ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តាម​ចម្ការ​កៅស៊ូ​ខ្វះ​កម្លាំង​កម្មករ​ ខណៈ​កម្រៃ​ពលកម្ម​ទទួល​បានពី ​២០០ ​ទៅ ​៣០០ ​ដុល្លារ

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ​៖ រយៈពេល​ចុង​ក្រោយ​នេះ​ទីផ្សារ​កៅ​ស៊ី​មាន​លំនឹង​ប្រសើរ ដែល​ធ្វើ​ឲ្យ​កម្រៃ​ពលកម្ម​ក្នុង​វិស័យ​កសិឧស្សាហកម្ម​នេះ មាន​ភាព​ប្រសើរ​ផង​ដែរ​ ។ លោក​ឧកញ៉ា លឹ​ម ហេង ជា​អ្នក​វិនិយោគ​លើ​ដំណាំ​កៅស៊ូ​ម្នាក់​នៅ​កម្ពុជា…

រាជធានី​ភ្នំពេញ ​៖ រយៈពេល​ចុង​ក្រោយ​នេះ​ទីផ្សារ​កៅ​ស៊ី​មាន​លំនឹង​ប្រសើរ ដែល​ធ្វើ​ឲ្យ​កម្រៃ​ពលកម្ម​ក្នុង​វិស័យ​កសិឧស្សាហកម្ម​នេះ មាន​ភាព​ប្រសើរ​ផង​ដែរ​ ។ លោក​ឧកញ៉ា លឹ​ម ហេង ជា​អ្នក​វិនិយោគ​លើ​ដំណាំ​កៅស៊ូ​ម្នាក់​នៅ​កម្ពុជា អះអាង​ថា នៅ​មួយ​ឆ្នាំ​ចុង​ក្រោយ​នេះ ប្រាក់​ឈ្នូ​ល​កម្មករ​នៅ​ក្នុង​វិស័យ​កៅស៊ូ​បាន​សមរម្យ មាន​លក្ខណៈ​ល្អ​ប្រសើរ​ជាង​បណ្តាល​ប្រទេស​មួយ​ចំនួន​ទៅ​ទៀត​ផង​ ។

ប្រាក់​ឈ្នួល​កម្លាំង​ពលកម្ម​នៅ​ក្នុង​ឧស្សាហកម្ម​កៅស៊ូ​កម្ពុជា សម្រាប់​កម្មករ​ចៀរ​ជ័រ​ជា​មធ្យម​ក្នុង​មួយ​ខែ​អាច​រក​ប្រាក់​ចំណូល​បន្ថែម​បាន​ដល់ ​៣០០​ ដុល្លារ​អា​មេ​រិ​ក កម្មករ​ដាំ​ដុះ​កៅស៊ូ​ជា​ធ​ម្យ​ម​មួយ​ខែ​ទទួល​បាន ​២០០​ ដុល្លារ​អា​មេ​រិ​ក​ ។ តាម​លោក​ឧកញ៉ា លឹ​ម ហេង ​ថា បច្ចុប្បន្ន​ថ្លៃដើម​ផលិត​កៅស៊ូ​ក្នុង​មួយ​តោន​ក្រុមហ៊ុន​នៅ​ក្នុងស្រុក​ចំណាយ​ពី ​១៤០០ ​ទៅ​ ១៥០០ ​ដុល្លារ​អា​មេ​រិ​ក​នៅ​តាម​តំបន់​ខណៈ​តម្លៃ​កៅស៊ូ​មួយ​តោន​លក់​ចេញ​បាន​ថ្លៃ​ពី​ចន្លោះ​ ១.៦០០ ​ទៅ ​១.៧០០ ​ដុល្លារ​អា​មេ​រិ​ក ​។

«​នៅ​តាម​ចម្ការ​កៅស៊ូ​ពេល​បច្ចុប្បន្ន​ជួប​បញ្ហា ខ្វះខាត​កម្លាំង​ពលកម្ម​សម្រាប់​ចៀរ​ជ័រ​កៅ​ដោយសារ​តម្លៃ​កៅស៊ូ​កម្ពុជា​នៅ​មាន​កម្រិត​នៅឡើយ​មិន​ទាន់​អាច​ឱ្យ​ម្ចាស់​ក្រុមហ៊ុន​ហ៊ាន​ជួល​កម្មករ​ក្នុង​តម្លៃ​ខ្ពស់​បាន​នៅឡើយ​នោះ​ទេ​ ។​ បើ​កៅស៊ូ​អាច​លក់​បាន​ថ្លៃ​ជាង ​២.០០០​ ដុល្លារ​អា​មេ​រិ​ក​ក្នុង​តោន ទើប​យើង​មាន​លទ្ធភាព​ច្រើន​ជួល​កម្មករ​ជំនាញ​ឱ្យ​នៅ​ធ្វើការ​ក្នុង​វិស័យ​នេះ​បាន​»​ នេះ​បើ​តាម​ការ​បញ្ជាក់​ពី​ម្ចាស់​ច​ម្លា​រ​កៅស៊ូ​ ។

