ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សិក្ខាសាលា​ស្ដី​ពី​បច្ចេកវិទ្យា​ថ្មី ក្ដី​សង្ឃឹម​ថ្មី សម្រាប់​អ្នកជំងឺ​មហារីក​ធ្វើ​ឡើង​ដោយ​មន្ទីរពេទ្យ​ក្វា​ង​ចូ​វ

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ នៅ​ថ្ងៃ​ទី​១៦ និង​ថ្ងៃ​ទី​២៣ កក្កដា ឆ្នាំ​២០១៦ កន្លង​ទៅ​ថ្មី​ៗ​នេះ មន្ទីរពេទ្យ​ST.stamford ក្វា​ង​ចូ​វ​ទំនើប​ផ្នែក មហារីក បាន​បើក​សិក្ខាសាលា​របស់​ខ្លួន​ពីរ​លើក​ផ្សេង​គ្នា​នៅ​សណ្ឋាគារ​សុខា​ក្រុងព្រះសីហនុ​និង​ភ្នំពេញ ។

រាជធានី​ភ្នំពេញ ៖ នៅ​ថ្ងៃ​ទី​១៦ និង​ថ្ងៃ​ទី​២៣ កក្កដា ឆ្នាំ​២០១៦ កន្លង​ទៅ​ថ្មី​ៗ​នេះ មន្ទីរពេទ្យ​ST.stamford ក្វា​ង​ចូ​វ​ទំនើប​ផ្នែក មហារីក បាន​បើក​សិក្ខាសាលា​របស់​ខ្លួន​ពីរ​លើក​ផ្សេង​គ្នា​នៅ​សណ្ឋាគារ​សុខា​ក្រុងព្រះសីហនុ​និង​ភ្នំពេញ ។ សិក្ខាសាលា​នេះ ស្ថិត​ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​របស់​លោក​វេ​ជ្ច​បណ្ឌិត​ដែល​ជា​ប្រធាន​នៃ​មន្ទីរពេទ្យ​ពហុ​ព្យាបាល​CT ក្រុងព្រះសីហនុ និង​មានការ​អញ្ជើញ​ចូលរួម​ពី​សំណាក់​ក្រុម​គ្រូពេទ្យ​ជា​ច្រើន​រូប​ទៀត​និង​ប្រជាជន​ដែល​ចង់​យល់​ដឹង​អំពី​បច្ចេកវិទ្យា​ព្យាបាល​ជំងឺមហារីក​ប្រមាណ​ជាង​១​រយ​នាក់ ។ ម្យ៉ាងវិញទៀត ការ​បើក​សិក្ខាសាលា​របស់​មន្ទីរពេទ្យ​st.stamford ក្វា​ង​ចូ​វ​ទំនើប​ផ្នែក​មហារីក​នៅ​សណ្ឋាគារ​សុខា​ភ្នំពេញ​និង​ក្រុងព្រះសីហនុ លើក​នេះ​យើង​មានការ​អញ្ជើញ​ចូលរួម​ដោយ​វាគ្មិន​ដែល​មានបទពិសោធន៍​ជា​ច្រើន​ឆ្នាំ​ក្នុង​ការ​ព្យាបាល​ជំងឺមហារីក​គឺ​លោកស្រី​សាស្ត្រាចារ្យ​វេជ្ជបណ្ឌិត liu li guang ។

លោកស្រី​សាស្ត្រាចារ្យ​វេជ្ជបណ្ឌិត liu li guang មាន​ប្រសាសន៍​ថា ការ​រៀបចំ​សិក្ខាសាលា​របស់​មន្ទីរពេទ្យ​st.stamford ក្វា​ង​ចូ​វ​ទំនើប​ផ្នែក​មហារីក​ពេល​នេះ មិន​ត្រឹមតែ​ផ្តល់​នូវ​ចំណេះដឹង​និង​បច្ចេកវិទ្យា​ថ្មី​ប៉ុណ្ណោះ​ទេ ថែម​ទាំង​បាន​រៀបចំ​នូវ​ការពិគ្រោះ​ពិភាក្សា​យោបល់​ដល់​អ្នកជំងឺ​មហារីក​ផ្ទាល់​ភ្លាម​ៗ​ផង​ដែរ ។  មន្ទីរពេទ្យ st.stamford ក្វា​ង​ចូ​វ​ទំនើប​ផ្នែក​មហារីក ជាម​ន្ទី​ពេទ្យ​មាន​ឯកទេស​មួយ​ក្នុង​ការ​ព្យាបាល​ជំងឺមហារីក ដែល​បាន​បង្កើត​ឡើង​ជាង​១១​ឆ្នាំ​មក​ហើយ និង​មាន​ទីស្នាក់ការ​តំណាង​របស់​ខ្លួន​ចំនួន​ប្រាំបី​ប្រទេស​នៅ​តំបន់​អា​ស៊ី​អាគ្នេយ៍​រួម​ទាំង​អា​រ៉ាប់​ផង​ដែរ​មាន​ដូច​ជា ប្រទេស​ឥណ្ឌូ​ណេ​សី ម៉ា​ឡេ​សី​ុ ហ្វ៊ី​លី​ពី​ន វៀតណាម ថៃ កម្ពុជា បង់​ក្លា​ដេ​ស​… ។

