ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រឡង​ប្រកប​ពាក្យ​ភាសា​អង់គ្លេស​របស់​ណា​ហ្គា​វើ​ល ជួយ​ពង្រឹង​ដល់​កុមារ​កម្ពុជា

7 ឆ្នាំ មុន

ខេត្តកណ្ដាល ៖ ណា​ហ្គា​វើ​ល​បេះដូង​សប្បុរស បាន​រៀបចំ​កម្មវិធី​ប្រឡង​ប្រកប​ពាក្យ​ភាសា​អង់គ្លេស​នៅ​តាម​បណ្តា​ខេត្ត តាំងពី​ជាង​ពីរ​ឆ្នាំ​មុន​ដោយ​សង្ឃឹមថា សិស្សានុសិស្ស​នៅ​ទី​ជនបទ នឹង​អាច​បង្កើន​សមត្ថភាព​ភាសា​អង់គ្លេស

ខេត្តកណ្ដាល ៖ ណា​ហ្គា​វើ​ល​បេះដូង​សប្បុរស បាន​រៀបចំ​កម្មវិធី​ប្រឡង​ប្រកប​ពាក្យ​ភាសា​អង់គ្លេស​នៅ​តាម​បណ្តា​ខេត្ត តាំងពី​ជាង​ពីរ​ឆ្នាំ​មុន​ដោយ​សង្ឃឹមថា សិស្សានុសិស្ស​នៅ​ទី​ជនបទ នឹង​អាច​បង្កើន​សមត្ថភាព​ភាសា​អង់គ្លេស​របស់​ពួក​គេ​តាម​រយៈ​កម្មវិធី​នេះ ។ បច្ចុប្បន្ន កម្មវិធី​នេះ​ពិតជា​មាន​ប្រសិទ្ធភាព​ក្នុង​ការ​សម្រេច​បាន​នូវ​គោលបំណង​នេះ។

លោក James Ma នាយក​ផ្នែក​ទំនាក់ទំនង​បុគ្គលិក និង​ការងារ​សង្គម​ណា​ហ្គា​វើ​ល មាន​ប្រសាសន៍​ថា​៖«​តាម​រយៈ​ការ​ចុះ​ទស្សនកិច្ច​ជា​ច្រើន​ដង​របស់​យើង​នៅ​តាម​ខេត្ត​នានា យើង​បាន​កត់សម្គាល់​ឃើញ​ថា មាន​ភាព​ចាំបាច់​ក្នុង​ការ​ពង្រឹងសមត្ថភាព​ភាសា​អង់គ្លេស​ដល់​កុមារ​នៅ​តាម​បណ្តា​ខេត្ត ។ ណា​ហ្គា​វើ​ល​បេះដូង​សប្បុរស​ក៏​បាន​រៀបចំ​ផែនការ និង​ផ្តួចផ្តើម​បង្កើត​កម្មវិធី​ប្រឡង​ប្រកប​ពាក្យ​ភាសា​អង់គ្លេស​ឡើង សម្រាប់​សិស្ស​បឋម​សិក្សា ។ យើង​បាន​រៀបចំ​កម្មវិធី​ប្រឡង​ប្រកប​ពាក្យ​ភាសា​អង់គ្លេស​នៅ​ខេត្តព្រៃវែង កំពង់ស្ពឺ និង​តាកែវ ហើយ​លទ្ធផល គឺ​ពិតជា​មានការ​ជំរុញ​លើកទឹកចិត្ត​យ៉ាង​ខ្លាំង​» ។

