ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យន្តហោះ SOLAR IMPULSE 2 បញ្ចប់​ការ​ហោះហើរ​ជុំវិញ​ពិភពលោក​នៅ​ក្រុង​អា​ប៊ូ​ដា​ប៊ី

7 ឆ្នាំ មុន

យន្តហោះ​ប្រើ​ថាមពលព្រះអាទិត្យ SOLAR IMPULSE 2 បាន​ចុះ​ចត​កាលពី​ថ្ងៃ​ទី​២៦ កក្កដា នៅ​ទីក្រុង​អា​ប៊ូ​ដា​ប៊ី ដែល​បញ្ចប់​ការ​ហោះហើរ​ជុំវិញ​ពិភពលោក​របស់​យន្តហោះ​មួយ​ដែល​ប្រើ​តែ​ថាមពលព្រះអាទិត្យ

យន្តហោះ​ប្រើ​ថាមពលព្រះអាទិត្យ SOLAR IMPULSE 2 បាន​ចុះ​ចត​កាលពី​ថ្ងៃ​ទី​២៦ កក្កដា នៅ​ទីក្រុង​អា​ប៊ូ​ដា​ប៊ី ដែល​បញ្ចប់​ការ​ហោះហើរ​ជុំវិញ​ពិភពលោក​របស់​យន្តហោះ​មួយ​ដែល​ប្រើ​តែ​ថាមពលព្រះអាទិត្យ រួច​អាច​ហោះ​បាន​ទាំងថ្ងៃទាំងយប់ ។

យន្តហោះ​នេះ​បាន​ចុះ​ចត​ដោយ​គ្មាន​បញ្ហា​នា​វេលា​ម៉ោង​៤​និង​៥​នាទី​ទៀប​ភ្លឺ ម៉ោង​ក្នុងស្រុក​នៅ​ព្រ​លាន​យន្តហោះ AL BATTEN ជិត​រដ្ឋធានី​អេ​មី​រ៉ាត់ អា​រ៉ាប់​រួម ក្រោយ​ពី​វា​ហោះ​ចាក​ចេញពី​ថ្ងៃ​ទី​៩ មីនា ឆ្នាំ​២០១៥ មក ដើម្បី​បំពេញ​ការ​ហោះហើរ​ក្នុង​ចម្ងាយ​ផ្លូវ​ដល់​ទៅ​៤២.០០០​គីឡូម៉ែត្រ​កាត់​ទ្វីប​៤ ដោយ​ពុំ​មាន​ប្រើ​ប្រេងឥន្ធនៈ​មួយ​ដំណក់ ។

បើកបរ​ដោយ​ជនជាតិ​ស្វ៊ី​ស លោក BERTTRAND PICCARD យន្តហោះ SOLAR IMPULSE2 កាលពី​ថ្ងៃ​ទី​២៤ កក្កដា បាន​ហោះ​ចាក​ចេញពី​ទីក្រុង​គែរ ប្រទេស​អេ​ហ្ស៊ី​ប ហើយ​ហោះហើរ​ក្នុង​ចម្ងាយ​ផ្លូវ​២.៧៦៣​គីឡូម៉ែត្រ រយៈពេល​៤៨​ម៉ោង សម្រាប់​ការ​ហោះហើរ​លើក ទី​១៧ និង​ជា​ដំណាក់កាល​ចុង​ក្រោយ​នៃ​ការ​ហោះហើរ​ជុំវិញ​ពិភពលោក សំដៅ​ជំរុញ​ថា​ម ពលក​កើតឡើង​វិញ ។ ពេល​មក​ដល់​ព្រ​លាន​យន្ត ហោះ​ក្រុង​អា​ប៊ូ​ដា​ប៊ី យន្តហោះ​នេះ​ទទួល​ការ​ស្វាគមន៍​របស់​មនុស្ស​ជា​ច្រើន​នាក់​ដែល​ប្រមូលផ្តុំ​គ្នា​នៅ​ព្រ​លាន​យន្តហោះ ៕