រាជធានីភ្នំពេញ ៖ លោកជំទាវភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានឱ្យកោះសន្តិភាពដឹងតាមទូរស័ព្ទថា នៅឆ្នាំ២០១៦នេះ ក្រសួងនឹងចម្រាញ់ជ្រើសរើសយកបេក្ខជនជ័យលាភីចំណាត់ថ្នាក់ពីលេខ១ ដល់លេខ៥ លើវិញ្ញាសាប្រឡងមហោស្រពកំណាព្យ និងចម្រៀងខ្មែរជាសាកល លើកទី៤ឆ្នាំ២០១៦ ដែលបេក្ខជនប្រឡងនៅតាមខេត្ត និងក្រៅប្រទេសមកប្រកួតជម្រុះនៅរាជធានីភ្នំពេញ មានចំនួនសរុបប្រមាណ៧០០នាក់ ដែលត្រូវជម្រើសផ្តាច់ព្រ័ត្រដោយតម្លាភាព និងយុត្តិធម៌ ។
លោកជំទាវរដ្ឋមន្ត្រីបានបញ្ជាក់ថា ពេលនេះ បេក្ខជនកំពុងធ្វើការប្រឡងនៅតាមខេត្ត និងក្រៅប្រទេសដែលមានចំនួន៤ប្រទេស ដូចជាសហរដ្ឋអាមេរិក កាណាដា បារាំង និងប្រទេសអូស្ត្រាលី ហើយការប្រកួតជម្រុះនេះ ដើម្បីមកចូលរួមប្រឡងយកជ័យលាភីនៅរាជធានីភ្នំពេញ មានចំនួនសរុបប្រមាណជាង៧០០នាក់ ដែលត្រូវជម្រើសផ្តាច់ព្រាត់ពីលេខ១ ដល់លេខ៥ ។
ចែករំលែកព័តមាននេះ