ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Douglas Costa​របួស​សាច់ដុំ​ត្រូវ​សម្រាក​3​ស​ប្ដា​ហ៍​ធ្វើ​ឱ្យ​ក្លិប​Bayern Munich ជួប​ផល​លំបាក

7 ឆ្នាំ មុន

Bayern Munich ជា​កំពូល​ក្លិប​ក្នុង​ក្របខ័ណ្ឌ Bundesliga អា​ល្លឺ​ម៉​ង់​បង្ហើប​ឱ្យ​ដឹង​កាលពី​ពេល​ថ្មី​ៗ​កន្លង​មក​ថា កីឡាករ​Douglas Costa​ខ្សែបម្រើ​ឆ្នើម​របស់​ក្លិប​ត្រូវ​សម្រាក​រយៈពេល​៣​ស​ប្ដា​ហ៍

Bayern Munich ជា​កំពូល​ក្លិប​ក្នុង​ក្របខ័ណ្ឌ Bundesliga អា​ល្លឺ​ម៉​ង់​បង្ហើប​ឱ្យ​ដឹង​កាលពី​ពេល​ថ្មី​ៗ​កន្លង​មក​ថា កីឡាករ​Douglas Costa​ខ្សែបម្រើ​ឆ្នើម​របស់​ក្លិប​ត្រូវ​សម្រាក​រយៈពេល​៣​ស​ប្ដា​ហ៍ ក្រោយ​ពី​រង​របួស​បរិវេណ​សាច់ដុំ​មិន​ទាន់​ជា​សះស្បើយ ។

កាលពីមុន​នេះ Costa បាន​រង​របួស​សាច់ដុំ​រហូត​ដកខ្លួន​ចេញពី​ក្រុម​ជម្រើសជាតិ​ប្រេ​ស៊ី​ល​ក្នុង​ការ​ប្រកួត​អូ​ឡាំពិ​ក​ហ្គេ​ម​២០១៦ ដោយ​លើក​ដំបូង​មាន​មនុស្ស​ជា​ច្រើន​សង្ឃឹមថា គេ​នឹង​ឆាប់​ជា​សះស្បើយ ប៉ុន្តែ​មិន​ដូច​ការ​រំពឹង​ទុក ។ ចាត់​ទុក​ថា ជា​ដំណឹង​អាក្រក់​មួយ​របស់​Bayern Munich ខណៈ​ពេល​មុន​នេះ កីឡាករ​Arjen Robben ខ្សែបម្រើ​ជនជាតិ​ហូ​ឡង់​ត្រូវ​សម្រាក​រយៈពេល​៦​ស​ប្ដា​ហ៍ ព្រោះ​របួស​សាច់ដុំ​ដូច​គ្នា ៕