ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​តារា​ចម្រៀង​​​​យក​ទិស​ដៅ​ចែក​អំណោយ​បង្ហាញ​ឱ្យខ្មែរ​ចេះ​​ស្រឡាញ់​​គ្នា

7 ឆ្នាំ មុន

ខេត្តព្រៃវែង ៖ តារាចម្រៀង​ផលិតកម្ម​អឹ​ម​ ​លោក​​សន វិ​ជ្ជ​បុត្រ ​បាន​​ចុះ​ទៅ​ចែក​អំណោយ​​ជា​សម្ភារ​សិក្សា​មួយ​ចំនួន​​សារ​ជា​ថ្មី​​ទៀត​នៅ​​លើ​ទឹកដី​ខេត្តព្រៃវែង​ ដែល​ជា​​​ស្រុក​កំណើត​របស់​ខ្លួន​ ។

ខេត្តព្រៃវែង ៖ តារាចម្រៀង​ផលិតកម្ម​អឹ​ម​ ​លោក​​សន វិ​ជ្ជ​បុត្រ ​បាន​​ចុះ​ទៅ​ចែក​អំណោយ​​ជា​សម្ភារ​សិក្សា​មួយ​ចំនួន​​សារ​ជា​ថ្មី​​ទៀត​នៅ​​លើ​ទឹកដី​ខេត្តព្រៃវែង​ ដែល​ជា​​​ស្រុក​កំណើត​របស់​ខ្លួន​ ។

​ការស្វែង​រក​​ជំនួញ​ពី​សប្បុរ​ជន​ពី​គ្រប់​ទិស ​តារា​រូប​នេះ​មិន​​សំដៅលើ​ការ​សាង​បុណ្យ​តាម​ជំនឿ​សាសនា​ពេក​នោះ​ទេ ​ក្រៅពី​ចង់​ឃើញ​បងប្អូន​មាន​ស្នាមញញឹម​ និង​ភាព​សុខសាន្ត​ប៉ុណ្ណោះ​ ។

ការ​រៀបចំ​ធ្វើ​ពិធី​នេះ​ ត្រូវ​បាន​​ធ្វើ​ឡើង​កាលពី​ព្រឹក​ថ្ងៃ​ទី​២២ កក្កដា ២០១៦ ស្ថិត​​នៅ​ក្នុង​បរិ​វេណ​​អនុ​វិទ្យាល័យ​ធា​យ ​​​ក្នុងភូមិ​តា​សូរ ឃុំ​ធា​យ ស្រុក​បាភ្នំ ខេត្តព្រៃវែង​។​

អំណោយ​ដែល​​លោក​បាន​ចុះ​ចែក​ដល់​​អនុ​វិទ្យាល័យ​ខាងលើ​នេះ គឺ​​ដើម្បី​លើកទឹកចិត្ត​ដល់​សិស្ស​ដែល​ប្រឡង​​ជាប់​លេខ​១ ​ពី​ថ្នាក់​ទី​៧ ​ដល់ទី​៩​ ដោយ​ទទួល​បាន​កង់​ម្នាក់​១​គ្រឿង ​ព្រមទាំង​មាន​សម្ភារ​មួយ​ចំនួន​ទៀត​មាន​កាបូប ប៊ិ​ច សៀវភៅ​១៥០០​ក្បាល​ ច្រាស​ដុស​ធ្មេញ​២៥​ប្រអប់​ និង​ថវិកា​ជូន​លោកគ្រូ​ អ្នកគ្រូ​ សរុប​ចំនួន​២៥០.០០០​រៀល​ ដោយ​អំណោយ​ចែក​ដល់​សិស្ស​សរុប​ទាំងអស់​ចំនួន​៣៧៧​នាក់​។

បញ្ជាក់​ប្រាប់​អ្នក​យក​ព័​ត៌​មា​យើង ​លោក​សន វិ​ជ្ជ​បុត្រ ​បាន​ថ្លែង​ថា ​លោក​ធ្លាប់​សិក្សា​នៅ​សាលា​បឋម​សិក្សា​មួយ​នេះ​ តាំងពី​ស្រុក​នេះ​មិន​ទាន់​រីក​ចម្រើន​ ។ ឯ​សាលារៀន​នេះ​ ក៏​លំបាក​ទើប​លោក​មានគំនិត​ចង់​ជួយ​សាលា​មួយ​នេះ​ ឱ្យ​បាន​តាម​ល​ទ្ធ​ភាព​ស្រប​ពេល​​ដែល​អនុ​វិទ្យាល័យ​នេះ​ អាក់ខាន​បាន​ជំនួញ​ពី​សប្បុរ​ជន​នានា​ចំនួន​៣​ឆ្នាំ​មក​ហើយ​ ។

