ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Apple ពន្យារ​ការ​នាំ​ចេញ​រថយន្ត​អគ្គិសនី​ដល់​ឆ្នាំ​2021

7 ឆ្នាំ មុន

អាជីវកម្ម​រថយន្ត​អគ្គិសនី​របស់​ក្រុមហ៊ុន​បច្ចេកវិទ្យា​យក្ស​អា​មេ​រិ​ក Apple នឹង​កំណត់​នៅ​ឆ្នាំ​២០២១ វិញ ពោល​គឺជា​ឆ្នាំ​ដែល​ក្រុមហ៊ុន​ត្រៀម​នាំ​ចេញ​ទៅ​កាន់​ពិភពលោក​តែ​ម្តង។ យោង​តាម​សេចក្តីរាយការណ៍​ពី​គេហទំព័រ The Information

អាជីវកម្ម​រថយន្ត​អគ្គិសនី​របស់​ក្រុមហ៊ុន​បច្ចេកវិទ្យា​យក្ស​អា​មេ​រិ​ក Apple នឹង​កំណត់​នៅ​ឆ្នាំ​២០២១ វិញ ពោល​គឺជា​ឆ្នាំ​ដែល​ក្រុមហ៊ុន​ត្រៀម​នាំ​ចេញ​ទៅ​កាន់​ពិភពលោក​តែ​ម្តង។ យោង​តាម​សេចក្តីរាយការណ៍​ពី​គេហទំព័រ The Information ឱ្យ​ដឹង​ថា ២០២០ គឺជា​ឆ្នាំ​កំណត់ពេល​វា​លា​សម្រាប់​ការ​ផលិត​ដំបូង​ប៉ុណ្ណោះ ។

រហូត​មក​ទល់​នឹង​ពេល​នេះ​ព័ត៌មាន​ចចាមអារ៉ាម​ពាក់ព័ន្ធ​នឹង​រថយន្ត​អគ្គិសនី​របស់​ក្រុមហ៊ុន Apple កំពុង​អង្រួន​ទីផ្សារ​រថយន្ត ធំ​ៗ​ក្នុង​លោក​ពី​ការ​បោះ​ជំហាន​របស់​ក្រុមហ៊ុន​ចូល​ក្នុង​វិស័យ​រថយន្ត ។ ទោះជា​យ៉ាងណា​ក៏​ដោយ​មាន​ព័ត៌មាន​ផ្លូវការ​តិចតួច​បំផុត​ពី​អ្វី​ដែល​ក្រុមហ៊ុន Apple កំពុងធ្វើការ ពោល​គឺជា​គម្រោង​ឈ្មោះ​ថា «Project Titan» ដែល​ផ្តោត​សំខាន់​លើ​ការ​ផលិត​រថយន្ត​អគ្គិសនី​បើកបរ​ដោយ​ស្វ័យប្រវត្តិ​នា​ពេល​អនាគត ។

នាយក​ប្រតិបត្តិ​ប្រចាំ​ក្រុមហ៊ុន Apple លោក Tim Cook បាន​ពិភាក្សា​ជាមួយ​ក្រុមហ៊ុន BMW និង​ក្រុមហ៊ុន​ផលិត​រថយន្ត ល្បី​ៗ​ផ្សេង​ទៀត​ចំពោះ​ការ​សហការ​ជា​ដៃគូ​ផលិត​រថយន្ត​អគ្គិសនី ៕