ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ថៃ​ទិញ​រោងចក្រ​ផលិត​ថាមពលព្រះអាទិត្យ ២​នៅ​វៀតណាម

2 ឆ្នាំ មុន

ក្រុមហ៊ុន​ថាមពល​ថៃ Banpu PCL បាន​ទិញ​យក​តំបន់​ផលិត​ថាមពលព្រះអាទិត្យ​ចំនួន ២​កន្លែង​នៅ​ក្នុង​ប្រទេស​វៀតណាម​ក្នុង​តម្លៃ ២៦,៧​លាន​ដុល្លារ​។ រោងចក្រ​ទី ១​ឈ្មោះ Chu Ngoc…

ក្រុមហ៊ុន​ថាមពល​ថៃ Banpu PCL បាន​ទិញ​យក​តំបន់​ផលិត​ថាមពលព្រះអាទិត្យ​ចំនួន ២​កន្លែង​នៅ​ក្នុង​ប្រទេស​វៀតណាម​ក្នុង​តម្លៃ ២៦,៧​លាន​ដុល្លារ​។

រោងចក្រ​ទី ១​ឈ្មោះ Chu Ngoc មាន​កម្លាំង ១៥​ម៉េ​ហ្គា​វ៉ា​ត់ ស្ថិត​នៅ​ក្នុង​ខេត្ត Gia Lai និង​រោងចក្រ​ទី ២​មាន​កម្លាំង ៣៥​ម៉េ​ហ្គា​វ៉ា​ត់ ស្ថិត​នៅ​ក្នុង​ខេត្ត Ninh Thuan​។

រោងចក្រ​ទាំង​ពីរ​នេះ​មាន​កិច្ច​ព្រម​ព្រៀម​ផ្គត់​ផ្គង​ថាមពល​រយៈពេល ២០​ឆ្នាំ​រួច​ហើយ​ជាមួយនឹង​ក្រុមហ៊ុន Vietnam Electricyt (EVN)​។ រោងចក្រ​តូច​បាន​ចាប់ផ្តើម​ដំណើរការ​កាលពី​ខែ​មី​ថុ​នា ឆ្នាំ ២០១៩ ចំណែក​រោងចក្រ​មាន​កម្លាំង ៣៥​ម៉េ​ហ្គា​វា់ត់ ចាប់ផ្តើម​ដំណើរការ​តាំងពី​ខែកក្កដា ឆ្នាំ ២០២០​។

បើ​យោង​តាម​កិច្ចព្រមព្រៀង រោងចក្រ​ថាមពលព្រះអាទិត្យ​ទាំង​ពីរ​នឹង​ត្រូវ​បាន​ទិញ​ដោយ​ក្រុមហ៊ុន BRE Singapore Pte Ltd, ដែល​ជា​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​របស់ Banpu PCL៕ (​យោង​តាម​ប្រភព​៖ Vietnam News)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