ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​លិខិត​សរសើរ​ និងទឹក​​ប្រាក់​២ម៉ឺន​ដុល្លារ សម្រាប់​ស្នាដៃ​បង្ក្រាប​​មេខ្លោង​គ្រឿង​​ញៀន​

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ សម្តេច​ក្រឡាហោម ស ខេ​ង ឧបនាយក​រដ្ឋ​ម​ន្រី្ត រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ កាលពី​ថ្ងៃ​ទី​១២ ​សី​ហា ២០១៦ បាន​ចេញ​​​ជា​​​លិខិត​​​សរ​សើរ​​​ជូន​ថ្នាក់ដឹកនាំ​អគ្គស្នងការ​នគរបាល​ជាតិ ថ្នាក់ដឹកនាំ និង​មន្ត្រី​អនុវត្ត​ច្បាប់​នៃ​មន្ទីរ​ប្រឆាំង​គ្រឿងញៀ.ន ដែល​មាន​​ស្នាដៃ​យ៉ា​ធំធេង ​ក្នុង​ការ​បង្ក្រាប​ករ​ណី​ដ៏​ធំ​មួយ កាលពី​ថ្ងៃ​ទី​១ សីហា ២០១៦ ដែល​ទទួល​បាន​លទ្ធផល​យ៉ាង​ល្អ​ប្រសើ ដោយ

រាជធានី​ភ្នំពេញ ៖ សម្តេច​ក្រឡាហោម ស ខេ​ង ឧបនាយក​រដ្ឋ​ម​ន្រី្ត រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ កាលពី​ថ្ងៃ​ទី​១២ ​សី​ហា ២០១៦ បាន​ចេញ​​​ជា​​​លិខិត​​​សរ​សើរ​​​ជូន​ថ្នាក់ដឹកនាំ​អគ្គស្នងការ​នគរបាល​ជាតិ ថ្នាក់ដឹកនាំ និង​មន្ត្រី​អនុវត្ត​ច្បាប់​នៃ​មន្ទីរ​ប្រឆាំង​គ្រឿងញៀន ដែល​មាន​​​ស្នាដៃ​យ៉ា​ធំ​ធេង ​ក្នុង​ការ​បង្ក្រាប​ករ​ណី​ដ៏​ធំ​មួយ កាលពី​ថ្ងៃ​ទី​១ សីហា ២០១៦ ដែល​ទទួល​បាន​លទ្ធផល​យ៉ាង​ល្អ​ប្រសើ ដោយ បាន​​ចាប់​ឃាត់ខ្លួន​ជនឧក្រិដ្ឋ​ម្នាក់​ជា​ជនជាតិ​ថៃ និង​ដកហូត​បាន​វត្ថុ​តាង​គ្រឿងញៀន​​គ្រប់​ប្រ​ភេទជាង​១៤​​គីឡូក្រាម ។

អម​​ជាមួយ​លិខិត​សរសើរ​​ចំពោះ​លទ្ធ​ផលស្នាដៃ​យ៉ាង​ធំធេង និង​ជា​ការលើកទឹកចិត្ត​ឱ្យបន្ត​ភារកិច្ច​ដ៏​មាន​សារសំខាន់​ថែម​ទៀត​នេះ​សម្តេច​ក្រឡាហោម ស ខេ​ង បានផ្តល់​នូ​វថវិការ​ចំនួន២០.០០០​ដុល្លារ​អា​មេ​រិ​កផង​ដែរ សម្រាប់​ចែក​ជូនថ្នាក់ដឹកនាំ និង​មន្ត្រី​អនុវត្ត​ច្បាប់​ ដែល​មាន​ស្នាដៃ ក្នុង​កិច្ច​ប្រតិបត្តិការ​បង្ក្រាប​គ្រឿងញៀន​នេះ ។