ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទទួលទាន​ផ្សិត​ពិតជា​អាច​ទប់ស្កាត់មហារីក​មាត់ស្បូន​បាន​មែន​ទេ ?

7 ឆ្នាំ មុន

គ្រប់​គ្នា​ធ្លាប់តែ​ដឹង​ថា ផ្សិត​ជា​អាហារ​ដែល​សម្បូរ​ដោយ​សារធាតុចិញ្ចឹម​និង​មាន​កាឡូរី​ទាប ប៉ុន្តែ​ក្រុម​អ្នក​ស្រាវជ្រាវ​អា​មេ​រិ​កបាន​ពិសោធ​ឃើញ​កាលពី​ពេល​ថ្មី​ៗ​នេះ​ថា វា​ក៏​អាច​ប្រើ​ប្រឆាំង​នឹង​ជំងឺមហារីក​បាន​ផង​ដែរ ។

គ្រប់​គ្នា​ធ្លាប់តែ​ដឹង​ថា ផ្សិត​ជា​អាហារ​ដែល​សម្បូរ​ដោយ​សារធាតុចិញ្ចឹម​និង​មាន​កាឡូរី​ទាប  ប៉ុន្តែ​ក្រុម​អ្នក​ស្រាវជ្រាវ​អា​មេ​រិ​កបាន​ពិសោធ​ឃើញ​កាលពី​ពេល​ថ្មី​ៗ​នេះ​ថា វា​ក៏​អាច​ប្រើ​ប្រឆាំង​នឹង​ជំងឺមហារីក​បាន​ផង​ដែរ ។

សារធាតុ​ដែល​ចម្រាញ់​ពី​ផ្សិត​ឈ្មោះ «​ស៊ី​អីុ​តា​កិ​» នៅ​ប្រទេស​ជប៉ុន​បាន​បង្ហាញ​នូវ​ប្រសិទ្ធភាព​របស់​ខ្លួន​ក្នុង​ការ​សម្លាប់​មេរោគ HPV ដែល​អាច​បង្ក​ឱ្យទៅ​ជា​មហារីក​មាត់  ស្បូន។ HPV ជា​ប្រភេទ​មេរោគ​ដែល​អត្រា​ឆ្លង​មាន​កម្រិត​ខ្ពស់​បំផុត ។ វា​វាយប្រហារ​ទៅ​លើ​ស្បែក និង​ភ្នាសសើម​ៗ​ផ្នែក​ខាងក្នុង​រាង​កាយ​ក្នុង​នោះ​មាន​ដូច​ជា មាត់ស្បូន មាត់ និង​បំពង់ក​ជាដើម​។ ស្ត្រី​ច្រើន​ជាង​៣/៤​ឆ្លង​មេរោគ​នេះ​អំឡុង​ជីវិត​រស់នៅ  ហើយ​ក្នុង​ចំណោម​នោះ មួយ​ចំនួន​បាន​កើត​មហារីក​មាត់ស្បូន ។

ក្រុម​អ្នក​ស្រាវជ្រាវ​មក​ពី​សាកលវិទ្យាល័យ​វេជ្ជសាស្ត្រ​តិច​សាស់ សហរដ្ឋអាមេរិក​បាន​ពិសោធ​ឃើញ​ថា សមាសធាតុ​សកម្ម AHCC​មាននៅ​ក្នុង​ផ្សិត «​ស៊ី​អុ​ី​តា​កិ​» ដើរតួ​នាទី​យ៉ាង​សំខាន់​ក្នុង​ការ​ទប់ស្កាត់​ជំងឺមហារីក​ដែល​បង្ក​ដោយ​មេរោគ HPV ។ វា​ធ្វើការ​ក្នុង​នាម​ជា Immunotherapy គឺជា​វិធី​ព្យាបាល​ដែល​ប្រើប្រាស់​ប្រព័ន្ធ​ការពារ​ផ្ទាល់​របស់​រាង​កាយ​វាយប្រហារ​ប្រឆាំង​នឹង​ជំងឺ ។ សមាសធាតុ​សកម្ម AHCC នេះ​គឺជា​ឱសថ​អាហារូបត្ថម្ភ​មួយ​ប្រភេទ​បាន​មក​ពី​អាហារ ហើយ​ក្រុម​អ្នក​ស្រាវជ្រាវ​គិត​ថា វា​អាច​ប្រើ​ជំនួស​វ៉ាក់សាំង HPV បាន ។

សមាជិក​ក្រុម​ស្រាវជ្រាវ​វេជ្ជបណ្ឌិត Judith Smith បាន​ថ្លែង​ថា លទ្ធផល​នៃ​ការ​សិក្សា​លើក​នេះ​គឺជា​ការ​លើកទឹកចិត្ត​មួយ​យ៉ាង​ធំធេង​។ ការ​សិក្សា​ដែល​បាន​ចាប់ផ្តើម​នៅ​ឆ្នាំ​២០០៨​បង្ហាញ​ថា ត្រឹមតែ AHCC តែ​ម្នាក់ឯង​គឺ​មាន​កម្លាំង​គ្រប់គ្រាន់​ព្យាបាល​ជំងឺឆ្លង​បង្ក​ដោយ​មេរោគ HPV»​។ ក្រៅពី​មហារីក​មាត់ស្បូន មេរោគ HPV ក៏​អាច​បង្ក​ឱ្យ​កើត​មហារីក​ផ្សេង​ៗ​ទៀត​ក្នុង​នោះ មហារីក​រន្ធ​គូទ​៩៥​ភាគរយ មហារីក​បំពង់ក​៦០​ភាគរយ មហារីក​មាត់ស្បូន ៦៥​ភាគរយ ៕​