ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

LG ផលិត​ទូទឹកកក​ស៊េរី​ថ្មី រួម​ជាមួយ​បច្ចេកវិទ្យា​ចុង​ក្រោយ​ដ៏​អស្ចារ្យ

7 ឆ្នាំ មុន

ដោយសារ​តែ​បច្ចុប្បន្ន យើង​ស​ង្តេ​ត​ឃើញ​ថា មានការ​កើន​នូវ​សមាជិកគ្រួសារ​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​ធ្វើ​អោយ​មនុស្ស​គ្រប់​គ្នា​មិនសូវ​មាន​ពេលវេលា​គ្រប់គ្រាន់​ក្នុង​ការ​ដើរ​ផ្សារ​ទិញ​ទំនិញប្រើប្រាស់​ប្រចាំ​ថ្ងៃ និង​ការ​ចំអិនម្ហូប

ដោយសារ​តែ​បច្ចុប្បន្ន យើង​ស​ង្តេ​ត​ឃើញ​ថា មានការ​កើន​នូវ​សមាជិកគ្រួសារ​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​ធ្វើ​អោយ​មនុស្ស​គ្រប់​គ្នា​មិនសូវ​មាន​ពេលវេលា​គ្រប់គ្រាន់​ក្នុង​ការ​ដើរ​ផ្សារ​ទិញ​ទំនិញប្រើប្រាស់​ប្រចាំ​ថ្ងៃ និង​ការ​ចំអិនម្ហូប ដូច្នេះ​ហើយ​ទើប LG បាន​ណែនាំ​ទូទឹកកក​ស៊េរី​ថ្មី​ដែល​ធ្វើ​អោយ​លោក​អ្នកមាន​ភាព​ងាយ​ស្រួយ​ជាមួយ​ទំហំ​ដ៏​ធំ និង​ជាប់​ធន់​បាន​យូរ ព្រមទាំង​សន្សំ​សំចៃ​ថាមពល​ខ្ពស់​ងាយស្រួល​ប្រើ និង​អាច​រក្សា​ទុក​ម្ហូបអាហារ​ឲ្យ​នៅ​ស្រស់​បាន​យូរ ។ 

ទូទឹកកក LG ត្រូវ​បាន​រចនា​ឡើង​យ៉ាង​ពិសេស និង​អស្ចារ្យ​ជាមួយនឹង​បច្ចេកវិទ្យា​ចុង​ក្រោយ​ដែល​ប្រកប​ទៅ​ដោយ​គុណភាព នឹង​គុណ​ស​ម្បិ​ត្តទៅ​តាម​ស្ដង់ដា ជា​ពិសេស​ត្រូវ​បាន​រចនា​បែប Door in Door ដែល​ធ្វើ​អោយ​លោក​អ្នកមាន​ភាព​ងាយ​ស្រួយ​ក្នុង​ការ​យក​ម្ហូបអាហារ​ចេញពី​ទូទឹកកក ថែម​ទាំង​មាន Hygiene Fresh ដែល​ជា​ប្រព័ន្ធ​កំចាត់​បាក់តេរី និង​បំបាត់​ក្លិន​ពី​ទូទឹកកក​បាន​យ៉ាង​ល្អ​។ ព្រមទាំង​មាន​កង្ហា​ដ៏​ពិសេស​ដែល​ជួយ​ព​ង្រឹ​ក​ស្រទាប់​តំរង ដើម្បី​ត្រង​យក​បាក់តេរី និង​ក្លិន​មិនល្អ​ពី​បន្លែ​រលួយ​និង​អាហារ​ដែល​មាន​ក្លិនឆ្អាប​យ៉ាង​មាន​ប្រសិទ្ធភាព ។ មិន​តែ​ប៉ុណ្ណេះ​ទូទឹកកក LG ក៏​បាន​បំពាក់​មក​ជាមួយ​បច្ចេកវិទ្យា Inverter Linear Compressor ដែល​មានដំណើរ​ការ​ស្ងាត់​ល្អ​មិន​មាន​សំលេង​រំខាន ថែម​ទាំង​សន្សំ​សំចៃ​ថាមពល​អគ្គិសនី​បាន​ប្រសើរ​ជាង​មុន និង​មានការ​ធានា​រយៈពេល​10​ឆ្នាំទៅ​លើ Compressor របស់​ទូទឹកកក​ថែម​ទៀត​។ ហើយ​ក៏​ត្រូវ​បាន​បំពាក់​មក​ជាមួយ​នូវ​បច្ចេកវិទ្យា Vacuum Fresh ដែល​ជា​កន្លែង​រក្សា​ទុក ត្រី សាច់ បន្លែ ផ្លៃ​ឈើ​អោយ​នៅ​ស្រស់​បាន​យូរ និង​មិន​ខូច​រសជាតិ ជា​ពិសេស Multi Air flow ដែល​ជា​ប្រព័ន្ធ​បញ្ចេញ​ខ្យល់​ត្រជាក់​គ្រប់​ទិស និង​ត្រជាក់​សព្វ​ពេញ​ទូទឹកកក ថែម​ទាំង​អាច​រក្សា​សីតុណ្ហភាព​បាន​យូរ ទោះបីជា​ដាច់​ភ្លើង​ក៏​ដោយ រឹតតែ​ពិសេស​សម្រាប់​ធ្នើ​កញ្ចក់​ត្រូវ​បាន​រចនា​ឡើង​ដ៏​រឹង​មាំ​ដែល​អាច​ទ្រាំទ្រ​ទម្ងន់​បាន​រហូត​ដល់​ទៅ​150​គីឡូ  ។

ទូទឹកកក LG ស៊េរី​ថ្មី ជា​ជំរើស​ដ៏​ត្រឹមត្រូវ​មួយ​ក្នុង​ការ​ថែរក្សា​អាហារ​របស់​អ្នក​អោយ​ស្រស់​បាន​យូរ រួម​ជាមួយ​និង​ការ​រចនា​ប្រកបដោយ​ភាព​ស៊ី​វី​ល័យ និង​សាក​សមជា​មួយ​ផ្ទះបាយ​របស់​លោក​អ្នក​ដែល​ប្រកបដោយ​ភាព​ទាន់សម័យ ។