ត​ចាក​ចេញ​ពីផ្ទះ​សំបែង ​ ក្រោយពី​មាន​ការ​ផ្ទុះ​ភ្នំ​ភ្លើង​ដ៏​អាក្រក់​នៅកោះ​សូម៉ាត្រា ។ ក្រោយ​ពី​កើត​ហេតុការណ៍​ផ្ទុះ​ភ្នំភ្លើង​នោះ​មក​ មន្ត្រី​នានា​បាន​​ណែនាំ​ដល់​ពលរដ្ឋ​ឥណ្ឌូណេស៊ី​​ឱ្យ​ចាក​ចេញ​ពីជុំ​វិញ​ ភ្នំភ្លើង​ Mount Sinabung ដែល​ចាប់​ផ្តើម​ផ្ទុះ​ឡើង​នា​វេលា​ពាក់​កណ្តាល​អាធ្រាត្រ ។ ​តាមសេចក្តី​រាយ​ការណ៍​ឱ្យ​ដឹងថា ផ្សែង​ និង​ផេះ​ភ្នំភ្លើង​នោះ បាន​ហុយ​ឡើង​លើ​កំពស់​១.៥០០​ម៉ែត្រ ។ តំបន់​ Mount Sinabung មាន​ចំងាយ​ប្រមាណ​៦០​គីឡូ​ម៉ែត្រ ភាគនិរតី​ក្រុងមី​ដាន

ពលរដ្ឋ​ឥណ្ឌូណេស៊ី​ជា​ងមួយ​ម៉ឺន​នាក់​បាន​បង្ខំ​ចិត្ត​ចាក​ចេញ​ពីផ្ទះ​សំបែង​ ក្រោយពី​មាន​ការ​ផ្ទុះ​ភ្នំ​ភ្លើង​ដ៏​អាក្រក់​នៅកោះ​សូម៉ាត្រា ។ ក្រោយ​ពី​កើត​ហេតុការណ៍​ផ្ទុះ​ភ្នំភ្លើង​នោះ​មក​ មន្ត្រី​នានា​បាន​​ណែនាំ​ដល់​ពលរដ្ឋ​ឥណ្ឌូណេស៊ី​​ឱ្យ​ចាក​ចេញ​ពីជុំ​វិញ​ភ្នំភ្លើង​ Mount Sinabung ដែល​ចាប់​ផ្តើម​ផ្ទុះ​ឡើង​នា​វេលា​ពាក់​កណ្តាល​អាធ្រាត្រ ។ ​តាមសេចក្តី​រាយ​ការណ៍​ឱ្យ​ដឹងថា ផ្សែង​ និង​ផេះ​ភ្នំភ្លើង​នោះ បាន​ហុយ​ឡើង​លើ​កំពស់​១.៥០០​ម៉ែត្រ ។ តំបន់​ Mount Sinabung មាន​ចំងាយ​ប្រមាណ​៦០​គីឡូ​ម៉ែត្រ ភាគនិរតី​ក្រុងមី​ដាន ជា​ក្រុង​សំខាន់​មួយ​របស់​កោះ​ស៊ូម៉ា​ត្រា មិន​ដែល​មាន​​កើត​ផ្ទុះ​ភ្នំ​ភ្លើង​ទេ ក្នុង​រយៈ​ពេល​៤០០​ឆ្នាំ កន្លង​មក​នេះ ហើយ​ការ​ផ្ទុះ​ភ្នំភ្លើង​នេះ​ជា​ការ​ផ្ទុះ​ភ្នំ​ភ្លើង​លើក​ទី​១ ហើយ​ដែល​កើត​ឡើងនៅ​តំបន់​ទី​នោះ ។

អ្នកភូមិ​​ក្នុង​តំបន់​​ក្បែរ​កន្លែង​ផ្ទុះ​ភ្នំ​ភ្លើង​​​និយាយថា ​ពេល​​​ភ្នំភ្លើង​ចាប់ផ្តើម​ផ្ទុះ​គេ​មាន​​ការ​ភ័យ​​ស្លន់​ស្លោ​ ហើយ​រត់​ចេញ​ពី​ផ្ទះ​ ។
ទី​ភ្នាក់​ងារ​គ្រប់​គ្រង​គ្រោះ​មហន្ត​រាយ​ជាតិ​របស់​ប្រទេស​ឥណ្ឌ​ណេស៊ី​បាន​ប្រាប់ទូរទស្សន៍​BBC ថា ពលរដ្ឋ​ជាង​១០.០០០​នាក់ ដែល​រត់​នៅ​តំបន់​ក្បែរ​កន្លែង​ផ្ទុះ​ភ្នំ​ភ្លើង​កំពុងត្រូវ​បាន​ជំលៀស​ចេញ ៕