ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទីបំផុត​ ជោ​គ​​​វាសនា​​​យាយ​​​​ចិត្ត​យក្សិ​​ណី ​សម្រេច​​នៅថ្ងៃ​នេះ​​

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ​ ៖ ​ចៅក្រម​​ស៊ើបសួរ​​សាលាដំបូង​រាជធានី​ភ្នំពេញ កាលពី​ព្រឹក​ថ្ងៃ​ទី​២៦ កក្កដា ២០១៦ នេះ​ បាន​សម្រេច​ចេញ​ដីកា​ឃុំខ្លួន​​ជីដូនចិត្ត​កំណាច​ ​​ដាក់​ពន្ធនាគារ​ជា​បណ្តោះ​អាស​ន្ត ​បន្ទាប់​ពី​​ធ្វើ​ទារុណកម្ម​​លើ​ចៅស្រីបណ្តាលឱ្យ​​មាន​របួស​ស្នាមពេញ​ខ្លួន ក្រោម​​ការ​ចោទប្រកាន់​ពី​បទ​ «ហិ.ង្សា​ដោយ​ចេតនាមាន​ស្ថាន​ទម្ងន់ទោស» ។

រាជធានី​ភ្នំពេញ​ ៖ ​ចៅក្រម​​ស៊ើបសួរ​​សាលាដំបូង​រាជធានី​ភ្នំពេញ កាលពី​ព្រឹក​ថ្ងៃ​ទី​២៦ កក្កដា ២០១៦ នេះ​ បាន​សម្រេច​ចេញ​ដីកា​ឃុំខ្លួន​​ជីដូនចិត្ត​កំណាច​ ​​ដាក់​ពន្ធនាគារ​ជា​បណ្តោះ​អាស​ន្ត ​បន្ទាប់​ពី​​ធ្វើ​ទារុណកម្ម​​លើ​ចៅស្រីបណ្តាលឱ្យ​​មាន​របួស​ស្នាមពេញ​ខ្លួន  ក្រោម​​ការ​ចោទប្រកាន់​ពី​បទ​ «ហិង្សា​ដោយ​ចេតនាមាន​ស្ថាន​ទម្ងន់ទោស» ។ ​​យាយ​​ចិត្តយក្សិណី ចាប់បញ្ជូន​​​ទៅ​តុលា​ការ​​ហើយ

គួរ​​បញ្ជាក់​ថា​ ស្រី​​ចំណាស់​ខាងលើ​ឈ្មោះ​សុខ ផ​ល្លី អាយុ​៥៩​​ឆ្នាំ ស្នាក់​នៅ​ផ្ទះ​លេខ​១៣០E0 ផ្លូវ​លំ ក្នុងភូ​មិ​ច​ម្ពូវ័ន្ត​ សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​​សែន​ជ័យ រាជធានី​ភ្នំពេញ ត្រូវ​ជា​ជីដូន​ក្មេង​ស្រី​រង​គ្រោះ​​ឈ្មោះ​សុខ សមុទ្រ​ពិចិត្រ​កុ​ឆ្ចា​រា ហៅមូ​ជី​ង អាយុ​៩​ឆ្នាំ ។

ស្ត្រីជីដូន​​ម្នាក់​នេះ​ ត្រូវ​កម្លាំង​សមត្ថ​​កិច្ច​កង​រាជ​អាវុធ​ហត្ថ​​រាជធានី​ភ្នំពេញ ធ្វើការ​ឃាត់ខ្លួន​កាលពី​ថ្ងៃ​ទី​២២ កក្កដា ២០១៦ យោង​លើ​ពាក្យបណ្តឹង​របស់​ឈ្មោះ​សេង សុ​ដា​វី​ន ភេទ​ស្រី ងា​យុ​២៥​ឆ្នាំ ជា​បុគ្គលិកវិទ្យុ ABC មាន​ទីលំនៅ​ផ្ទះ​លេខ​១៨១J ផ្លូវលំ ភូមិ​ទួល​គោក សង្កាត់​ទួល​សង្កែ ខណ្ឌប្ញ​ស្សី​កែវ ។

