ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្រស់​បវរកញ្ញា​ចក្កវាឡ​ថៃ​2016

7 ឆ្នាំ មុន

កាសែត​បាងកក​ប៉ុស្តិ៍​ផ្សាយ​ថា នាង Chalita Suansane វ័យ​២១​ឆ្នាំ បេ​ក្ខ​នារី​ពី​ខេត្ត​សា​មុត ប្រា​ខាន់​បាន​គ្រង​មកុដ​បវរកញ្ញា​ចក្កវាឡ​ថៃ ២០១៦ លើក​ទី​១៧ ។ ការ​ប្រកួត​ធ្វើ​ឡើង​នៅ​ផ្សារ​ទំនើប Siam Paragon

កាសែត​បាងកក​ប៉ុស្តិ៍​ផ្សាយ​ថា នាង  Chalita Suansane វ័យ​២១​ឆ្នាំ បេ​ក្ខ​នារី​ពី​ខេត្ត​សា​មុត ប្រា​ខាន់​បាន​គ្រង​មកុដ​បវរកញ្ញា​ចក្កវាឡ​ថៃ ២០១៦ លើក​ទី​១៧ ។ ការ​ប្រកួត​ធ្វើ​ឡើង​នៅ​ផ្សារ​ទំនើប Siam Paragon ក្រុង​បាងកក​ប្រទេស​ថៃ​កាលពី​ពី​ថ្ងៃ​ទី​២៣ កក្កដា ២០១៦ ។

នាង Chalita Suansane បាន​ឈ្នះ​បេ​ក្ខ​នារី​៤០​នាក់​ផ្សេង​ទៀត​ពី​ទូ​ទាំង​ប្រទេស ខណៈ​នាង Atcharee Buakhiao បេ​ក្ខ​នារី​ពី​ខេត្ត​ឈៀង​ម៉ៃ​ជាប់​ចំណាត់ថ្នាក់​លេខ​២ និង​នាង Lapatthida Kongraphan ពី​ខេត្ត​សា​មុត ប្រា​ខាន់​ជាប់​ចំណាត់ថ្នាក់​លេខ​៣ ។

ម្ចាស់​ជ័យ​លា​ភី​ក្នុង​កម្មវិធី​ប្រកួតប្រជែង​សម្រស់​ថ្នាក់​ជាតិ​របស់​ថៃ​នេះ​ទទួល​បាន​រង្វាន់​ជិត​៣​ម៉ឺន​ដុល្លារ និង​តំណាង​ឱ្យ​ប្រទេស​របស់​នាង​ចូលរួម​ក្នុង​ព្រឹត្តិការណ៍​ប្រកួត​បវរកញ្ញា​ចក្កវាឡ ២០១៦​ទៀត​ផង ៕