​លោក​និយាយ​ទៀត​ថា​ លោក​ចង់​លើកទឹកចិត្ត​សិស្ស​ដែល​រៀន​ពូកែ​ឲ្យ​មានចិត្ត​តស៊ូ​បន្ត​ទៀត​ព្រមទាំង​ប្អូន​ៗផ្សេង​​ខំរៀន​យកគំរូ តាម​អ្នករៀន​ពូកែ​ ដើម្បី​ប្រទេស​ជាតិ​យើង​ ។​ តារា​ដែល​ខំ​រិះរក​គ្រប់​មធ្យោបាយ​ ដើម្បី​រក​ជំនួយ​មក​ជួយ​ខ្មែរ​នៅ​ក្នុងស្រុក​រូប​នេះ​បន្ថែម​ថា ​«​ការ​រៀបចំ​នូវ​រូបភាព​បែប​មនុស្សធម៌ ​ដែល​រំលេច​ឡើងជា​បន្តបន្ទាប់​នេះ​ លោក​មិន​ដែល​គិត​ធ្វើបុណ្យ​ចង់បាន​បុណ្យ​មក​វិញ​នោះ​ទេ​។​

អ្វី​ដែល​លោក​ចង់បាន​នោះ​ គឺ​ចង់​ឃើញ​ស្នាមញញឹម​របស់​បងប្អូន​ខ្មែរ​ដែល​ខំ​សាង​អំពើ​ល្អ​ចង់​ឲ្យ​ខ្មែរ​ចេះ​ស្រឡាញ់​គ្នា​មិន​ចង់​ឲ្យ​មានការ​រើសអើង​គ្នា​ និង​ចង់​ឲ្យ​ខ្មែរ​ចេះ​ចែករំលែក​ពេល​ឃើញ​មានទុក្ខ​លំបាក​ប៉ុណ្ណោះ ​នោះ​ចិត្ត​របស់​លោក​សប្បាយ​នឹង​មាន​ន័យ​ណាស់​ទៅ​ហើយ​។​

យ៉ាងណាមិញ​ ចប់​កម្មវិធី​នេះ​ លោក​ក៏​​នៅ​តែ​មាន​សកម្មភាព​នេះ​ជា​បន្តបន្ទាប់​ទៀត​ដោយ​មិន​ទាន់​បញ្ចប់​ឡើយ​ ដរាបណា​មាន​ជន​ទី​ទ័លក្រ​នៅ​តែ​ដ​ង្ហើ​យ​ហៅ​ឲ្យ​លោក​ជួយ​នោះ​លោក​នឹង​បន្ត​រក​ជំនួញ​ពី​បងប្អូន​សប្បុរស​នានា​ទាំង​ក្នុង​និង​ក្រៅ​ស្រុក​ជួយ​មិន​ឲ្យ​ខកចិត្ត​ឡើយ​ក្រៅពី​ចង់​ទុក​ស្នាដៃ​ល្អ​ៗ​អំពើ​ល្អ​ក្នុង​សង្គម​ប៉ុណ្ណោះ​។​

ជា​ថ្មី​ម្តងទៀត​លោក​សូម​ថ្លែងអំណរគុណ​ដល់​សប្បុរ​ជន​រួម​មាន​Sacramento in USA បង​សូ លី​ន​ដា​និង​ក្រុម​គ្រួសារ​នៅ​អា​មេ​រិ​ក បង​Jenny Chhum និង​ក្រុម​គ្រួសារ​នៅ​USA កញ្ញា​អា​ម៉ី​តារា​សម្តែង កញ្ញា​ចាន់ ឡុ​ង​តារា​សម្តែង ស្រី​អូន​អាជីវករ​នៅ​សៀមរាប អ្នក​ម្តាយ​ចិត្តធម៌​នៅ​ផ្សារ​អូ​ឡាំ​ពិ​ក​បិ​ង​អាជីវករ​នៅ​ផ្សារ​អូ​ឬ​ស្សី​ជាដើម​សូម​សំណាងល្អ​រកស៊ី​មានបាន​និង​សុខភាព​ល្អ​ចេះ​ជួយ​ខ្មែរ​យើង​។