ទីភ្នាក់ងារព័ត៌មាន «Xinhua» កាលពីពេលថ្មីៗកន្លងមកផ្សាយថា «ភូមិបុរាណជនអំបូរយ៉ៅ(yao)» បានទទួលការកោតសរសើរថា ជាភូមិមួយក្នុងចំណោមភូមិបុរាណដ៏ស្រស់ស្អាតបំផុតនៅខេត្ត Guangdong ប្រទេសចិន ។ ភូមិនោះគឺជាទីតាំងទេសចរណ៍ដ៏សំខាន់នៅក្រុងឈីងយួន ខេត្ត Guangdong កើតឡើងក្នុងសម័យរាជវង្សសុង គិតដល់បច្ចុប្បន្នច្រើនលាន ឆ្នាំហើយ និងមានជនអំបូរ «yao» រស់នៅប្រហែល២០០នាក់ ។
ភូមិបុរាណនោះ មានទីតាំងនៅលើភ្នំស្ថិតក្នុងកម្រិតនីវ៉ូទឹកសមុទ្រ៨០៣ម៉ែត្រ ដោយលំនៅឋាននានានៅក្នុងភូមិស្ថិតនៅតាមចង្កេះភ្នំ និងលំនៅឋានផ្នែកខាងមុខមានដំបូងស្មើនឹងផ្ទៃដីលំនៅឋានប៉ែកខាងក្រោយ ។ បរិវេណក្នុងភូមិដាក់តម្រៀបថជាផ្លូវដើរ ។
ភូមិបុរាណជនអំបូរ «yao» ទទួលបានការកើតសរសើរថាជា «ផ្នែកមួយក្នុងចំណោមភូមិបុរាណដ៏ល្អបំផុតចំនួននៅខេត្ត Guangdong»។ ក្រៅពីនេះបានរៀបចំណាត់ថ្នាក់ជាទីតាំងទេសចរណ៍ក្នុងកម្រិត AAAA(A4) ឬលំដាប់ផ្កាយ៤ ខណៈពេលប្រទេសចិនបានរៀបចំណាត់ថ្នាក់ទីតាំងទេសចរណ៍គួរឱ្យចាប់អារម្មណ៍មានចំនួន៥កម្រិត គឺពី AAAA(A5) ជាកម្រិតខ្ពស់ ឬកម្រិតផ្កាយ៥ និងធ្លាក់ដល់កម្រិត A(A1) ជាកម្រិតទាបបំផុត ៕
ចែករំលែកព័តមាននេះ