ប្រភព​ពី​អ្នក​វិនិយោគ​លើ​ដំណាំ​ឧស្សាហកម្ម​កៅស៊ូ បាន​ទទួលស្គាល់​ថា ​កម្រៃ​ពលកម្ម​នៅ​កម្ពុជា ទាប​ជាង​នៅ​ប្រទេស​ថៃ ដែល​ធ្វើ​ឱ្យ​ពលករ​ខ្មែរ​ជា​ច្រើន​នៅ​តែ​ចេញ​ទៅ​លក់​កម្លាំង​ឯ​ប្រទេស​គេ ​។ របាយការណ៍​ពី​អគ្គនាយកដ្ឋាន​កៅស៊ូ​ថា គិត​ត្រឹម​ឆ្នាំ ​២០២១ កម្ពុជា​មាន​ផ្ទៃដី​ដាំ​កៅស៊ូ​សរុប​ជាង​ ៤០​ ម៉ឺន​ហិ​កតា​ក្នុង​នោះ​សម្រាប់​កៅស៊ូ​ឧស្សាហកម្ម​មាន​ជាង ២៤ ​ហិ​កតា កៅស៊ូ​គ្រួសារ មាន​ជាង​ ១៦ ​ម៉ឺន​ហិ​កតា ​។ ​ផៃ្ទ​ដី​ដែល​មាន​កៅស៊ូ​ចៀរ​ជ័រ​ជាង ៣១​ ម៉ឺន​ហិ​កតា ​។ ក្នុង ​១ ​ឆ្នាំ​ៗ​កម្ពុជា​អាច​ផលិតផល​កៅស៊ូ​ស្ងួត​បាន​ចំនួន​ជាង ​៣៦ ​ម៉ឺន​តោន ផ្តល់​ចំណូល​សរុប​ចំនួន​ប្រមាណ ៦១២,៣ ​លាន​ដុល្លារ​ដោយ​ក្នុង​មួយ​តោន​ថ្លៃ​ ១.៦៦៦​ ដុល្លារ​អា​មេ​រិ​ក ​។

ក្រៅពី​នាំ​ចេញ​ជ័រកៅស៊ូ​ពាក់កណ្តាល​សម្រេច​ទៅ​ប្រទេស​គេ សព្វថ្ងៃ​យ៉ាង​ហោច​ណាស់​មាន​រោងចក្រ​ផលិត​កៅស៊ូកង់​រថយន្ត​នៅ​កម្ពុជា​ ៤​ ក្រុមហ៊ុន ។ ក្រុមហ៊ុន​ទាំងនោះ​ប្រើប្រាស់​ធនធាន​ជ័រកៅស៊ូ​ក្នុងស្រុក ដែល​បាន​ធ្វើ​ឲ្យ​ទីផ្សារ​ជ័រកៅស៊ូ​បច្ចុប្បន្ន​មាន​លំនឹង​ល្អ​ប្រសើរ​ ។

លោក​ឧកញ៉ា លឹ​ម ហេង ដែល​ជា​អនុប្រធាន​សភាពាណិជ្ជកម្ម​កម្ពុជា ផង​នោះ​បាន​និយាយ​ថា កៅស៊ូ​នៅ​តែ​មាន​តម្រូវការ​ខ្ពស់ ដោយសារ​តម្រូវការ​ប្រើប្រាស់​យានយន្ត​ហើយ​បណ្តា​ប្រទេស​មួយ​ចំនួន​នៅ​លើ​ពិភពលោក​បាន​កាត់​បន្ថយ​នៃ​ការ​ដាំ​ដុះ​កៅស៊ូ ព្រោះតែ​មានការ​ខាតបង់​នៅ​ពេល​កន្លង​មក ។ លោក​ឧ​ញ៉ា​ថា ក្នុង​ឧស្សាហកម្ម​កៅស៊ូ​បើ​មាន​ទីផ្សារ​នៅ​ក្នុងស្រុក​ច្រើន ប្រសើរ​ជាង​ការ​ពឹងផ្អែក​ទីផ្សារ​ខាងក្រៅ​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