ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការ​ប្រកួត​ថើប​គ្នា​ក្នុង​ទឹក​របស់​គូស្នេហ៍​នៅ​ក្រុង​សៀង​ហៃ

7 ឆ្នាំ មុន

សួន​ទឹក​ម៉ា​យ៉ា (Maya Water Park) នៅ​ក្រុង​សៀង​ហៃ បាន​រៀបចំ​ការ​ប្រកួត «​ថើប​គ្នា​ក្នុង​ទឹក​» ដើម្បី​ពិសោធន៍​រក​គូស្នេហ៍​ដ៏​ស្មោះស្ម័គ្រ និង​មាន​ភាព​អត់ធ្មត់ ។ ពិធី​នោះ​មាន​គូស្នេហ៍​ចូលរួម​ប្រកួត​ចំនួន​២០​គូ ។

ពិធី​ប្រកួត​បាន​ចាប់ផ្តើម ខណៈ​គណៈកម្មការ​ប្រកាស​ឱ្យ​គូស្នេហ៍​នាំ​គ្នា​មុជទឹក និង​ថើប​គ្នា​។ រំលង​បាន​៣០​វិនាទី មាន​គូស្នេហ៍​មួយ​ចំនួន​យល់ព្រម​ចុះចាញ់ និង​ងើប​ចេញពី​ក្នុង​ទឹក​រកខ្យល់​ដកដង្ហើម ។ គូស្នេហ៍​ដែល​ឈ្នះ​ការ​ប្រកួត​ចំណាយពេល​ថើប​គ្នា​នៅ​ក្នុង​ទឹកបាន​យូរ​ដល់​ទៅ​១​នាទី និង​១៥​វិនាទី ទទួល​រង្វាន់​ចិញ្ចៀនពេជ្រ​មួយ​វង់​មាន​តម្លៃ​ជាង​១.៤០០​ដុល្លារ ៕