ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុមហ៊ុន​ឯកជន​គ្រប់គ្រង​ភ្លើង​បំភ្លឺ​សាធារណៈ មាន​រយៈពេល​២០​ឆ្នាំ

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​សម្រេច​ចុះហត្ថលេខា លើ​កិច្ចសន្យាការងារ​វិនិយោគ​ថែទាំ​ស្តារ និង​អភិវឌ្ឍន៍​ប្រ​ព​ន្ធ័​បំភ្លឺ​សាធារណៈ​ក្នុង​រាជធានី​ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​សម្រេច​ចុះហត្ថលេខា លើ​កិច្ចសន្យាការងារ​វិនិយោគ​ថែទាំ​ស្តារ និង​អភិវឌ្ឍន៍​ប្រ​ព​ន្ធ័​បំភ្លឺ​សាធារណៈ​ក្នុង​រាជធានី​ភ្នំពេញ ឲ្យ​ទៅ​វិស័យ​ឯកជន​ជា​អ្នកគ្រប់គ្រង មាន​រយៈពេល​២០​ឆ្នាំ គឺ​គិត​ចាប់ពី​ថ្ងៃ​ទី​២៧ ឧសភា ២០១៦ ដល់​ថ្ងៃ​ទី​២៦ ឧសភា ២០៣៦​។ ពិធី​ចុះហត្ថលេខា​ប្រគល់ និង​ទទួល បាន​ធ្វើ​ឡើង​នៅ​សាលា​រាជធានី​ភ្នំពេញ កាលពី​រសៀល​ថ្ងៃ​ទី​១៨ កក្កដា ២០១៦ ដែល​ចុះហត្ថលេខា​ដោយ​លោក មាន ចាន់​យ៉ា​ដា នាយក​រដ្ឋបាល​រាជធានី​ភ្នំពេញ និង​លោក សុខ ឆេ​ង អគ្គនាយក​ក្រុមហ៊ុន​ភ្នំពេញ​អភិវឌ្ឍន៍​វិស្វកម្ម និង​សំណង់​(PPDE&C) ស្ថិត​ក្នុង​អធិបតីភាព​លោក ប៉ា សុ​ជាតិ​វង្ស អភិបាល​រាជធានី​ភ្នំពេញ​។

នៅ​ក្នុង​កិច្ចសន្យា​នោះ​បាន​ស​សេរ​ថា រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​សម្រេច​ប្រគល់​ការ​គ្រប់គ្រង​ប្រ​ព​ន្ធ័​ភ្លើង​បំភ្លឺ​សាធារណៈ​នៅ​ក្នុង​ដែនដី​រដ្ឋបាល​រាជធានី​ភ្នំពេញ​រួម​មាន ប្រ​ព​ន្ធ័​ភ្លើង​បំភ្លឺ​សាធារណៈ ប្រ​ព​ន្ធ័​ភ្លើង​ចរាចរណ៍ ប្រ​ព​ន្ធ័​ភ្លើង​កា​ម៉េ​រា​សុវត្ថិភាព ប្រ​ព​ន្ធ័​ភ្លើង​បំភ្លឺ​ប៉ាណូ​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម ប្រ​ព​ន្ធ័​ភ្លើង​តាំង​លម្អ​ពិធីបុណ្យ​ជាតិ និង​អន្តរជាតិ ព្រមទាំង​កាតព្វកិច្ច​នៃ​ការ​ថែទាំ​ប្រ​ព​ន្ធ័​ភ្លើង​បំភ្លឺ​ទាំងនោះ និង​រួម​ទាំង​ឧ​ប​សម្ព​ន្ធ័​នៃ​កិច្ចសន្យា​ទៅ​ឲ្យ​ក្រុមហ៊ុន​PPDE&C Co.Ltd ដើម្បី​ធ្វើការ​គ្រប់គ្រង​ថែទាំ​ស្តារ និង​អភិវឌ្ឍន៍​ទៅ​តាម​ផែនការមេ នៃ​គម្រោង​បំភ្លឺ​សាធារណៈ​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ​ផង​ដែរ​។

កិច្ចសន្យា​នេះ មាន​រយៈពេល​២០​ឆ្នាំ ដោយ​គិត​ចាប់ពី​ថ្ងៃ​ទី​២៧ ឧសភា ឆ្នាំ​២០១៦ ដល់​ថ្ងៃ​ទី​២៦ ឧសភា ២០៣៦​។ លោក ប៉ា សុ​ជាតិ​វង្ស អភិបាល​រាជធានី​ភ្នំពេញ បាន​លើក​ឡើង​ថា ការ​រៀបចំ​ប្រ​ព​ន្ធ័​ភ្លើង​បំភ្លឺ​នេះ ជា​បញ្ហា​ធំ​មួយ និង​ជា​បញ្ហា​ដែល​តែង​ទទួល​រង​នូវ​ការ​រះ​គន់​ជា​ច្រើន ពី​មហាជន​ព្រោះ​នេះ​ជា​សេវា​មួយ​ដែល​ប្រជាពលរដ្ឋ​ត្រូវការ និង​ទាមទារ​ឲ្យ​មានការ​បំភ្លឺ​តាម​ដងផ្លូវ​ដែល​ជះ​ឥទ្ធិពល​ទៅ​លើ​សន្តិសុខ សណ្តាប់​សាធារណៈ​ផង​ដែរ​។

លោក​បន្ត​ថា រដ្ឋបាល​រាជធានី​ភ្នំពេញ ត្រូវការ​ផ្ទេរ​ទៅ​ឲ្យ​ក្រុមហ៊ុន​ឯកជន​គ្រប់គ្រង ដើម្បី​អភិវឌ្ឍន៍ និង​មានការ​គ្រប់គ្រង​មួយ​ដែល​ច្បាស់លាស់ កាត់​បន្ថយ​ចំណុច​អសកម្ម​ដូច​ជា ការ​បាត់​ភ្លើង បាត់​សម្ភារ​អគ្គី​ស​នី ការ​កែ​លម្អ ហេ​ដ្ឋា​រចនា​សម្ព​ន្ធ័​អគ្គី​ស​នី ដែល​ខ្សែភ្លើង​ខ្លះ​មាន​អាយុ​ជាង​៣០​ឆ្នាំ​ហើយ និង​ផ្លាស់​ប្តូរ​ពី​ការ​ចំណាយ​ប្រាក់​មក​ជា​ការ​ចំណេញ​ប្រាក់ ព្រមទាំង​មានការ​ងាយ ស្រូល​សម្រាប់​ការ​គ្រប់គ្រង ចំណាយ​តិច​។ លោក ប៉ា សុ​ជាតិ​វង្ស មាន​ប្រសាសន៍​ទៀត​ថា ការ​ចាប់​ដៃគូ​ជាមួយ​ក្រុមហ៊ុន​ក្នុងស្រុក ដើម្បី​ការ​អភិវឌ្ឍន៍​ការ​បំភ្លឺ​សាធារណៈ​ក្នុង​ក្រុង​វា​គ្មាន​អ្វី​ចម្លែក​ទេ ដើម្បី​ទទួលខុសត្រូវ​គ្រប់គ្រង ថែរក្សា​ភ្លើង​បំភ្លឺ​សាធារណៈ​ដែល​មាន​ជាង​១២០០០​អំ​ពូ​ល​រួម​ទាំង​បង្គោល​ភ្លើង ខ្សែភ្លើង​ទូ​បញ្ជា​នៅ​ទូ​ទាំង​រាជធានី​ភ្នំពេញ​ទៀត​ផង​៕