យោង​លើ​ពាក្យបណ្តឹង​នោះ​ បាន​ចោទប្រកាន់​ស្ត្រី​​ចំណាស់​ឈ្មោះសុខ ផ​ល្លី  ពី​បទ​បាន​ប្រព្រឹត្ត​អំពើ​ធ្វើ​ទារុណកម្ម​លើ​ក្មេង​ស្រី ​ជា​ចៅ​យ៉ាង​ឃោរ​ឃៅ ។ ពាក្យបណ្តឹង​បាន​ចោទប្រកាន់​ថា កាលពី​ថ្ងៃ​ទី​២២ កក្កដា ២០១៦ ​វេលា​ម៉ោង​ប្រហែល​១១ និង​៣០​នាទី​ព្រឹក​នាង​​​បាន​​ទទួល​ព័ត៌មាន​តាម​រយៈ​ទូរស័ព្ទ​​ថា មាន​​ករណី​ជីដូន​វាយ​ចៅស្រី​​ ដោយ​ប្រើ​ដំបង​ធ្វើ​ទារុណ​កម្ម នៅ​ក្នុង​ទីតាំង​រោងចក្រ​បី​ជាន់ ក្នុងភូ​មិជម្ពូ​វ័​ន្ត សង្កាត់​ចោម​ចៅ ជា​ផ្ទះ​របស់​គាត់ ​(​ជីដូន​) ។

ក្រោយ​ពី​ទទួល​បាន​ព័ត៌​មាន​នោះ​ភ្លាម នាង​បាន​ទាក់ទង​កម្លាំង​សមត្ថ​កិច្ច​កង​រាជ​អាវុធ​ហត្ត​រាជធានី​ភ្នំពេញ ចុះ​ទៅ​ផ្ទះ​កើតហេតុ​ ជា​បន្ទាន់ ​ដើម្បី​រំដោះ​ក្មេង​ស្រី​ដែល​រង​​អំពើ​ទារុណកម្ម​ដ៏​ធ្ងន់ធ្ង​នោះ ។ ជា​មួយ​គ្នានោះ ​សមត្ថ​កិច្ច​បាន​​​ឃាត់ខ្លួន​ជីដូន​​ចំណាស់​នាំ​​ទៅ​កាន់​ទី​បញ្ជា​ការ​កង​រាជ​អា​វុ​ធ​ហត្ថ​​រាជធានី​ភ្នំពេញ ដើម្បី​សាកសួរ​លើ​បណ្តឹង​របស់​ជន​​រង​គ្រោះ ។ ពេល​សមត្ថ​កិច្ច​​សាកសួរ​ក្មេង​ស្រី​រង​គ្រោះ​​បាន​រៀបរាប់​ថា ចាប់តាំងពី​នាង​ដឹងក្តី​មក ​បាន​រស់នៅ​ជាមួយ​ជីដូន​រូប​នេះ រ​ហូត​​បានដឹង​ថា ​ម្តាយបង្កើត​របស់​នាង​ឈ្មោះ សុខ ច​ន្ធូ តែ​ខ្លួន​​មិន​ដែល​បាន​ជួប​មុខ​ម្តាយ​នោះ​ទេ ។

នាង​បាន​រស់នៅ​ក្នុង​គ្រួសារ​លោកយាយ​ឈ្មោះ​សុខ ផ​ល្លី ដែល​មាន​សមាជិក​៤​នាក់ ។ ជា​រៀងរាល់ថ្ងៃ​ពួក​គេ ​តែងតែ​ប្រើ​នាងឱ្យ​​ធ្វើការ​គ្រប់សព្វគ្រប់​បែប​យ៉ាង​ នៅ​ក្នុងផ្ទះ​នេះ ដូច​ជា ដាំបាយ លាងចាន បោកគក់​ខោអាវ លាង​ទ្រុងមាន់ ។​ល​។ នៅ​ពេលធ្វើការ​ងារ​​ទាំង​អស់នោះ ជីដូន​ឈ្មោះ​សុខ ផ​ល្លី មិន​ដែល​ពេញ​ចិត្ត​ទេ ហើយ​តែងតែ​វាយ​នាង និង​ខ្សែភ្លើង ឈើ​ជ្រុង វាយ​ដៃ ជើង ក្បាល ខ្នង មុខ ច្រមុះ មាត់ ជាដើម បណ្តាល​ឲ្យ​រង​របួស​ស្ទើ​គ្រប់កន្លែង ។

