ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពីរ​បី​ក្បាច់​ជាប់​ៗ​គ្នា​ធ្វើ​ឲ្យ​គូប្រជែង​ដាច់​ផ្ងារ របស់ Huawei

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ បន្ទាប់​ពី​ទទួល​ជោគជ័យ​ជា​បន្តបន្ទាប់​ក្នុង​ការ​លក់​ចេញ​នូវ​កំពូល​ស្មា​ត​ហ្វូ​ន​ស៊េរី​ចុង​ក្រោយ​បំផុត គឺ Huawei P9 & P9 Plus លើ​ទីផ្សារ​កម្ពុជា រួច​មក ក្រុមហ៊ុន Huawei ពុំ​បង្អង់​ដៃ​ឲ្យ​គូប្រជែង​របស់​ខ្លួន​ឡើយ

រាជធានី​ភ្នំពេញ ៖ បន្ទាប់​ពី​ទទួល​ជោគជ័យ​ជា​បន្តបន្ទាប់​ក្នុង​ការ​លក់​ចេញ​នូវ​កំពូល​ស្មា​ត​ហ្វូ​ន​ស៊េរី​ចុង​ក្រោយ​បំផុត គឺ Huawei P9 & P9 Plus លើ​ទីផ្សារ​កម្ពុជា រួច​មក ក្រុម​ហ៊ុន Huawei ពុំ​បង្អង់​ដៃ​ឲ្យ​គូប្រជែង​របស់​ខ្លួន​ឡើយ ដោយ​ថ្មី​ៗ​នេះ ក្រុមហ៊ុន Huawei បាន​ធ្វើការ​ប្រកាស​ជា​សាធារណៈ​នៅ​លើ​គេហទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់​ខ្លួន គឺ Huawei Mobile Cambodia ថា ទិញ​ថ្មី​ថែម​កាដូ ទិញ​ហើយ​អាច​ចូលរួម ប្រកួត​ថតរូប​ឈ្នះ​រង្វាន់​កំពូល​ស្មា​ត​ហ្វូ​ន Huawei P9 & P9 Plus  ហើយ​ឥឡូវ​មានការ​ចាប់ឆ្នោត​សម្រាប់​អតិថិជន​ដែល​ប្រើប្រាស់ ‪HuaweiP9‬ និង ‪‎HuaweiP9Plus ថែម​ទៀត ។

គេហទំព័រ​ដដែល​នេះ​បាន​បន្ត​ថា អតិថិជន​ដែល​ប្រើប្រាស់ ‪‎Huawei P9‬ និង ‪‎Huawei P9 Plus‬ ទាំងអស់ នឹង​មានឱកាស​ឈ្នះ​រង្វាន់ ដោយ​គ្រាន់តែ​ផ្ញើ​លេខ​កូដ​ម៉ាស៊ីន (Imei)  ភ្ជាប់​ជាមួយ​លេខ​ទូរស័ព្ទ​មក​កាន់​ប្រអប់​សារ​របស់ Huawei Mobile Cambodia ហ្វេ​ស​ប៊ុ​ក ។ រង្វាន់​ធំ​ៗ​ដែល​ក្រុមហ៊ុន​ផ្តល់​ជូន​សម្រាប់​ឆ្នោត​ផ្សងសំណាង រួម​មាន  1-​ថេ​ប​ប្លែ​ត T2 7.0″ Pro មួយ​គ្រឿង 2-PowerBank 13000mAh  បី​គ្រឿង 3-​ជើងទ្រ​ថតរូប​ភ្ជាប់​ជាមួយ​ដង​ស៊ែ​ហ្វ៊ី ប្រាំ​គ្រឿង រៀង​រាល់​១០​ថ្ងៃ​ម្តង​។

លោក Jason  នាយក​គ្រប់គ្រង Huawei Mobile Device ប្រចាំ​ប្រទេស​កម្ពុជា បាន​ឲ្យ​ដឹង​ថា កម្មវិធី​ចាប់ឆ្នោត រៀង​រាល់​១០​ថ្ងៃ​ម្តង សម្រាប់​អតិថិជន Huawei P9 & P9 Plus នេះ ធ្វើ​ឡើង​ដើម្បី​ផ្តល់​សំណាង​បន្ថែម​ពីលើ កម្មវិធី​ប្រកួត​ស្នាដៃ​ថតរូប ដោយ​ប្រើ Huawei P9 &P9 Plus ។

លោក​បន្ត​ថា យើង​មាន​បំណង​ផ្តល់​ឲ្យ​អតិ​ជិន Huawei P9 & P9 plus លើស​ពី​ការ​រំពឹង​ទុក !  ក្រៅពី​ទទួល​បាន​កំពូល​ស្មា​ត​ហ្វូ​ន​ដែល​បំពាក់​ដោយ​កាមេរ៉ា​អាជីព Leica អតិ​ជិន​របស់​យើង​នឹង​ទទួល​បាន​រង្វាន់​លើកទឹកចិត្ត​ជា​បន្តបន្ទាប់​ៗ​។  លោក Jason និយាយ​បន្ត​ថា «​បន្តិចទៀត អតិថិជន Huawei P9  និង P9 Plus នឹង​ទទួល​បាន​នូវ​ការ​ផ្តល់​ជូន​ដ៏​អស្ចារ្យ​មួយទៀត គឺ​កម្មវិធី​ដំណើរ​កម្សាន្ត និង​វគ្គ​បណ្តុះបណ្តាល​ពី​របៀប​ប្រើប្រាស់​កាមេរ៉ា​អាជីព​របស់ Huawei P9  និង P9 Plus ។

គួរ​រំលឹក​ថា កាលពីដើម​ខែកក្កដា ឆ្នាំ​២០១៦ ពេល​កន្លង​ទៅ ក្រុមហ៊ុន Huawei បាន​លក់ដាច់​នូវ​កំពូល​ស្មា​ត Huawei P9  និង P9 Plus រហូត​ដាច់​ស្តុក ហើយ​ឥឡូវនេះ​បាន​ប្រកាស​កម្មវិធី​ថែម​អស់​ស្ទះ​ដល់​អតិថិជន ពោល​គឺ​អតិថិជន​ដែល ជាវ Huawei P9 ក្នុង​តម្លៃ​៤៦៩​ដុល្លារ នឹង​ទទួល​បាន​ជើងទ្រ​ថតរូប​ភ្ជាប់​ជាមួយ​ដង​ស៊ែ​ហ្វ៊ី និង​តេ​ឡេ​បញ្ជា ព្រមទាំង​ស្រោម​ទូរស័ព្ទ​ចំនួន​២ ចំណែកឯ អតិថិជន​ដែល​ជាវ Huawei P9 Plus ក្នុង​តម្លៃ នឹង​ទទួល​បាន​នាឡិកា Huawei Band និង​ស្រោម​ទូរស័ព្ទ​ចំនួន​២ ៕