ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បង្កើន​ការ​ទទួលទាន​ត្រី​គឺ​ជួយ​បង្កើន​កម្រិត​ខ្លាញ់​កូ​ឡេ​ស្តេ​រ៉ូ​ល​ល្អ

7 ឆ្នាំ មុន

ការ​សិក្សា​មួយ​ធ្វើ​ឡើង​ដោយ​សាកលវិទ្យាល័យ University of Eastern Finland បាន​បង្ហាញ​ថា បង្កើន​ការ​ទទួលទាន​ត្រី​សម្បូរ​ខ្លាញ់​គឺ​ជួយ​បង្កើន​កម្រិត​លី​ប៉ូ​ប្រូ​តេ​អុ​ី​ន​ដង់ស៊ីតេ​ខ្ពស់ ដែល​គេ​ស្គាល់​ថា​ជា​កូ​ឡេ​ស្តេ​រ៉ូ​ល​ល្អ (HDL)

ការ​សិក្សា​មួយ​ធ្វើ​ឡើង​ដោយ​សាកលវិទ្យាល័យ University of Eastern Finland បាន​បង្ហាញ​ថា បង្កើន​ការ​ទទួលទាន​ត្រី​សម្បូរ​ខ្លាញ់​គឺ​ជួយ​បង្កើន​កម្រិត​លី​ប៉ូ​ប្រូ​តេ​អុ​ី​ន​ដង់ស៊ីតេ​ខ្ពស់ ដែល​គេ​ស្គាល់​ថា​ជា​កូ​ឡេ​ស្តេ​រ៉ូ​ល​ល្អ (HDL) កាន់តែ​ខ្ពស់ ។

ជា​យូរ​មក​ហើយ ការ​ទទួលទាន​ត្រី​ត្រូវ​គេ​ជឿ​ថា ផ្តល់​ផល​ល្អ​ដល់​សុខភាព ហើយ​បុគ្គល​ដែល​មាន​កម្រិត​ខ្លាញ់​កូ​ឡេ​ស្តេ​រ៉ូ​ល​ល្អ HDL ខ្ពស់​រមែង​ចៀស​ផុត​ពី​ជំងឺ​បេះដូង​ឬ​ប្រឈម​​តិចតួច​បំផុត ។ យ៉ាងណា​ក៏​ដោយ វិធី​ដែល​បណ្តា​ខ្លាញ់​និង​សារធាតុចិញ្ចឹម​មាន​អត្ថប្រយោជន៍​ផ្សេង​ៗ​ទៀត​របស់​ត្រី​បំពេញ​មុខងារ​បែប​ណាខ្លះ​ក្នុង​រាង​កាយ​នោះ​ពុំ​ត្រូវ​បាន​គេ​យល់​ដឹង​ច្បាស់លាស់​នោះ​ទេ ។

ការ​ពិសោធ​រយៈពេល​៣​ខែ​ទៅ​លើ​មនុស្ស​វ័យ​កណ្តាល​១៣១​នាក់​បាន​បង្ហាញ​ថា បុគ្គល​ដែល​ទទួលទាន​ត្រី​សម្បូរ​ខ្លាញ់​មាន​ដូច​ជា សូ​ម៉ុង សា​ឌី​ន ត្រី​រ៉ស់ ស្បៃ​កា​… ៣-៤​ដង​ក្នុង​មួ​យស​ប្តា​ហ៍ ចំនួន​ខ្លាញ់ HDL ដែល​មាន​មុខងារ​សម្អាត​កូ​ឡេ​ស្តេ​រ៉ូ​ល​លើស​តម្រូវការ​ចេញពី​ជញ្ជាំង​សរសៃ​អាក់ទែរ​របស់​ពួក​គេ​កើនឡើង​ខ្ពស់​ធៀប​ទៅ​នឹង​អ្នក​ដែល​មិន​ទទួលទាន​សោះ ។

ទោះជា​យ៉ាងនេះ​ក្តី ក្រុម​អ្នក​ស្រាវ​បាន​សង្កត់ធ្ងន់​ថា របប​អាហារ​ប្រចាំ​ថ្ងៃ​ក៏​ជា​ផ្នែក​មួយ​សំខាន់​ណាស់​ដែរ​ក្នុង​ការ​បញ្ចុះ​កម្រិត​កូ​ឡេ​ស្តេ​រ៉ូ​ល​សរុប និង​លី​ប៉ូ​ប្រូ​តេ​អុ​ី​ន​ដង់ស៊ីតេ​ទាប ឬ​កូ​ឡេ​ស្តេ​រ៉ូ​ល​អាក្រក់​(LDL) ។

សមាជិក​ក្រុម​ស្រាវជ្រាវ Maria Lankinen បាន​ថ្លែង​ថា មហាជន​មិន​គួរ​បោក​បញ្ឆោត​ខ្លួនឯង​ដោយ​គិត​ថា ប្រសិនជា​កម្រិត​លីពីត​របស់​ខ្លួន​ធម្មតា ហើយ​មិន​ចាំបាច់​ខ្វល់​ឬ​យកចិត្តទុកដាក់​ពី​របប​អាហារ​ទទួលទាន​នោះ គឺជា​រឿង​មិន​ត្រឹមត្រូវ​ទេ ដ្បិត​រឿងរ៉ាវ​ទាំងឡាយ​ស្មុគស្មាញ​ជាង​ការ​គិត​របស់​យើង​ទៅ​ទៀត ៕