ជាក់​ស្តែង ​នៅ​ថ្ងៃ​ទី​២១ កក្កដា នាង​ត្រូវ​យាយ​វាយ​ឱ្យ​រង​​របួស​ពេញ​ខ្លួន និង​បែកក្បាល​ធ្ងន់ធ្ង​​ទៀត​ផង ។ បើ​តាម​សមត្ថកិច្ច​អះអាង​ដែរ​​ថា ចម្លើយ​ជីដូន​មាន​ភាព​ស៊ីសង្វាក់​ទៅនឹង​​អំពើ​ដែល​លោក​យាយ​បាន​ប្រព្រឹត្ត​គ្រាន់​​ថា ជីដូន​វាយទូន្មាន​​ចៅ​ ​ព្រោះតែ​ចៅ​នោះ​រឹង និយាយ​មិនសូវ​ស្តាប់ ។

យោង​លើ​ពាក្យបណ្តឹង និង​ការ​ឆ្លើយ​បំភ្លឺ​របស់​ជន​រង​គ្រោះ ព្រមទាំង​ចម្លើយ​សារភាព​របស់​ស្ត្រី​ចំណាស់​ជា​ជីដូន ធាតុ​ផ្សំ​បទ​ល្មើស​គ្រប់គ្រាន់​ បាន​កំណត់​ឱ្យ​​សមត្ថ​កិច្ច​កសាង​សំណុំរឿង បញ្ជូន​ជីដូន​ទៅ​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ តាម​និ​តិ​វិធី ។ ​កាលពី​​រសៀល​ថ្ងៃ​ទី​២៥ កក្កដា ២០១៦ តំណាង​អយ្យការ​អម​សាលាដំបូង លោកស្រី វ៉ា សក្តា ព្រះរាជអាជ្ញា​រង​កាន់​សំណុំរឿងនេះ ​បាន​ធ្វើការ​ចោទប្រកាន់​ជា​ផ្លូវការ​ពី​បទ​ហិ​ង្សា ​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់ទោស ទាក់ទង​​នឹងជន​រង​គ្រោះ ។

ការ​ចោទប្រកាន់​នេះ​យោង​តាម​មាត្រា​២១៩ នៃ​ក្រម​ព្រ​ព្រហ្មទណ្ឌ ហើយ​បើសិន​ជា​ការ​ស៊ើបអង្កេត​ទៅ​រក​ឃើញ​ថា ជន​ត្រូវ​ចោទ​មាន​ពិរុទ្ធភាព​​មែន​នោះ បទល្មើស​នេះ​ត​ម្រូ​វ​ឲ្យ​ផ្តន្ទាទោស​ស្ត្រី​ជា​ជីដូន​ដាក់​ពន្ធនាគារ​កំណត់​ពី​២​ឆ្នាំ ទៅ​៥​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ពី​៤​លាន ទៅ​១០​លាន​រៀល ។ សំណុំរឿង​នេះ ​កាលពី​​ព្រឹក​ថ្ងៃ​ទី​២៦ កក្កដា បាន​ចាត់​​បញ្ជូន​ដល់​ចៅក្រម​ស៊ើប​សួរ និង​បាន​សម្រេច​ចេញ​ដីកា​​ឃុំខ្លួនជីដូន​ដាក់​ពន្ធនាគារ​ជា​បណ្តោះ​​អាស​ន្ត ។