លោក​បន្ថែម​ទៀត​ថា​៖«​កម្មវិធី​ប្រឡង​នេះ​ពិតជា​បាន​លើកទឹកចិត្ត​កុមារ​ឲ្យ​រៀន​ភាសា​អង់គ្លេស ។ ថ្មី​ៗ​នេះ យើង​បាន​រៀបចំ​កម្មវិធី​ប្រឡង​ប្រកប​ពាក្យ​ភាសា​អង់គ្លេស​«​អ្នក​ឈ្នះ​ក្នុង​ចំណោម​អ្នក​ឈ្នះ​»​ជា​លើក​ដំបូង​របស់​យើង ដែល​មាន​សិស្ស​ចំនួន​២៦១​នាក់​មក​ពីសា​លា​បឋម​សិក្សា​ជ័យ​មង្គល សាលា​បឋម​សិក្សា​តា​គាត់​មង្គល សាលា​បឋម​សិក្សា​រកា សាលា​បឋម​សិក្សា ហ៊ុន សែន ជ​ន្លឹ​ង សាលា​បឋម​សិក្សា​ស្លែង​សាលា​បឋម​សិក្សា ហ៊ុន សែន ជី​បាល សាលា​បឋម​សិក្សា​ខ្យោ​ង និង​សាលា​បឋម​សិក្សា​ព្រៃ​ត្បេះ ក្នុង​ខេត្តកណ្តាល និង​ខេត្តកំពង់ចាម​» ។

កុមារី សាន ណា​រី ជ័យ​លា​ភី​លេខ​១​ក្នុង​កម្មវិធី​នេះ បាន​និយាយ​ថា​៖«​ខ្ញុំ​មាន​អារម្មណ៍​សប្បាយ​រីករាយ​ណាស់ ដែល​បាន​ទទួល​ជ័យជម្នះ​នេះ ។ ខ្ញុំ​បាន​ទទួល​រង្វាន់​ទឹកប្រាក់​ចំនួន ៤០​ម៉ឺន​រៀល​ដែល​បាន​ប្រគល់​ដោយ​ណា​ហ្គា​វើ​ល​បេះដូង​សប្បុរស ។ ប្រាក់​នេះ គឺជា​ចំនួន​ដ៏​សន្ធឹកសន្ធាប់​សម្រាប់​រូប​ខ្ញុំ »​។

លោក រ៉េ​ន នាយក​សាលា​បឋម​សិក្សា ហ៊ុន​សែន ជ​ន្លឹ​ង មាន​ប្រសាសន៍​ថា​៖«​កម្មវិធី​ប្រឡង​ប្រកប​ពាក្យ​ភាសា​អង់គ្លេស មាន​សារសំខាន់​ណាស់​សម្រាប់​សិស្សានុសិស្ស ក្នុង​ការ​ជួយ​ពង្រឹង​ចំណេះដឹង​សមត្ថភាព​ភាសា​អង់គ្លេស​របស់​ពួក​គេ ។ ភាសា​អង់គ្លេស គឺ​មាន​សារសំខាន់​ណាស់ សម្រាប់​ទាំង​ការងារ និង​ការ​អប់រំ ។ ជាមួយ​កម្មវិធី​នេះ កុមារ​ទទួល​បាន​នូវ​ឱកាស​រៀន​ភាសា​អង់គ្លេស មុន​ពេល​យើង​ចាប់ផ្តើម​បង្រៀន​ភាសា​អង់គ្លេស​ដល់​ពួក​គេ​»​។

លោក ង៉ុ​យ ផាត នាយក​សាលា​បឋម​សិក្សា​រកា មាន​ប្រសាសន៍​ថា​៖«​កម្មវិធី​ប្រឡង​ប្រកប​ពាក្យ​ភាសា​អង់គ្លេស​ដែល​បាន​ផ្តួចផ្តើម​បង្កើត​ឡើង​ដោយ​ណា​ហ្គា​វើ​ល​បេះដូង​សប្បុរស​នេះ គឺជា​កម្មវិធី​ដ៏​ល្អ​អស្ចារ្យ​មួយ ។ កម្មវិធី​នេះ​នឹង​មាន​ឥទ្ធិពល​ជា​វិជ្ជមាន​យូរអង្វែង​សម្រាប់​កុមារ​កម្ពុ​ជានា​ពេល​អនាគត ។ ភាសា​អង់គ្លេស គឺជា​ភាសា​អន្តរជាតិ​ដែល​ត្រូវ​បាន​គេ​ប្រើប្រាស់​យ៉ាង​ទូលំទូលាយ​សម្រាប់​ទំនាក់ទំនង​ទូ​ទាំងពិភពលោក​»៕