ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រកាស​ពី​អាវុធ​នុយក្លេអ៊ែរ​ក្នុង​ករណី​មានការ​សាកល្បង​នុយក្លេអ៊ែរ​លើក​ទី​5​របស់​ក្រុង​ព្យុ​ង​យ៉ាង

7 ឆ្នាំ មុន

យោង​តាម YONHAP ថា លោក WON YOO CHUL អតីត​ប្រធាន​ក្រុម​សភា​នៃ​គណបក្ស SAENURI ជា​គណបក្សកាន់អំណាច​នៅ​កូរ៉េ​ខាងត្បូង​ប្រកាស​កាលពី​ថ្ងៃ​ទី​២៥ កក្កដា ពី​ការ​បើក «​វេទិកា​នុយក្លេអ៊ែរ​»

យោង​តាម YONHAP ថា លោក WON YOO CHUL អតីត​ប្រធាន​ក្រុម​សភា​នៃ​គណបក្ស SAENURI ជា​គណបក្សកាន់អំណាច​នៅ​កូរ៉េ​ខាងត្បូង​ប្រកាស​កាលពី​ថ្ងៃ​ទី​២៥ កក្កដា ពី​ការ​បើក «​វេទិកា​នុយក្លេអ៊ែរ​» មួយ ដែល​រួម​មាន​បណ្តា​សមាជិក​សភា​គណបក្សកាន់អំណាច ។ លោក WON ជា​អ្នកនយោបាយ​ម្នាក់​ដែល​ជំរុញ​អាវុធ​នុយក្លេអ៊ែរ​របស់​កូរ៉េ​ខាងត្បូង ប្រឈម​មុខ​នឹង​ការ​គំរាមកំហែង​ដោយ​អាវុធ​នុយក្លេអ៊ែរ​របស់​កូរ៉េ​ខាងជើង ។

ប្រឈម​មុខ​នឹង​ការ​សាកល្បង​នុយក្លេអ៊ែរ​ថ្មី​ជាយថាហេតុ​របស់​កូរ៉េ​ខាងជើង​នា​ឱកាស​ខួប​លើក​ទី​៦៣​នៃ​ការ​ចុះហត្ថលេខា​លើ​បទ​ឈប់​បាញ់​គ្នា​នៃ​សង្គ្រាម​កូរ៉េ (១៩៥០-​១៩៥៣) លោក WON ស្នើ​ឱ្យ​អនុវត្ត​យុទ្ធសាស្ត្រ​មួយ​ហៅ «​យុទ្ធសាស្ត្រ TRIGGER» ប្រឆាំង​កូរ៉េ​ខាងជើង ដែល​មាន​ន័យ​ថា ប្រសិនបើ​កូរ៉េ​ខាងជើង​ធ្វើការ​សាកល្បង​នុយ​ក្លេអ៊ែរ​លើក​ទី​៥ នោះ​កូរ៉េ​ខាងត្បូង​នឹង​ប្រកាស​ពី​គ្រឿង​សព្វាវុធ​នុយក្លេអ៊ែរ​របស់​ខ្លួន​ដែរ ។

យោង​តាម​ទ្រឹស្តី​ល្បែង​នេះ​ថា យុទ្ធសាស្ត្រ TRIGGER សំដៅ​ទប់​ភាគី​ប្រជែង​ដែល​មាន​ប្រៀប​លើ​អ្វីមួយ ដើម្បី​ឱ្យ​ភាគី​នេះ​ងាក​មករ​កប​ណ្តា​ក្បួនច្បាប់​ដែល​បាន​កំណត់​វិញ ។

លោក WON ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​មួយ ពេល​បើក​វេទិកា​នេះ​គូសបញ្ជាក់​ថា យើង​ត្រូវ​មាន​វិធានការ​នានា ដែល​អាច​ឱ្យ​យើង​ទទួល​បាន​ភ្លាម​ៗ​នូវ​កម្រិត​អាវុធ​នុយក្លេអ៊ែរ​មួយ​ដូច​មាន​ចែង​ក្នុង​យុទ្ធសាស្ត្រ TRIGGER ដោយ​ពង្រឹង​ឱ្យ​មានការ​ផ្លាស់​ប្តូរ​នយោបាយ​មួយ​លើ​បញ្ហា​នុយក្លេអ៊ែរ​កូរ៉េ​ខាងជើង ។ ដល់​ពេល​ត្រូវ​មាន​ផែនការ​សកម្មភាព​មួយ​បន្ថែម​ទៀត ដោយ​ផ្លាស់​ប្តូរ​អ្វី​ដែល​យើង​ប្រឆាំង​ការ​បង្កហេតុ​ខាង​យោធា​របស់​កូរ៉េ​ខាងជើង ព្រោះ​សភាពការណ៍​នៃ​កិច្ច​ការពារ​របស់​យើង​ប្រៀប​ដូច​ភ្លើងទៀន​នៅ​កណ្តាល​ខ្យល់ ខណៈ​បេក្ខជន​ប្រធានាធិបតី​អា​មេ​រិ​ក​នៃ​គណបក្ស​សាធារណរដ្ឋ លោក DONALD TRUMP ថ្លែង​ដោយ​ចំហ​ពី​កា​រដក​កងទ័ព​អា​េ​ម​រិ​ក​ចេញពី​កូរ៉េ​ខាងត្បូង ។

គ្រឿង​សព្វាវុធ​នុយក្លេអ៊ែរ​របស់​ប្រទេស​ដែល​ជំរុញ​ដោយ​លោក WON ពុំ​មាន​ក្នុង​នយោបាយ​បច្ចុប្បន្ន​របស់​រដ្ឋាភិបាល​កូរ៉េ​ខាងត្បូង​ឡើយ ដោយ​រដ្ឋាភិបាល​នេះ​បាន​អនុម័ត​សេចក្តីថ្លែងការណ៍​រួម​ស្តី​ពី​ការ​រំសាយ​នុយក្លេអ៊ែរ​នៅ​ឧបទ្វីប​កូរ៉េ ដែល​ចុះហត្ថលេខា​កាលពី​ថ្ងៃ​ទី​១៩ កុម្ភៈ ឆ្នាំ​១៩៩២ ។ ម្យ៉ាងទៀត គ្រឿង​សព្វាវុធ​នុយក្លេអ៊ែរ​របស់​កូរ៉េ​ខាងត្បូង នឹង​អាច​បង្កើត​ផង​ដែរ ឥទ្ធិពល DOMINO ក្នុង​តំបន់​អាស៊ី​ភាគ​ឦសាន​ទាំងមូល ៕