ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ធី សុវណ្ណ​ថា ទាមទារ​សំណង​ពី​អ្នក​ជេរ​តាម Facebook ម្នាក់​ៗ១០​ម៉ឺន​ដុល្លារ

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ប្រធាន​អង្គការ​យុវជន​កិច្ចការ​សង្គម និង​អតីត​ជា​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ កញ្ញា ធី សុវណ្ណ​ថា បាន​ប្រកាស​រក្សា​បណ្តឹង​របស់​ខ្លួន​និង​ទាមទារ​សំណង​ជំងឺ​ចិត្ត​ពី​ចុង​ចម្លើយ​ម្នាក់​ៗ១០​ម៉ឺន​ដុល្លារ

រាជធានី​ភ្នំពេញ ៖ ប្រធាន​អង្គការ​យុវជន​កិច្ចការ​សង្គម និង​អតីត​ជា​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ កញ្ញា ធី សុវណ្ណ​ថា បាន​ប្រកាស​រក្សា​បណ្តឹង​របស់​ខ្លួន​និង​ទាមទារ​សំណង​ជំងឺ​ចិត្ត​ពី​ចុង​ចម្លើយ​ម្នាក់​ៗ១០​ម៉ឺន​ដុល្លារ ។

ការ​ទាមទារ​នេះ បាន​ធ្វើ​ឡើង​នៅ​ចំពោះ​មុខ​តំណាង​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ បន្ទាប់​ពី​កញ្ញា ធី សុវណ្ណ​ថា បាន​ចូលខ្លួន​ទៅ​កាន់​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ក្នុង​នាម​ជាដើម​បណ្ដឹង​បទ​បរិហារ​កេ​រ្ត៍ និង​ជេរ​ប្រមាថ​តាម​សង្គម​ហ្វេ​ស​ប៊ុ​ក នា​ព្រឹក​ថ្ងៃ​ទី​២៦ កក្កដា ២០១៦ ។

ការ​ចូល​ទៅ​បំភ្លឺ​របស់​អតីត​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​រូប​នេះ បាន​ធ្វើ​ឡើង​តាម​ដីកាកោះ​ដាច់​ដោយឡែក​ពី​គ្នា​ចំនួន​២​ច្បាប់ បង្ហាញ​ថា លោក វង្ស ប៊ុ​ន​វិសុទ្ធ  ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ  កោះ​អញ្ជើញ​កញ្ញា ធី សុវណ្ណ​ថា ឲ្យ​ចូល​បំភ្លឺ​នៅ​វេលា​ម៉ោង​៨​ព្រឹក ថ្ងៃ​ទី​២៦ កក្កដា ដែល​ប្តឹង​ឈ្មោះ ម៉ោ​ញ សា​រ៉ាត់ ភេទ​ប្រុស ពី​បទ​បរិហារកេរ្តិ៍ ។ ដោយឡែក លោក ហ៊ឹង ប៊ុ​ន​ថន ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​កោះ​អញ្ជើញ​កញ្ញា ធី សុវណ្ណ​ថា ឲ្យ​ចូល​បំភ្លឺ​នៅ​វេលា​ម៉ោង​៩ និង​៣០ កាលពី​ព្រឹក​ថ្ងៃ​ទី​២៤ ខែកក្កដា ដែល​ប្តឹង​ឈ្មោះ អួន វ៉ា​ន់​សាក់ ពី​បទ​បរិហារកេរ្តិ៍ និង​ជេរ​ប្រមាថ​ដូច​គ្នា ៕