ក្នុង​ឆ្នាំ​២០១៤ មន្ទី​ពេទ្យ​ក្វា​ង​ចូ​វ​ទំនើប​ផ្នែក​មហារីក ត្រូវ​បាន​ទទួលស្គាល់​គុណភាព​ព្យាបាល​ដោយ JCI សហរដ្ឋអាមេរិក ដែល​ជា​ការ​ទទួលស្គាល់​លក្ខណ​អន្តជាតិ ទៅ​លើ​ការ​គ្រប់គ្រង និង​គុណភាព​ព្យាបាល ។ នៅ​ក្នុង​ឆ្នាំ​២០១៥ មន្ទី​ពេទ្យ​ក្វា​ង​ចូ​វ ក៏​បាន​សហការ​ជាមួយ​សមព័ន្ធ perennial ប្រទេស​សិង្ហ​បុរី​ផង​ដែរ ក្នុង​គោលបំណង​ដើម្បី​លើកកម្ពស់​គុណភាព​នៃ​ការ​ព្យាបាល​ឈាន​ទៅ​ដល់​ស្ដងដារ​ខ្ពស់​បំផុត ។

លោកស្រី​សាស្ត្រាចារ្យ​វេជ្ជបណ្ឌិត liu li guang បាន​បន្ត​ថា នៅ​ចុងឆ្នាំ​២០១៥​កន្លង​ទៅ​នេះ មន្ទីរពេទ្យ​ក្វា​ង​ចូ​វ បាន​ធ្វើ​កំណែទម្រង់​ឱ្យ​ប្រសើរ​ឡើង​លើ​គ្រប់​វិស័យ បន្ទប់​អ្នកជំងឺ និង​បរិក្ខារ​ពេទ្យ​ភាគច្រើន​ត្រូវ​បាន​ផ្លាស់​ប្ដូរ​ថ្មី ។ ម្យ៉ាងវិញទៀត មន្ទី​ពេទ្យ​ក៏​បាន​បង្កើត​នូវ​ប្រព័ន្ធ​ពិភាក្សា​ជំងឺ​ពី​ចម្ងាយ​ដើ​ម្យី​ផ្ដល់​សេវា​ពិគ្រោះ​ពិភាក្សា​យោបល់​ដែល​មាន​លក្ខណៈ​​ងាយស្រួល​មួយ​ដល់​អ្នកជំងឺ ។ ទន្ទឹម​នឹង​នោះ ក៏​បាន​ធ្វើការ​ណែនាំ​អំពី​បច្ចេកវិទ្យា​ព្យាបាល​ទាំង​១៨​ប្រភេទ ដែល​បន្សល់​នូវ​ស្នាម​របួស​តូច​បំផុត​ដែល​បច្ចេកវិទ្យា​ព្យា​បាល​ទាំងនោះ​មាន​ដូច​ជា ការ​ព្យាបាល​តាម​រយៈ​ការ​ចាក់​បញ្ចូល​បិទ​សរសៃឈាម តាម​វិធី​បង្កក Ativation de radiothérapie Ativation de chimiothérapie Organization de radiothérapie និង​ការ​ព្យាបាល​តាម​រយៈ​កាំបិត​Nano និង​បច្ចេកវិទ្យា​ព្យាបាល​ផ្សេង​ៗ​ជា​ច្រើន​ទៀត ដែល​ក្នុង​នោះ​ការ​ព្យាបាល​តាម​រយៈ​កាំ​បិទ​Nanoknife ជា​បច្ចេកវិទ្យា​ព្យាបាល​មួយ​ដ៏​ទំនើប​និង​ឈានមុខ​គេ ។

