ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឪឡឹក​ព្យាបាល​រោគ​លើសឈាម និង​គាំងបេះដូង

7 ឆ្នាំ មុន

បណ្តា​វេជ្ជបណ្ឌិត​តែង​បាន​ផ្តល់​ដំបូន្មាន​ជា​រឿយ​ៗ​ដល់​មនុស្ស​ទូទៅ​ពីសារ​សំខាន់​ក្នុង​ការ​ពិនិត្យ​តាមដាន​សម្ពាធ​ឈាម​របស់​ខ្លួន​ខណៈ​វា​ជា​កត្តា​ប្រឈម​មួយ​ក្នុង​ចំណោម​កត្តា​ប្រឈម​សំខាន់​មួយ​ចំនួន​ទៀត​ដែល​អាច​បង្កើន

បណ្តា​វេជ្ជបណ្ឌិត​តែង​បាន​ផ្តល់​ដំបូន្មាន​ជា​រឿយ​ៗ​ដល់​មនុស្ស​ទូទៅ​ពីសារ​សំខាន់​ក្នុង​ការ​ពិនិត្យ​តាមដាន​សម្ពាធ​ឈាម​របស់​ខ្លួន​ខណៈ​វា​ជា​កត្តា​ប្រឈម​មួយ​ក្នុង​ចំណោម​កត្តា​ប្រឈម​សំខាន់​មួយ​ចំនួន​ទៀត​ដែល​អាច​បង្កើន​ហានិភ័យ​កើត​មាន​ជំងឺ​បេះដូង ដាច់​សរសៃឈាម​ខួរក្បាល​និង​ឈាន​ទៅ​ពិការ​ភាព ។ លើ​ពិភពលោក ក្នុង​ចំណោម​មនុស្ស​៣​នាក់​គឺ​មាន​ម្នាក់​ដែល​រង​ផល​ប៉ះពាល់​ពី​ជំងឺលើសឈាម ប៉ុន្តែ​មនុស្ស​ជា​ច្រើន​មិន​បានដឹង​ថា ខ្លួន​មាន​ជំងឺ​នេះ​ទេ ។ នេះ​ពីព្រោះ ដំណើរ​លើសឈាម​មិន​បាន​បង្ហាញ​រោគ​សញ្ញា​ឱ្យ​បាន​ច្បាស់លាស់ ។ ទោះជា​យ៉ាងណា យោង​តាម​អ្នកជំនាញ​មក​ពី​សាកលវិទ្យាល័យ Florida State University សហរដ្ឋអាមេរិក​បាន​អះអាង​ថា គេ​អាច​កាត់​បន្ថយ​ដំណើរ​លើសឈាម​បាន​តាម​រយៈ​ការ​ទទួលទាន​ផ្លែ​ឪឡឹក​ទុំ ។

តាម​ការ​ពិសោធ​លើ​បុរស​-​ស្ត្រី​ដែល​មាន​បញ្ហា​លើសឈាម​រយៈពេល​១២​ស​ប្តា​ហ៍​បង្ហាញ​ថា បុគ្គល​ធាត់​លើស​ទម្ងន់​អាច​កាត់​បន្ថយ​សម្ពាធ​ឈាម​របស់​ពួក​គេ​បាន​ដោយ​ការ​ទទួលទាន​ឪឡឹក ។ ប្រសិទ្ធភាព​បែប​នេះ ពីព្រោះ​ឪឡឹក​ផ្ទុក​ទៅ​ដោយ​អាមីណូអាស៊ីត L-citulline និង L-arginine ។

សាស្ត្រាចារ្យ​ដឹកនាំ​ការ​សិក្សា Arturo Figueroa បាន​ថ្លែង​ថា សម្ពាធ​ឈាម​នៅ​ក្នុង​សរសៃឈាម​អាក់ទែរ​សំខាន់​និង​ក្នុង​បេះដូង បាន​ថយ​ចុះ​ក្រោយ​ពី​ប្រើប្រាស់​សារធាតុ​ចម្រាញ់​ពី​ឪឡឹក ។

ក្រៅពី​សារធាតុ​សំខាន់​ពីរ​ខាងលើ ឪឡឹក​ក៏​មាន​ផ្ទុក​សារធាតុ​សរសៃ លី​កូ​ប៉ែន វីតាមីន A និង​ប៉ូ​តា​ស្យូ​ម​ផង​ដែរ ។ សារធាតុ​ទាំងនេះ​សុទ្ធតែ​ផ្តល់​អត្ថប្រយោជន៍​ជួយ​ឱ្យ​សម្ពាធ​ឈាម​ចុះទាប ៕