ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ពិធី​សំណេះ​សំណាល​ជាមួយយុវ​សិស្ស​ មុន​ថ្ងៃ​ប្រឡងបាក់​​ឌុ​ប

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ លោកពេជ្រ កែវ​មុនី អភិបាល​នៃ​គ​ណៈអភិបាល​ខណ្ឌមានជ័យ​ ចូល​​រួម​ជាមួយ​មន្ត្រីរាជការ​ក្រោម​ឱ​វាទ ​នាព្រឹក​​ថ្ងៃ​ទី​១៣ សីហា​ ​២០១​៦ ​បាន​និមន្ត​ព្រះសង្ឃ​ប្រារ​ព្ធ​​ពិធី​ប្រោស​ព្រំ និង​សំណេះសំណាល​ជាមួយ​សិស្សានុសិស្ស​ថ្នាក់​ទី​១២ នៅ​វិទ្យា​ល័យ ហ៊ុន សែន ចាក់​អង្រែ ដែល​ត្រៀមប្រឡង​សញ្ញាបត្រ​មធ្យម សិក្សា​ទុតិយភូមិនៅ​ថ្ងៃ​ទី២២ សីហា ២០១៦ ខាង​​មុ​ខ​​នេះ ។

ក្នុង​ឱកាស​​​នោះ ​លោក​អភិបាល​ខណ្ឌមានជ័យ ក៏បាន​មាន​ប្រសាសន៍​ជូនពរ​ឱ្យ​​ក្មួយ​ៗ​ប្រឡង​បាក់​ឌុ​ប​ជាប់​ទាំងអស់​គ្នា ​ដើម្បី​មាន​ឱកាស​បាន​បន្ត​ការ​សិក្សា​ថ្នាក់ឧត្តម​សិក្សា​បង្កើន​នូវ​ចំណេះដឹង​ផ្ទាល់ខ្លួន​មួយ​កម្រិត​ទៀត ​មុន​ពេល​ក្លាយ​ខ្លួន​ជា​ទំពាំង​ស្នង​ប្ញស្សី​ក្នុង​សង្គម​គ្រួសា​រ ក៏​ដូច​ជា​សង្គម​ជាតិ​ទាំងមូល​ផង​ដែរ ។