ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្មករ​តវ៉ា​ដោយសារ​ថែ​កែ មិន​គោរព​លក្ខខណ្ឌ​ការងារ

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ កម្មករ​កម្មការិនី​រោងចក្រ អាយ​សោ​ន ខេ​ប៊​ល ខេ​ម​បូ ខូ​អិ​ល​ធី​ឌី ផលិត​កាស់​អិ​ល​ជី ស្ថិត​នៅ​ក្នុង​សួន​ឧស្សាហ៍កម្ម​វ៉ា​យ​សេ​វែ​ន ក្នុងភូមិ​រំដួល

រាជធានី​ភ្នំពេញ ៖ កម្មករ​កម្មការិនី​រោងចក្រ អាយ​សោ​ន ខេ​ប៊​ល ខេ​ម​បូ ខូ​អិ​ល​ធី​ឌី  ផលិត​កាស់​អិ​ល​ជី  ស្ថិត​នៅ​ក្នុង​សួន​ឧស្សាហ៍កម្ម​វ៉ា​យ​សេ​វែ​ន ក្នុងភូមិ​រំដួល ឃុំ​ត្រពាំង​គង់ ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ  ប្រមាណ​ជាង​១០០​នាក់​បាន​លើកគ្នា​មក​ក្រសួង​ការងារ ដើម្បី​ទាមទារ សុំ​ឲ្យ​ថៅកែ​រោងចក្រ​គោរព​ច្បាប់​ការងារ​។ ការ​តវ៉ា​នេះ​ដោយ​កម្មករ​កម្មការិនី​បាន​លើកគ្នា មក​ដល់​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ស្ថិត​នៅ​តាម​មហាវិថី​សហព័ន្ធ​រុ​ស្សី ក្នុង​សង្កាត់​ទឹកល្អក់​ទី​១ ខណ្ឌទួលគោក  នៅ​វេលា​ម៉ោង​ប្រមាណ​៩​ព្រឹក ថ្ងៃ​ទី​១៩ ខែកក្កដា ឆ្នាំ​២០១៦ ដោយ​នាំ​គ្នា​លើក​បដា​ព្រោងព្រាត​។

តាម​តំណាង​កម្មករ​បាន​ឲ្យ​ដឹង​ថា រោងចក្រ​ផលិត​កាស LG នេះ​មាន​កម្មករ​កម្មការិនី ប្រមាណ​១០០០​នាក់ បាន​ផ្ទុះ​កូដកម្ម​តាំងពី​ថ្ងៃ​ទី​៩ ខែកក្កដា ឆ្នាំ​២០១៦ ដើម្បី​ទាមទា​លក្ខខណ្ឌ​ការងារ​ចំនួន ២១​ចំណុច បន្ទាប់​ពី​ថៅកែ​រោងចក្រ​មិន​បាន​គោរព​ច្បាប់​ការងារ​។ តាម​តំណាង​កម្មករ បាន​ឲ្យ​ដឹង​ទៀត​ថា​ដើមចម នៃ​ការ​ផ្ទុះ​កូដកម្ម  គឺ​ដោយសារ​តែ​ថៅកែ​រោងចក្រ​មានការ​រើសអើង​សហជីព​។

បន្ទាប់​ពី​មាន​កាត​តវ៉ា​ពុំ​មាន​ដំ​ដោះស្រាយ ទើប​កម្មករ​កម្មការិនី ក៏​បាន​លើកគ្នា​មក​កាន់​ក្រសួង​ការងារ ដើម្បី​ឲ្យ​លោក​រដ្ឋមន្ត្រី​ជួយ​អន្តរាគមន៍​ដោះស្រាយ​ជូន​កម្មករ ទៅ​តាម​ច្បាប់​ការងារ​។ នៅ​ព្រឹក​នោះ គេ​ឃើញ​គណៈកម្មការ​ដោះស្រាយ​វិវាទ​គ្រប់មុខ​សញ្ញា  ក៏​បាន​អនុញ្ញាត​ឲ្យ​តំណាង​កម្មករ កម្មការិនី​ចូល​ជួប​សួរនាំ និង​បាន​សន្យា​ថា​ជួយ​ដោះស្រាយ​ជូន​កម្មករ​នៅ​ពេល​ឆាប់​ៗ​នេះ​៕