១-​អ្វី​ជា​កាំបិត​ណា​ណូ ?
កាំបិត​ណា​ណូ ដែល​ភាសា​អង់គ្លេស​ហៅ​ថា​Nano Knife គឺជា​បច្ចេកវិទ្យា​រំលាយ​ថ្មី​មួយ​សម្រាប់​ការ​ព្យាបាល​ជំងឺមហារីក វា​បាន​កើត​ចេញពី​បច្ចេកវិទ្យា​នៃ​ថាមពល​អគ្គិសនី​ម្យ៉ាង​ដែល​គេ​ហៅ​ថា Irreversible Electroporation ឬ​ហៅ​កាត់​ថា IRE ដោយ​ប្រើ​ម្ជុល​ស្ទង់​បញ្ចេញ​នូវ​តង់ស្យុង​អគ្គិសនី ដែល​មាន​កម្លាំង​វ៉ុល​ខ្លាំង ក៏​បាន​បង្កើត​ជា Irreversible Electroporation តូច​ៗ​ជា​ច្រើន ដើម្បី​ធ្វើការ​វាយប្រហារ​ទៅ​លើ​ភ្នាស​កោសិកា​មហារីក និង​បំផ្លាញ​នូវ​តុល្យភាព​ទាំង​ក្នុង​និង​ក្រៅ​នៃ​កោសិការ​មហារីក ដែល​ញ៉ាំង​ឱ្យ​កោសិកា​មហារីក​ងាប់​បាន​យ៉ាង​ឆាប់រហ័ស ។

២-​ការ​ប្រើប្រាស់​កាំបិត​ណា​ណូ​ក្នុង​វេជ្ជសាស្ត្រ
ក្នុង​ខែវិច្ឆិកា ឆ្នាំ​២០១១ កាំបិត​ណា​ណូ​ត្រូវ​បាន​នាយកដ្ឋាន FDA នៃ​ក្រសួងសុខាភិបាល នៃ​សហរដ្ឋអាមេរិក បាន​អនុញ្ញាត​ឱ្យ​ប្រើប្រាស់​ក្នុង​វិស័យ​វេជ្ជសាស្ត្រ ហើយ​ក៏​បាន​ឆ្លងកាត់​ការ​ទទួលស្គាល់​ពី CE នៃ​សហព័ន្ធ​អឺរ៉ុប​ផង​ដែរ ។ ថ្មី​ៗ​នេះ ក៏​មាន​មន្ទីរពេទ្យ​ព្យាបាល​ជំងឺមហារីក​ជាង​១០០ មន្ទីរពេទ្យ​បាន​និង​កំពុង​ប្រើប្រាស់​កាំបិត​ណា​ណូ ក្នុង​វិស័យ​​វិ​ជ្ជ​សាស្ត្រ​ផង​ដែរ​។ នៅ​ក្នុង​ខែមិថុនា ឆ្នាំ​២០១៥ ក្រសួងសុខាភិបាល​នៃ​ប្រទេស​ចិន​ក៏​បាន​អនុញ្ញាត​ឱ្យ​ប្រើប្រាស់​កាំបិត​ណា​ណូ ក្នុង​ការ​ព្យាបាល​ជំងឺមហារីក​ផង​ដែរ​។

៣-​ឧត្តមភាព​នៃ​បច្ចេកវិទ្យា​កាំបិត​ណា​ណូ
១-​ពេលវេលា​រំលាយ​លឿន ៖
នៅ​ពេល​ព្យាបាល​ជំងឺមហារីក​ដែល​មាន​លក្ខណៈ​រឹង និង​មាន​អង្កត់ផ្ចិត​៣​សង់ទីម៉ែត្រ គឺ​ពួក​យើង​ប្រើប្រាស់​ពេលវេលា​មិន​លើស​ពី​៥​នាទី​នោះ​ទេ​។ រីឯ​ការ​ចាក់​បញ្ចូល​ម្ជុល​ស្ទង់​ប្រើប្រាស់​ពេលវេលា​តែ​០,៩​វិនាទី​តែ​ប៉ុណ្ណោះ ការ​ព្យាបាល​មួយ​ក្រុម​ៗ​ប្រើ​ពេល​មិន​លើស​ពី​១​នាទី​នោះ​ទេ​។ សូ​ម្បី​តែ​តំបន់​រំលាយ​មាន​ដុំ​ត្រួត​លើ​គ្នា​៣-៤​ក៏​ដោយ បន្ទាប់​ពី​ការ​ព្យាបាល​ចប់​សព្វគ្រប់ បូក​រួម​នឹង​សុខភាព​ល្អ​ផង​នោះ អ្នកជំងឺ​អាច​វិល​ត្រលប់​ទៅ​គេហដ្ឋាន​វិញ​នៅ​ថ្ងៃ​ដដែល ឬ​២​ថ្ងៃ​បន្ទាប់ ។

