ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វេលា​ណាខ្លះ​ដែល​សមប្រកប​បំផុត​ក្នុង​ការ​រួមរ័ក? (18+)

7 ឆ្នាំ មុន

សិច​គឺជា​ផ្នែក​មួយ​ក្នុង​ជីវិត​នៃ​ក្តី​ស្រឡាញ់​របស់​មនុស្ស​និង​សត្វ ។ បច្ចុប្បន្ន ការ​ស្រាវជ្រាវ​បែប​វិទ្យាសាស្ត្រ​មួយ​ចំនួន​បង្ហាញ​ថា វា​ផ្តល់​អត្ថប្រយោជន៍​ខ្លះ​ៗ​ដែរ​ចំពោះ​សុខភាព​ក្នុង​នោះ​មាន​ដូច​ជា ជួយ​ឱ្យ​សរសៃប្រសាទ​ចុះ​ស្ងប់

សិច​គឺជា​ផ្នែក​មួយ​ក្នុង​ជីវិត​នៃ​ក្តី​ស្រឡាញ់​របស់​មនុស្ស​និង​សត្វ ។ បច្ចុប្បន្ន ការ​ស្រាវជ្រាវ​បែប​វិទ្យាសាស្ត្រ​មួយ​ចំនួន​បង្ហាញ​ថា វា​ផ្តល់​អត្ថប្រយោជន៍​ខ្លះ​ៗ​ដែរ​ចំពោះ​សុខភាព​ក្នុង​នោះ​មាន​ដូច​ជា ជួយ​ឱ្យ​សរសៃប្រសាទ​ចុះ​ស្ងប់ បញ្ចុះ​សម្ពាធ​ឈាម​និង​កាត់​បន្ថយ​កម្រិត Stress ជាដើម ។ តើ​វេលា​ណាខ្លះ​ដែល​គួរ​ជ្រើសរើស​ដើម្បី​រួម​ភេទ​ដោយ​ទទួល​បាន​នូវ​ភាព​សុ​ខុ​ដុម ?

១-​នៅ​ពេល​ព្រឹក ៖ អ្នកជំនាញ​ផ្នែក​សិច Jessica O’Reilly​បាន​និយាយ​ថា ជា​ការ​ពិត​ណាស់ រាង​កាយ​របស់​មនុស្ស​ត្រូវ​បាន​ធ្វើ​ឡើង​សម្រាប់​ការ​រួម​ភេទ​ពេល​ព្រឹក​។ ពិតមែន​ហើយ នៅ​ពេល​ព្រឹក មិន​ត្រឹមតែ​កម្រិត​អ័រម៉ូន testosterone និង​កម្រិត​ថាមពល​នោះ​ទេ​ដែល​កើនឡើង​ខ្ពស់ ប៉ុន្តែ​កម្រិត​អ័រម៉ូន oxytocin ក៏​ដូច​គ្នា​ដែរ ហើយ​ដែល​បញ្ហា​នេះ​វា​ជួ​​យ​ឱ្យ​អ្នក​ក៏​ដូច​ជា​ដៃគូ​រួម​ភេទ​ទទួល​បាន​ភាព​រីករាយ​ពេញ​មួយ​ថ្ងៃ ដ្បិត​អង់​ដូ​ហ្វ៊ី​ន​បាន​ជួយ​ជំរុញ​និង​លើក​អារម្មណ៍​របស់​អ្នក ។

២-​ថ្ងៃ​ទី​១៤​នៃ​វដ្ត​រដូវ ៖ ការ​សិក្សា​ថ្មី​មួយ​បាន​រក​ឃើញ​ថា អំឡុង​ពី​រស​ប្តា​ហ៍​ដែល​ឈាន​ចូល​វដ្ត​រដូវ គ្លី​តូ​រី​ស​ឬ​វត្ថុ​សម្រើប​របស់​ស្ត្រី​បាន​រីក​ធំ​ជាង​ពេល​ធម្មតា​ដល់​ទៅ​២០​ភាគរយ ហើយ​ពោរពេញ​ទៅ​ដោយ​សំណើម ។ ដូច្នេះ​ការ​រួម​ភេទ​នៅ​ថ្ងៃនេះ ស្ត្រី​ងាយ​នឹង​ឆាប់​ឈាន​ដល់​ចំណុចកំពូល ។ មួយវិញទៀត វា​ក៏​ជា​ពេលវេលា​ផលិត​ពង​អូវុល ដូចនេះ វា​ធ្វើ​ឱ្យ​យល់​បាន​ថា រាង​កាយ​របស់​ស្ត្រី​គឺ​កាន់តែ​មាន​ចំណង់​ផ្លូវភេទ​ខ្លាំង​ក្នុង​ថ្ងៃ​ពិសេស​នេះ ។

