ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គណ​:​កម្ម​ការ​ផ្សារ និង​កម្លាំង​ជំនាញ ចុះ​ពិនិត្យ​ម្ហូបអាហារ​រដូវ​សែន​ក្បាលទឹក

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ដើម្បី​រក្សា​បាន​នូវ​សុវត្ថិភាព សុខុមាលភាព ជូន​ប្រជាពលរដ្ឋ​អាជីវករ និង អតិថិជន នៅ​ថ្ងៃ​ទី​១៦ ខែសីហា ២០១៦ គណៈកម្មការ​ផ្សារ​អូរ​ឬ​ស្សី

រាជធានី​ភ្នំពេញ ៖ ដើម្បី​រក្សា​បាន​នូវ​សុវត្ថិភាព សុខុមាលភាព ជូន​ប្រជាពលរដ្ឋ​អាជីវករ និង អតិថិជន នៅ​ថ្ងៃ​ទី​១៦ ខែសីហា ២០១៦ គណៈកម្មការ​ផ្សារ​អូរ​ឬ​ស្សី បាន​សហ​ការណ៍​ជាមួយ ក្រុមការងារ​ដឹកនាំ​ដោយ​លោក សៀង បូ​រិ​ន ប្រធាន​មន្ទីរ​កសិកម្ម​រាជធានី​ភ្នំពេញ លោក យ៉ា​ន់ ពៅ ប្រធាន​ការិយាល័យ​ផលិតកម្ម និង​បសុព្យាបាល លោកស្រី កែប ច័ន្ទ​សោភា ប្រធាន​បសុពេទ្យ​ប្រចាំ​ខណ្ឌ​៧​មក​រា និង​មន្ត្រី​ក្រោម​ឱវាទ បាន​ចុះ​ផ្ទាល់​ដល់ទី​តាំង​លក់ដូរ​នៅ​ក្នុង​បរិវេណ​ផ្សារ​ដើម្បី

ទី​១.​ត្រួតពិនិត្យ​ការ​ដឹក​ជញ្ជូន​បក្សី​(​មាន់ ទា​)​មក​ពី​បណ្តា​ខេត្ត​នានា ទី​២.​ត្រួតពិនិត្យ​ផលិតផល​មាន​ដើម​កំណើត​ពី​សត្វ​(​ជ្រូក​ខ្វៃ មាន់​ខ្វៃ ទា​ខ្វៃ​) ទី​៣.​ត្រួតពិនិត្យ​ការ​ដឹក​ជញ្ជូន សាច់សត្វ​មក​ពី​ទី​សត្តឃាត មក​កាន់​កន្លែង​តាំង​លក់​(​ណែនាំ​ឲ្យ​មានការ​វេច​ខ្ចប់ និង រក្សា​អនាម័យ​ក្នុង​ការ​ដឹក​ជញ្ជូន​)​សម្ភារ​ត្រូវ​ស្អាត​ជា​ប្រចាំ ទី​៤.​ធ្វើ​ជីវ​:​សុវត្ថិភាព កន្លែង​តាំង​លក់ និង តាម​ដងផ្លូវ ដោយ​ប្រើប្រាស់​ថ្នាំ​សម្លាប់​មេរោគ​TH4​។

លោក ឡេ​ង គឹ​ម​ស្រុង ប្រធាន​គណៈកម្មការ​ផ្សារ​អូ​ឬ​ស្សី​បាន​ថ្លែង​ឲ្យ​ដឹង​ថា យើង​បង្កើត​ការងារ​សហ​ការណ៍​ត្រួតពិនិត្យ​ផលិតផល ទំនិញ បន្លែ​ផ្លែផ្កា សត្វ​បក្សាបក្សី សាច់​មាន់ សាច់​ជ្រូក ពេល​យមក​ធ្វើ​ជា​ម្ហូបអាហារ មិន​សំដៅ​ពេលវេលា​នោះ​ទេ គឺ​តែង​ធ្វើ​ជាប់​ជា​ប្រចាំ​។ ប៉ុន្តែ​ថ្ងៃនេះ​ដោយសារ​ជា​ថ្ងៃ​ចិន​សែន​ក្បាលទឹក ប្រជាពលរដ្ឋ​មាន​តម្រូវការ​ដូច​ជា ជ្រូក​ខ្វៃ ទា​ខ្វៃ មាន់​ខ្វៃ ទើប​គណ​:​កម្ម​ការ​ផ្សារ ត្រូវ​សហការ​ជាមួយ​កម្លាំង​ជំនាញ ចុះ​ធ្វើ​កិច្ចការ​នេះ​ដើម្បី​ពិនិត្យ​មើល និង​ណែនាំ​ដល់​អាជីវករ គោរព​និង​អនុវត្ត​តាម​គោល​ការ​៤​ចំណុច​នេះ​៕