២-​សរសៃឈាម សរសៃប្រសាទ និង​ជាលិកា​ដែល​ស្ថិត​នៅ​ក្នុង​មជ្ឈដ្ឋាន​ព្យាបាល មិន​បាន​តម្រូវ​ឲ្យ​កាត់​ផ្តាច់ ៖
គុណសម្បត្តិ​នៃ​ការ​ព្យាបាល​ដោយ​ការ​រំលាយ​របស់​កាំបិត​ណា​ណូ មួយទៀត​នោះ​គឺ​វា​អាច​រក្សា​បាន​នូវ​សរីរាង្គ​ខាងក្នុង​សំខាន់​ៗ​ដែល​ស្ថិត​នៅ​មជ្ឈដ្ឋាន​ការ​ព្យាបាល​ដោយ​រំលាយ ។ សរសៃឈាម បំពង់​ទឹកប្រមាត់ សរសៃប្រសាទ បំពង់​បង្ហូរ​ទឹកនោម ដែល​ស្ថិត​នៅ​ក្នុង​មជ្ឈដ្ឋាន​រំលាយ ត្រូវ​បាន​រក្សា​ទុក​ដដែល ដោយ​មិន​មានការ​ប៉ះពាល់ ឬ​ការ​រើ​ឡើង​ណាមួយ​វិញ​ឡើយ​។ ប្រព័ន្ធ​សំខាន់​ៗ​ដូច​ជា​សរសៃឈាម​របស់​ថ្លើម សរសៃ​ថ្លើម ដែល​ពួក​វា​ស្ថិត​នៅ​ក្នុង​ការ​ព្យាបាល​ដោយ​កាំបិត​ណា​ណូ​នៃ​ជាលិកា​របស់​ថ្លើម សុទ្ធតែ​ទទួល​បានការ​ថែទាំ​យ៉ាង​ប្រសើរ ។

៣-​ការ​រំលាយ​ដោយ​មិន​ប្រើ​កម្តៅ ៖
ការ​រំលាយ​ដោយ​កាំបិត​ណា​ណូ ផ្តោត​សំខាន់​ទៅ​លើ​ការ​ចាក់​បញ្ចូល​ទៅ​កាន់​ជាលិកា​ដែល​ខូច តាម​ប្រព័ន្ធ​អគ្គិសនី ។ រីឯ​វិធីសាស្ត្រ​រំលាយ​ធម្មតា​បាន​ធ្វើ​ឲ្យ​ប្រូ​តេ​អុ​ី​ន​ដែល​នៅ​ក្នុង​ខ្លួន​មានការ​ប្រែប្រួល​ដោយសារ​ការ​បង្កើន​កំ​ដៅ ឬ​បន្ថយ​កំ​ដៅ ដែល​ធ្វើ​ឱ្យ​ប្រូ​តេ​អុ​ី​ន និង DNA ដែល​នៅ​ក្នុង​ខ្លួន​ត្រូវ​បាន​បំផ្លាញ ហើយ​ប្រព័ន្ធ​ដែល​បាន​រៀបរាប់​ខាងលើ​ក៏​ទទួល​បាន​ផល​ប៉ះពាល់​ដែល​មិន​អាច​ជួសជុល​វិញ​បាន ។ នៅ​ពេល​តំបន់​ដែល​ធ្វើការ​រំលាយ​នោះ​ក៏​បាន​កាត់​ផ្តាច់​នូវ​សរសៃឈាម​ជា​ច្រើន ហើយ​កំ​ដៅ​ក៏​បាន​ហូរ​ទៅ​ជាមួយ​ឈាម​បណ្តាល​ឱ្យ​ការ​រំលាយ​ជុំវិញ​មិន​បាន​ពេញលេញ ងាយ​នឹង​ជំងឺ​រើ​ឡើង​វិញ​។

៤-​ការ​ព្យាបាល​យ៉ាង​ម៉ត់ចត់ និង​ការ​ព្យាបាល​កំណត់ព្រំដែន​ច្បាស់លាស់៖
គុណសម្បត្តិ​មួយទៀត​របស់​កាំបិត​ណា​ណូ​គឺ វា​មិន​ខ្វល់​ថា​ដុំ​មហារីក​កើតឡើង​នៅ​ទីណា ទំហំ​ធំ​ប៉ុណ្ណា ឬ​រូបរាង​យ៉ាងណា​នោះ​ទេ វា​សុទ្ធតែ​អាច​ធ្វើការ​រំលាយ​ដុំ​មហារីក​ទាំង​នោះ​បាន​ទាំងស្រុង​ផង​ដែរ ។ ព្រំដែន​កំណត់​យ៉ាង​ច្បាស់លាស់​នៃ​តំបន់​ដែល​ត្រូវ​ព្យាបាល និង​តំបន់​ដែល​មិន​ត្រូវ​ព្យាបាល មិន​មាន​បន្សល់​ទុក​នូវ​សាច់​ពណ៌​ប្រ​ផះ​នោះ​ទេ និង​កាត់​បន្ថយ​នូវ​អត្រា​រើ​ឡើង​វិញ​ផង​ដែរ ៕