៣-​បន្ទាប់​ពី​ការ​ហាត់ប្រាណ ៖ ក្រោយ​ការ​ហាត់ប្រាណ​គឺជា​ពេលវេលា​មួយ​ដ៏​សមគួរ​ទាញ​យក​អត្ថប្រយោជន៍​បន្ថែម​ពី​ការ​រួម​ភេទ ។

ការ​សិក្សា​មួយ​ធ្វើ​ឡើង​ដោយ​ក្រុម​អ្នក​ស្រាវជ្រាវ​មក​ពី​សាកលវិទ្យាល័យ​តិច​សាស់​និង​អូ​ស្ទី​ន សហរដ្ឋអាមេរិក​បាន​បង្ហាញ​ថា ប្រតិកម្ម​ចំពោះ​ផ្លូវភេទ​របស់​ស្ត្រី​កើន​ខ្ពស់​បន្ទាប់​ពី​ការ​ហាត់ប្រាណ​បែកញើស​អស់​រយៈពេល​២០​នាទី​។ នេះ​ពីព្រោះ ក្រោយ​ការ​ហាត់ប្រាណ លំហូរ​ឈាម​ទៅ​កាន់​តំបន់​ប្រដាប់​ភេទ​របស់​ពួក​គេ​គឺ​ខ្ពស់​ជាង​១៦៩​ភាគរយ ។

ជាង​នេះ​ទៅ​ទៀត នៅ​ពេល​ហាត់ប្រាណ​រាង​កាយ​បាន​ច្របាច់​ចេញ​នូវ testosterone ដែល​ជា​អ័រម៉ូន​ភេទ​ដ៏​សំខាន់​។ ដូច្នេះ​ហើយ ចំណង់​ពី​ធម្មជាតិ​នឹង​កើនឡើង​យ៉ាង​ខ្ពស់​ពោល​គឺ​បន្ទាប់​ពី​ការ​ធ្វើ​សកម្មភាព​ចេញ​ញើស​ជោក​ខ្លួន ។

៤-​ក្រោយ​ពី​ជួប​ថ្ងៃ​ស៊យ ៖ ជា​ធម្មតា ការ​មិន​អាច​សម្រេច​ដូច​បំណង​ឬ​បរាជ័យ​ក្នុង​កិច្ចការ​ណាមួយ​គឺ​តែង​នាំ​ឱ្យ​កើត​មាន​បញ្ហា​មួម៉ៅ​និង​អារម្មណ៍​តានតឹង (Stress)​។ ដូច្នេះ ដើម្បី​រលាស់​ចោល​នូវ​ភាព​សៅហ្មង​ទាំងនេះ គេ​គួរ​ជ្រើស​យក​ការ​រួម​ភេទ​ជា​ជាង​ការ​ទទួលទាន​គ្រឿង​ស្រវឹង ។

ការ​សិក្សា​បាន​បង្ហាញ​ថា ការ​រួម​ភេទ​ក៏​ដូច​ជា​ទម្រង់​ដទៃ​ទៀត​ដែល​ប៉ះពាល់​ដល់​រាង​កាយ សូ​ម្បី​ត្រឹមតែ​កាន់​ដៃ​គ្នា​ក៏​អាច​ធ្វើ​ឱ្យ​ល្អ​ប្រសើរ​នូវ​អារម្មណ៍ និង​បញ្ចុះ​កម្រិត (Stress) បាន​ផងដែរ ៕