ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Google ប្រឈម​នឹង​ការ​តាមដាន​ពី​និយ័ត​ករ​កូរ៉េ

7 ឆ្នាំ មុន

ក្រុមហ៊ុន​ស្វែងរក​ព័ត៌មាន​យក្ស​របស់​ពិភពលោក Google កំពុង​ប្រឈម​នឹង​ការ​តាមដាន​ពិនិត្យ​ពី​និយ័ត​ករ​កូរ៉េ​ជុំវិញ​បញ្ហា​គេច ពន្ធ និង​ការ​រំលោ.ភ​បំពាន​នៃ​ឥទ្ធិពល​ទីផ្សារ​ដ៏​លើសលុប​របស់​ខ្លួន​ទៀត​ផង ។

ក្រុមហ៊ុន​ស្វែងរក​ព័ត៌មាន​យក្ស​របស់​ពិភពលោក Google កំពុង​ប្រឈម​នឹង​ការ​តាមដាន​ពិនិត្យ​ពី​និយ័ត​ករ​កូរ៉េ​ជុំវិញ​បញ្ហា​គេច ពន្ធ និង​ការ​រំលោភ​បំពាន​នៃ​ឥទ្ធិពល​ទីផ្សារ​ដ៏​លើសលុប​របស់​ខ្លួន​ទៀត​ផង ។ ជម្លោះ​រួម​មានការ​ចោទប្រកាន់​ថា ក្រុមហ៊ុន​បង្កើត​ប្រព័ន្ធ​ប្រតិបត្តិការ Android មួយ​នេះ​បាន រំលោភ​បទ​ប្ប​ញ្ញ​តិ្ត​របស់​ប្រទេស​កូរ៉េ​ដោយ​បំពាន​លើ​គោល​ជំហរ​របស់​ខ្លួន​តាម​រយៈ​ការ​បង្ខំ​ឱ្យ​ក្រុមហ៊ុន​ផលិត​ឧបករណ៍​ដំណើ​រការ​ប្រព័ន្ធ Android ដំឡើង កម្មវិធី​ដែល​មិន​អាច​លុប​ចោល​បាន (Non-Removable Apps)។ ជាមួយ​គ្នា​នេះ​ដែរ​ក្រុមហ៊ុន Google ក៏​ប៉ះទង្គិច​គ្នា​ជាមួយ​ក្រុង ស៊េ​អូ​ល​ជុំវិញ​សំណើ​របស់​ក្រុមហ៊ុន​ដើម្បី​យក​ទិន្នន័យ​ផែនទី​របស់​ប្រទេស​កូរ៉េ ។

រដ្ឋាភិបាល​មិន​ទាន់​ឈរ​លើ​ជំហរ​រឹង​មាំ​ដោយ​ដាក់​វិធានការ​យ៉ាង​តឹង​រ៉ឹ​ង​លើ​បទ​ប្បញ្ញត្តិ​លើ​ក្រុមហ៊ុន​នៅឡើយ​ទេ ។ ដោយឡែក​រដ្ឋាភិបាល​គ្រាន់តែ​និយាយ​ថា ខ្លួន​នឹង​បន្ត​ការ​តាមដាន​លើ​គម្រោង​អាជីវកម្ម​ផ្តាច់មុខ​របស់ Google ជុំវិញ​កម្មវិធី​មិន​អាច​លុប​ចោល​វិញ​បាន ។ ជុំវិញ​បញ្ហា​ស្រ​ដៀង​គ្នា​នេះ​ដែរ​ការ​សម្រេចចិត្ត​កាលពី​ពេល ថ្មី​ៗ​របស់​គណៈ​កម្មាធិការ​អឺរ៉ុប (European Commission) ឱ្យ​ដឹង​ថា Google បាន​ដាក់​កំហិត​លើ​ក្រុមហ៊ុន​ផលិត​ឧបករណ៍​ដំណើ​ការ​ប្រព័ន្ធ Android ដែល​និយ័ត​ករ​និយាយ​យ៉ាង​ច្បាស់​ថា ជា​ការ​រំលោភ​លើ​ច្បាប់​ដែល​កំណត់​ដោយ​សហគមន៍​អឺរ៉ុប ។ ក្រុមហ៊ុន Google កំពុង​ប្រឈម​នឹង​ការ​ពិន័យ​ជា​ទឹកប្រាក់​ចំនួន ៣,៤​ពាន់​លាន​ដុល្លារ ពី​គណៈកម្មាធិការ​អឺរ៉ុប​ទៀត​ផង ៕