ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អតីត​អ្នក​ទទួលខុសត្រូវ​ជាន់ខ្ពស់​ចិន​ម្នាក់​ត្រូវ​កាត់ទោស​ដាក់គុក​មួយ​ជីវិត​ពី​បទ​ពុក​រលួយ

7 ឆ្នាំ មុន

យោង​តាម​ស៊ី​ន​ហួ​ថា តុលាការយោធា​ចិន​មួយ​កាលពី​ថ្ងៃ​ទី​២៥ កក្កដា បាន​កាត់ទោស​លោក GUO BOXIONG អតីត​អនុប្រធាន​គណៈកម្មាធិការ​យោធា​កណ្តាល​ចិន​ដាក់គុក​អស់​មួយ​ជីវិត​ពី​បទ​ទទួល​សំណូក ។

យោង​តាម​ស៊ី​ន​ហួ​ថា តុលាការយោធា​ចិន​មួយ​កាលពី​ថ្ងៃ​ទី​២៥ កក្កដា បាន​កាត់ទោស​លោក GUO BOXIONG អតីត​អនុប្រធាន​គណៈកម្មាធិការ​យោធា​កណ្តាល​ចិន​ដាក់គុក​អស់​មួយ​ជីវិត​ពី​បទ​ទទួល​សំណូក ។

លោក GUO BOXIONG ត្រូវ​ហាមឃាត់​អស់​មួយ​ជីវិត​មិន​ឱ្យ​មាន​សិទ្ធិ​នយោបាយ ហើយ​ត្រូវ​បក​ស័ក្តិ​ឧត្តមសេនីយ៍ ។ បណ្តា​ទ្រព្យសម្បត្តិ​ផ្ទាល់ខ្លួន​ត្រូវ​រឹបអូស ហើយ​ប្រាក់ និង​របស់របរ​ទាំងអស់​ដែល​ជន​នេះ​ទទួល​បាន​ដោយ​ខុសច្បាប់​ត្រូវ​រឹបអូស​បញ្ចូល​ក្នុងរ​រតនាគារ​រដ្ឋ ។

លោក GUO BOXIONG ព្រម​ទទួលទោស ហើយ​សម្រេច​ពុំ​ធ្វើការ​តវ៉ា​ទៅ​សាលាឧទ្ធរណ៍​ឡើយ ។ នេះ​បើ​តាម​សេចក្តី​ប្រកាស​មួយ​ចេញផ្សាយ​ដោយ​តុលាការយោធា ក្រោយ​សវនាការ​កាត់ទោស ។ យោង​តាម​តុលាការយោធា​ថា លោក GUO ឆ្លៀតឱកាស​កាន់​តំណែង​ខ្ពស់ ដើម្បី​ជួយ​មនុស្ស​ឯទៀត​ៗ​ឱ្យ​ទទួល​ការ​ដំឡើង​បុណ្យស័ក្តិ ហើយ​ទទួល​សំណូក​យ៉ាងច្រើន រួច​រួមគំនិត​ជាមួយ​អ្នក​ឯទៀត​ៗ ។

យោង​តាម​សេចក្តី​ប្រកាស​របស់​តុលាការ​ថា សំណូក​ពិតជា​មាន​ទំហំ​ធំធេង ហើយ​ឧក្រិដ្ឋកម្ម​របស់​គេ​ពិតជា​ធ្ងន់ធ្ងរ​បំផុត ក៏​ប៉ុន្តែ​គេ​បាន​សារភាព​ចំពោះ​អំពើ​ទាំងឡាយ​របស់​គេ​រួចរាល់ លាភសក្ការៈ ដែល​រូបគេ​បាន​ទទួល​ត្រូវ​ប្រគល់​ឱ្យ​វិញ ។

តុលាការ​ធ្វើ​សវនាការ​កាត់ទោស​ដោយ​សម្ងាត់ ដោយសារ​បញ្ហា​ការ​សម្ងាត់​យោធា ។ ការ​កាត់ទោស​ប្រព្រឹត្ត​ទៅ​ដោយ​ស្មើភាព និង​ឯករាជ្យ រួច​សាលក្រម​ចេញ​ស្រប​តាម​ច្បាប់ និង​ស្រប​តាម​ពេលវេលា ។

លោក GUO បាន​សារភាព​ទោស​កំហុស​ថា បាន​ទទួល​សំណូក​នានា ហើយ​សម្តែង​ការ​សោកស្តាយ ៕